ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ដឹក​ជញ្ជូន​៖​ការ​ពង្រឹង​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទទួល​បាន​ជោគជ័យ​ជា​កត់សម្គាល់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​នគ​បាល​ចរាចរណ៍​ផ្លូវគោក​ចាប់ផ្តើម​អនុវត្តន៍​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មក​បាន​ទទួលលទ្ធផល​ជោគជ័យ​ជា​កត់សម្គាល់ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។ លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​នគ​បាល​ចរាចរណ៍​ផ្លូវគោក​ចាប់ផ្តើម​អនុវត្តន៍​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មក​បាន​ទទួលលទ្ធផល​ជោគជ័យ​ជា​កត់សម្គាល់ ។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព​នា​រសៀល​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២០​ថា ការ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​បាន​ទទួល​កា​ជោគជ័យ ដោយ​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល ។

ថ្លែងប្រាប់​កោះសន្តិភាព​នា​រសៀល ថ្ងៃ​ទី​៨ ខែឧសភា តាម​ទូរស័ព្ទ​លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ បាន​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​១ នៃ​ចាប់ផ្តើម​អនុវត្ត​ច្បាប់​ចរាចរណ៍ គឺ​ថ្ងៃ​ទី​១ ខែឧសភា អ្នក​ដែល​មក​ប្តូរ​យក​ប័ណ្ណបើកបរ​នៅ​ទូ​ទាំង​ប្រទេស មាន​ប្រមាណ​១២៤២ ។ ថ្ងៃ​ទី​២ មាន​ចំនួន​ប្រមាណ ៧៣២​ប័ណ្ណ ,​ថ្ងៃ​ទី​៣ ចំនួន​មាន​ចំនួន​៦១៩​ប័ណ្ណ ថ្ងៃ​ទី​៤ មាន​ចំនួន​១៨០៦​ប័ណ្ណ ថ្ងៃ​ទី​៥ មាន ចំនួន​១០៩៤៦​ប័ណ្ណ ថ្ងៃ​ទី​៦ មាន​ចំនួន​១០៦៦៦ ហើយ​ថ្ងៃ​ទី​៧ បាន​កំពុង​បូក​សរុប​ជា​បន្ត បន្ទាប់​ទៀត ។

លោក​បញ្ជាក់​ថា​ចំនួន​តួលេខ​នេះ បើ​យើង​ធ្រៀ​ប​ធៀប​នឹង​ពេល​មិន​ទាន់​ពង្រឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​មាន​ចំនួន​ប្រមាណ​១៧០០​នាក់ ដែល​ចំនួន​នេះ​កើត​៣​ដង​នៃ​ចំនួន​ថ្ងៃ​ដែល​មិន​ទាន់​ពង្រឹង​ច្បាប់ ។ អី​ញ្ចឹ​ង​ចំពោះ​ទីកន្លែង​សម្រាប់​ប្រឡង​ប័ណ្ណបើកបរ​វិញ បើ​ពេល​ធម្មតា​ប្រឡង​មួយ​ដង ប៉ុន្តែ​ពេល​នេះ​ប្រឡង​ដល់​ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ ។

លោក​បន្ត​ថា លៃលក​ម៉ោង​សម្រាប់​ប្តូរ​ប័ណ្ណបើកបរ​នេះ​ត្រូវ​បាន​ក្រុមការងារ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​សម្រួល​ដោយ​កុំ​ឲ្យ​ពួក​គាត់​នៅ​ជិត​គ្នា ដើម្បី​ចូលរួម​ទប់ស្កាត់​ការ ឆ្លង​ជំងឺ​កូ​វី​ដ ១៩​ផង​ដែរ ។ សម្រាប់​ការ​ប្រឡង​ប័ណ្ណបើកបរ​នេះ​ក្នុង​រយៈ ពេល​ប៉ុន្មាន​ថ្ងៃ នេះ​មាន​សណ្តាប់ធ្នាប់​ល្អ ដោយសារ​ថ្នាក់ដឹកនាំ​បាន​ចុះ​ពិនិត្យ​ផ្ទាល់ ដោយ​មិន​ឲ្យ​នៅ​ប្រ​ជ្រៀង​គ្នា​នោះ​ទេ ។

លោក​បញ្ជាក់​ថា ៖«​សេវា​ផ្តល់​ប័ណ្ណ​យើង​អាច​ធ្វើ​ជូន​គាត់​បាន ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​សុវត្ថិភាព អាយុជីវិត សុខភាព​ពួក​គាត់ ដែល​ត្រូវ​ចូលរួម​ចំណែក​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩»​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​លើក​ឡើង​ថា សម្រាប់​ការ​ប្រឡង​យក​ប័ណ្ណបើកបរ​វិញ គឺ​ថ្ងៃ​ទី​១​មាន​ចំនួន​៧១៣​នាក់ ថ្ងៃ​ទី​២​និង​ថ្ងៃ​ទី​៣​ចំ​ថ្ងៃ​សៅរ​អាទិត្យ​គ្មាន​ការ​ប្រឡង​(​សូន្យ​) ថ្ងៃ​ទី​៤ មាន​ចំនួន​៨០៨​នាក់ ថ្ងៃ​ទី​៥ មាន​ចំនួន​៧៥០​នាក់ ថ្ងៃ​ទី​៦ មាន​ចំនួន​១០៤​នាក់ ។ លោក​បន្ត​ថា​កម្រិត​នៃ​ការ​ប្រឡង​យក​ប័ណ្ណបើកបរ​នេះ​មាន​ចំនួន​កើន​ប្រមាណ​២​ដង​នៃ​ថ្ងៃ​មិន​ទាន់​មានការ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។

ទាក់ទិន​នឹង​ការ​រឹត​បន្ត​ង​ច្បាប់​ផ្លូវគោក​ចាប់ពី​ថ្ងៃ​ទី​១ ខែឧសភា​កន្លង​មក​លោក ហ៊ា​ង សុទ្ធា​យុ​ត្តិ​បាន​បញ្ជាក់​ថា​ឥរិយា​ថប​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​សមត្ថកិច្ច​អនុវត្តន៍​កា​ពង្រឹង​ច្បាប់​មានការ​លើក​ឡើងជា​ពីរ​ផ្នែក គឺ​មាន​អ្នក​សាទរ និង​អ្នក​មិន​សារ​ទ ។ អ្នក​សារ​ទ គឺជា​អ្នក ដែល​បាន​ចូលរួម​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍ និង​បាន​ជួយ​ផ្សព្វផ្សាយ​ចែករំលែក​នូវ​អ្វី​ៗ​ដែល​ល្អ និង​គាំទ្រ​ការ​អនុវត្ត​របស់​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលការណ៍​ការ​រឹត​បណ្តឹង​ច្បាប់​ចរាចរណ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ