បញ្ហា​ប្រឈម​ធំ​ៗ៤ នៅ​តែ​ជា​ឧបសគ្គ​សម្រាប់ SMEs ខណៈ​វិស័យ​នេះ​ជា​ច​លករ​រុញកំណើន​សេដ្ឋកិច្ចជាតិ


រាជធានី​ភ្នំពេញ ៖ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គេ​សង្កេត​ឃើញ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ក្នុង​ប្រទេស​មានការ​រីក​ចម្រើន​ទាំង​ផ្នែក​ផលិតកម្ម និង​ការ​កែ​ច្នៃ ប៉ុន្តែ​បើ​ក្រ ឡេ​ក ទៅ​មើល​បញ្ហា​សម្រាប់​វិស័យ​មួយ​នេះ គឺ​នៅ​មាន​បញ្ហា​ប្រឈម​ធំ​ៗ​មួយ​ចំនួន​ដែល ជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការ​រីក​លូតលាស់ ខណៈ​វិស័យ​មួយ​នេះ​អាច​នឹង​កា្ល​យ​ជា​ច​លករ នៃ​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ។

លោក ឈា ឡាយ​ហ៊ី ប្រធាន​នាយកដ្ឋាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ក្រសួង​ឧ ស្សា​ហ​កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌ មាន​កាលពី​ថ្ងៃ​ទី ៧​ខែឧសភា ឆ្នាំ ២០២០ មកនេះ​ថា សហគ្រាស​ធុន​តូច និង​មធ្យម ( SMEs) មិន​ថា​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ ពិភពលោក​ទាំងមូល​បាន​ផ្តោត​យ៉ាង​ខ្លាំង​ទៅ​លើ សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​ជា​ផ្នែក​មួយ​នៃ​ឆ្អឹងខ្នង​សេដ្ឋកិច្ច ។ បើ​យើង​មិន​បាន លើកកម្ពស់​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យ​ដល់​ចំណុច​មួយ​មិន​អាច​គាំទ្រ​ដល់​កំណើន សេដ្ឋកិច្ច​ខ្នាត​ធំ​បាន​ទេ វា​អាច​មាន​បញ្ហា​ចោទ​នៅ​ក្នុង​វិស័យ​មួយ​នេះ ។

លោក ឈា ឡាយ​ហ៊ី បានឱ្យ​ដឹង​ថា «​បញ្ហា​ធំ​ៗ​របស់ SMEs យើង​សព្វ​ថ្ងៃនេះ​ដែល យើង​បាន​សិក្សា​រក​ឃើញ គឺ​បញ្ហា​ចម្បង គឺ​ទី ១ ការ​ទទួល​បាន​នូវ​ហិរញ្ញប្បទាន​ពី​ស្ថាប័ន ផ្តល់​ប្រាក់​កម្ចី គឺ​គាត់​មានការ​លំបាក ទី ២ ការ​ទទួល​បាន​នូវ​ព័ត៌មាន​ថ្មី​ៗ ។ SMEs មួយ ចំនួន​ធំ​នៅ​ទូ​ទាំង​ប្រទេស​របស់​យើង គឺ​អាច​និយាយ​បាន​ថា​តាម​ស្ថិតិ SMEs មាន​ជាង ៥៣ ម៉ឺន​មូលដ្ឋាន ភាគច្រើន​អ្នក​នៅ​តាម​ខេត្ត ជនបទ​ពិបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ពី​ការ លើកទឹកចិត្ត​របស់​រាជរដ្ឋាភិបាល គឺ​ពួក​គាត់​ទទួល​បាន​ព័ត៌មាន​នៅ​មាន​ម្រិ​ត គាត់​នៅ ពិបាក​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន ។ ទី ៣ ការ​ទទួល​បាន​នូវ​បញ្ហា​បច្ចេកទេស​ផលិតកម្ម ។ គាត់​ធ្វើការ​កែ​ច្នៃ​ផលិតផល​របស់​ពួក​គាត់​នៅ​មាន​កម្រិត និង​បញ្ហា​មួយ​ចំនួន​ទៀត​ទាក់ទង និង​ថ្លៃ​ទឹក និង​ភ្លើងអគ្គិសនី​ជាដើម​» ។

លោក​លើក​ឡើង​ថា មក​ដល់​សម័យកាល​បដិវត្ត​ឧស្សាហកម្ម​ជំនាន់​ទី ៤ នេះ​បើ សិន​ជា​យើង​មិន​បាន​ជំរុញ​វិស័យ SMEs របស់​យើង​ដើរ​ស្រប​ទៅ​នឹង​បរិបទ​បច្ចេកវិទ្យា នេះ​ទេ គឺ​យើង​មិន​ដើរ​តាម​ប្រទេស​គេ​ទាន់​នោះ​ទេ ។ សព្វ​ថ្ងៃនេះ​ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម បាន​ប្រែក្លាយ​មក​ជា​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ និង​នវានុវត្តន៍ បាន​ផ្តល់ ឱកាស​បន្ថែម​ទៀត​ទៅ​ដល់​ក្រុមការងារ​ក្រសួង​សហការ​ជាមួយ​វិស័យ​ឯកជន និង​ដៃគូ អភិវឌ្ឍន៍​ដើម្បី​ជំរុញ​បន្ថែម​ទៀត​លើ​បច្ចេកវិទ្យា ឬ​បច្ចេកទេស​ផ្សេង​ៗ​ទៅ​ដល់​បណ្តា SMEs របស់​យើង​ដែល​គាត់​កំពុង​តែ​ជួប​បញ្ហា​ទាំង​អស់នេះ ។

លោក​បញ្ជាក់​ថា SMEs នៅ​ក្នុងស្រុក​មាន​ជាង ៥៣​ម៉ឺន​មូលដ្ឋាន​តាម​រយៈ​ការ​ជំ រឿ​ន​របស់​ក្រសួងផែនការ តាំងពី​ឆ្នាំ ២០១១ ហើយ​យើង​បាន​ចែក​ចេញ​ជា ៤ វិស័យ ដែល ទី ១ ផ្នែក​កា​មន្ត​សាល ទី ២ សេវាកម្ម ទី ៣ កសិកម្ម និង​ទី ៤ ផ្នែក​ពាណិជ្ជកម្ម​លក់ដុំ លក់ រាយ ។ ក្នុង​ចំណោម SMEs ជាង ៥៣ ម៉ឺន​មូលដ្ឋាន ក្នុង​នោះ​ផ្នែក​កា​មន្ត​សាល​មាន​ជាង ១៤% បើ​គិត​ជា​មូលដ្ឋាន​មាន​ជាង ៧​ម៉ឺន​មូលដ្ឋាន ប៉ុន្តែ​នៅ​ពេល​សព្វ​ថ្ងៃនេះ ក្រសួង​មាន តួលេខ​ក្នុង​ដែ ឬ​គ្រប់គ្រង​បាន​មាន​ប្រមាណ ៥​ម៉ឺន​មូលដ្ឋាន ហើយ ២​ម៉ឺន​មូលដ្ឋាន​ផ្សេង ទៀត​គាត់​អាច​នៅ​ក្រៅ​ប្រព័ន្ធ ឬ​គាត់​អាច​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ពី​ក្រសួង​ផ្សេង​ទៀត ។

ពាក់ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម ឬ​ហៅ​ថា SMEs នៅ​ពេល​កន្លង​មក​មានការ កំណត់​និយម​សម្រាប់​ម៉ៃ​ក្រូ​ត្រូវ​មាន​ដើមទុន​អាជីវកម្ម​ក្រោម ៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​, ចាប់ពី ៥​ម៉ឺន​ដល់ ២៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​គេ​ចាត់ទុកជា​ប្រភេទ​ធុន​តូច និង​ចាប់ពី ២៥​ម៉ឺន​ដុល្លារ ដល់ ៥០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ជា​ប្រភេទ SMEs ធុន​មធ្យម ហើយ​លើស​ពី ៥០​ម៉ឺន​ដុល្លារ​អា មេ​រិ​ក​ឡើង​ទៅ​ជា​ប្រភេទ​រោងចក្រ​ធុន​ធំ ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ