ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ថ្កោលទោស​កូរ៉េ​ខាងត្បូង​ធ្វើ​សមយុទ្ធ​លោក​គី​ម​ អបអរ​ដល់​លោក​ស៊ី

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​៨​ឧសភា បាន​ថ្កោលទោស​ដល់​សម​យុទ្ធ​យោធា​កូរ៉េ​ខាងត្បូង ដោយ​អះអាង​ថា ឧបទ្វីប​កូរ៉េ បាន​វិល​ទៅ​រក​សភាពការណ៍​នៃ​ភាព​តាន​តឹង ដែល​កើត​មាន​មុន​មានការ​ខិតចូល​ជិត​គ្នា​អន្តរ​កូរ៉េ​ឆ្នាំ​២០១៨​។ ចំណែក​លោក​គី​ម​ជុង​អ៊ុ​ន​វិញ​បាន​ផ្ញើ​សារ​មួយ​ជូន​ដល់​សម្ព័​ន​មិត្ត​ចិន​។ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA​រាយការណ៍​ថា…

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​៨​ឧសភា បាន​ថ្កោលទោស​ដល់​សម​យុទ្ធ​យោធា​កូរ៉េ​ខាងត្បូង ដោយ​អះអាង​ថា ឧបទ្វីប​កូរ៉េ បាន​វិល​ទៅ​រក​សភាពការណ៍​នៃ​ភាព​តាន​តឹង ដែល​កើត​មាន​មុន​មានការ​ខិតចូល​ជិត​គ្នា​អន្តរ​កូរ៉េ​ឆ្នាំ​២០១៨​។ ចំណែក​លោក​គី​ម​ជុង​អ៊ុ​ន​វិញ​បាន​ផ្ញើ​សារ​មួយ​ជូន​ដល់​សម្ព័​ន​មិត្ត​ចិន​។

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង​KCNA​រាយការណ៍​ថា មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​បញ្ជូន​ដល់​ប្រធានាធិបតី​ចិន​លោក​ស៊ីជី​ន​ពីង​នូវ​សារ​ការទូត​មួយ ដើម្បី​សម្ដែង​ការ​អបអរសាទរ​ចំពោះ​ជោគជ័យ ដែល​ក្រុង​ប៉េ​កាំ​ង​ដណ្ដើម​បាន​ក្នុង​ការ​តស៊ូ​ប្រឆាំង ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ។

កូរ៉េ​ខាងជើង​បាន​បិទ​ព្រំដែន​របស់​ខ្លួន ដើម្បី​ប៉ុនប៉ង​ការពារ ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ ដែល​អាច​បង្ក​គ្រោះ​មហន្តរាយ​ខាង​សុខាភិបាល ក្នុង​ប្រទេស ដែល​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​មាន​មិន​គ្រប់គ្រាន់​។ ក្រុង​ព្យុ​ង​យ៉ាង​បន្ត​អះអាង​ថា ពុំ​មាន​អ្នក​ឆ្លង​វីរុស​ណា​ម្នាក់​ក្នុង​ដែនដី​ខ្លួន​ឡើយ ខណៈ​ការ​ឆ្លង​កំពុង​កើត​មាន​ស្ទើរ​លើ​ភព​ផែនដី​ទាំងមូល​។

លោក​គី​ម​សរសេរ​ទៅ​កាន់​លោក​ស៊ី​ថា ជោគជ័យ​របស់​ចិន ក្នុង​ការ​តស៊ូ​ប្រឆាំង​វីរុស នាំ​ឲ្យ​មាន​ក្ដី​រីករាយ​ខ្លាំង ទាំង​នៅ​នៅ​កូរ៉េ​ខាងជើង​ដែរ​។ លោក​បន្ត​ថា​លោក​បញ្ជូន​សារ​អបអរសាទរ ជូន​ច​ពោះ​បណ្ដា​សមាជិក​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​។

ស្ថានភាព​សុខភាព​របស់​លោក​គី​ម​ជុង​អ៊ុ​ន​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍ ជា​កម្មវត្ថុ​នៃ​ការ​បញ្ចេញ​ពាក្យ​ចចាមអារ៉ាម​នៅ​ឯ​បរទេស ដោយសារ​អវត្តមាន​លោក ក្នុង​ពិធី​ថ្ងៃកំណើត​របស់​ស្ថាបនិក​របប​កូរ៉េ​ខាងជើង​លោក​គី​ម​អី​ុ​ល​ស៊ុ​ង​ដែល​ជា​ជីតា​លោក​។ ក៏៏​ទោះបី​បណ្ដា​សារព័ត៌មាន​ពិភព​លោក​បាន​ផ្សាយពាក្យ​ចចាមអារ៉ាម ពី​ភព​ធ្ងន់ធ្ងរ​នៃ​ស្ថានភាព​សុខភាព​លោក​គី​ម​ជុង​អ៊ុ​ន រហូត​ដល់​ថា​លោក​ស្លាប់​ទៀត​ផង​ក្ដី ក៏​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា គ្មាន​ហេតុផល​ណា​ដែល​ជឿ​លើ​ពាក្យ​ចចាមអារ៉ាម​ទាំងនេះ​ឡើយ​។

បន្ទាប់​ពី​សមយុទ្ធ​យោធា​កូរ៉េ​ខាងត្បូង ក្នុង​សមុទ្រ​លឿង​ក្នុង​ស​ប្ដា​ហ៍​នេះ​មក អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងជើង ថ្លែង​ថា អ្វី​ៗ​បាន​វិល​ត្រឡប់​ដល់​ចំណុច​ដូច​ដើម មុន​ការ​ជួប​គ្នា​កំពូល​កូរ៉េ​ទាំង​២​ឆ្នាំ​២០១៨​។ សមយុទ្ធ​យោធា​នោះ នាំ​ឲ្យ​យើង​គិត​ថាស​ត្រូវ​គ្រប់ពេល​នៅ​តែ​ជាស​ត្រូវ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ