ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ ជនជាតិ​​ស្បែក​ខ្មៅ​រង​ការ​​ប៉ះពាល់​ខ្លាំង​បំផុត​នៅ​ប្រេ​​ស៊ីល

3 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP រាយការណ៍​នា​ថ្ងៃ​ទី​៧ ឧសភា ថា​មានចំនួន​​តិច​ដែល​បាន​ចូល​ព្យាបាល​ពុំ​មានការ​ងារ​ធ្វើច្បាស់លាស់ លំនៅ​ឋាន​មិន​សមរម្យ ពួក​ស្បែក​ខ្មៅជា​អ្នក​រង​ការ​ប៉ះពាល់​ពេញបន្ទុក​ដោយ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19…

ប្រទេស​ប្រេ​ស៊ី​ល ៖ ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP រាយការណ៍​នា​ថ្ងៃ​ទី​៧ ឧសភា ថា​មានចំនួន​​តិច​ដែល​បាន​ចូល​ព្យាបាល​ពុំ​មានការ​ងារ​ធ្វើច្បាស់លាស់ លំនៅ​ឋាន​មិន​សមរម្យ ពួក​ស្បែក​ខ្មៅ
ជា​អ្នក​រង​ការ​ប៉ះពាល់​ពេញបន្ទុក​ដោយ​ការ​ឆ្លង​រាលដាល​នៃ​វីរុស COVID-19 នៅ​ប្រេ​ស៊ីល​ដែល
នោះ​បង្ហាញ​ពី​វិសមភាព​ពូជសាសន៍ ខណៈ​ពួក​ស្បែក​ខ្មៅ​តំណាង​ឲ្យ​ភាគច្រើន​នៃ​ប្រជាជន​ប្រទេស​នោះ ។

នៅ​រដ្ឋ​សាវ​ប៉ូ​ឡូ​ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​ជាងគេ និង​ជា​រដ្ឋ​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយសារ​វីរុស គ្រោះថ្នាក់​ស្លាប់​ដោយសារ​វីរុស​នេះ​មាន​អត្រា​ខ្ពស់​ដល់​៦២% សម្រាប់​មនុស្ស​ស្បែក​ខ្មៅ ។ តាម​តុល្យការ​ចុង​ក្រោយ​របស់​អាជ្ញាធរ​សុខាភិបាល​ក្នុងស្រុក​ថា អត្រា​ស្លាប់​ដោយសារ​វីរុស​មាន​ដល់​១៥,៦​សម្រាប់​មនុស្ស​១០០.០០០​នាក់​ក្នុង​ចំណោម​ជន​ស្បែក​ខ្មៅ​ទល់​នឹង​៩,៦​សម្រាប់​ពួក​ស្បែក​ស​ក្នុង​ចំនួន​ដូច​គ្នា​នេះ ។

ក្នុង​កម្រិត​ជាតិ​៣៦,៤%​ប៉ុណ្ណោះ​នៃ​អ្នកជំងឺ​បញ្ជូន​មក​មន្ទីរពេទ្យ​ជាមួយ​រោគ​សញ្ញា​ឆ្លង​វីរុស​ជា​ជន​ស្បែក​ខ្មៅ ហើយ​ផ្ទុយ​ទៅ​វិញ​ពួក​នោះតំណាង​ឲ្យ​៤៥,៣%​នៃ​ចំនួន​អ្នក​ស្លាប់​ដោយសារ​វីរុស ។ បែប​នេះ​បង្ហាញ​ថា​ពួក​ជន​ស្បែក​ស មាន​វាសនា​ខ្ព្​ស់​បំផុត​បានជា​ចាក​ចេញពី​មន្ទីរពេទ្យ ។

លោកស្រី EMANUELLE GOES អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន FIOCRUZ វាយតម្លៃ​ថា តួ​លេខ​នោះ​បង្ហាញ​ថា​មាន​វិសមភាព​ជា​ប្រវត្តិសាស្ត្រ ក្នុង​សង្គម​ប្រេ​ស៊ី​ល​ដែល​ជា​មរតក​នៃ​ទាសភាព ។

បណ្ដា​ពលករ​ស្បែក​ខ្មៅ​ងាយ​រង​ការ​ឆ្លងវីរុស ព្រោះ​ពួក​គេ​ភាគច្រើន​ពឹង​លើ​សេដ្ឋកិច្ច​មិន​ផ្លូវការ និង​ត្រូវ​ចេញ​ក្រៅ​ដើម្បី​រក​កម្រៃ​ចិញ្ចឹមជីវិត ។ ប្រេ​ស៊ី​ល​ជា​ប្រទេស​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ជាង​គេ​ដោយសារ​វីរុស​នៅ​អា​មេ​រិ​កឡា​ទី​ន ជាមួយ​អ្នក​ឆ្លង​១៣៥.៧៧៣​នាក់​និង​អ្នក​ស្លាប់​៩.១៩០​នាក់ បន្ទាប់​មក​គឺ​ម៉ិ​ក​ស៊ិ​ក​ដែល​មាន​អ្នក​ឆ្លង​ជាង​២៧.៦៣៤​នាក់​និង​អ្នក​ស្លាប់​២.៧០៤​នាក់​គិតដល់​ថៃ្ង​ទី​៦ ឧសភា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ