ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នុះនុះ! លោក ម៉ៃ តុលា ជាប់ចោទ​ពី​បទ​ពុក​រលួយ ​ត្រូវ​ឃាត់ខ្លួន​ហើយ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ម៉ៃ តុលា អតីតអគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ​មុន​ពេល​បញ្ជូន​ទៅ​កាន់តុលាការ​ចាត់ការ​តាម​នីតិវិធី ។ ការ​ឃាត់ខ្លួននេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៧ ឧសភា…

រាជធានី​ភ្នំពេញ ៖ លោក ម៉ៃ តុលា អតីតអគ្គលេខាធិការ​រង​សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ​មុន​ពេល​បញ្ជូន​ទៅ​កាន់តុលាការ​ចាត់ការ​តាម​នីតិវិធី ។ ការ​ឃាត់ខ្លួននេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៧ ឧសភា ដោយអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហការ​ជាមួយកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ទាក់ទង​ទៅនឹង​អំពើ​ពុក​រលួយ​នៃ​ការ​កិបកេង​ថវិកា​ក្នុង​ការរៀបចំ​ប្រកួត​បាល់ទាត់ Tiger Street Football តាំងពី​ឆ្នាំ​២០១៣ រហូត​មក​ដល់​ឆ្នាំ​២០១៩ ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

គួរ​ឱ្យ​ដឹង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២០ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​មុន​ធ្វើ​ស​ន្និសី​ទ​សារព័ត៌មាន​ទាក់ទង​ទៅ​នឹង​ការ​ព្យួរ​សកម្មភាព​កីឡា​មួយ​ជីវិត​របស់​មន្ត្រី​សហព័ន្ធ​៤​រូប ដែល​មាន​លោក ទុ​យ វិច្ឆិកា ប្រធាន​ការិយាល័យ​អាជ្ញា​កណ្ដាល លោក ឆាំង ពិសិដ្ឋ ប្រធាន​កា​រិ​យាល័យ​ប្រកួត លោក គល់ សុភា​រម្យ ប្រធាន​ការិយា​​ល័យ​​រដ្ឋបាល និង​លោក ម៉ៃ តុលា អគ្គលេខាធិការ​រង​សហព័ន្ធ ។

បើ​តាម​សេចក្តី​ប្រកាស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បញ្ជាក់​ថា លោក ម៉ៃ តុលា ត្រូវ​បញ្ជូន​សំណុំរឿង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

ទាក់ទង​បញ្ហា​នេះ លោក កែវ សា​រ៉េ​ត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា នៅ​អំឡុង​ការ​រៀបចំ​ប្រកួត​បាល់ទាត់ Tiger Street Football តាំងពី​ឆ្នាំ​២០១៣ រហូត​ដល់​ឆ្នាំ​២០១៩ ដែល​សហការ​រៀបចំ​ដោយ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ និង​​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​រកឃើញ​ថា មន្ត្រី​សហព័ន្ធ​ទាំង​៤​រូប​នោះ​បាន​កិបកេង​ថវិកា​ប្រមាណ​​ជិត​៦​ម៉ឺន​ដុល្លារ​សហរដ្ឋអា​មេ​រិ​ក ។ ហេតុនេះ​ទើប​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ជា​ច្រើន​លើកហើយ​ឈាន​ដល់​ការ​ព្យួរ​សកម្មភាព​កីឡា​បាល់ទាត់​ដល់​មន្ត្រី​ទាំង​៤​រូប​នេះ​អស់​មួយ​ជីវិត​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ