ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានយន្ត​រាប់រយ​គ្រឿង​សម្រុកចូល​ឆៀក

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អស់​រយៈពេល​៤​ថ្ងៃ​មកហើយ ដែល​ក្រុមការងារ​ឆៀក​ចល័ត​បាន​ធ្វើ​ដំណើ​រម​ក​ដាក់​ទីតាំង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ក្នុង​ក្រុង​សែន​មនោ​រម្យ ហើយ​គេ​សង្កេត​ឃើញ​អ្នក​រស់នៅ​ក្នុង​ខេត្ត​យក​រថយន្ត​រាប់រយ​គ្រឿង​មក​តម្រៀប​គ្នា​ចាំ​ចូល​ឆៀក ។ លោក ហេង វុ​ទ្ធី ប្រធាន​ការិយាល័យ​ដឹកជញ្ជូន​នៃ​មន្ទីរ​សារ​ធា​រណការ​និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ឲ្យ​ដឹង​ថា…

ខេត្តមណ្ឌលគិរី ៖ អស់​រយៈពេល​៤​ថ្ងៃ​មកហើយ ដែល​ក្រុមការងារ​ឆៀក​ចល័ត​បាន​ធ្វើ​ដំណើ​រម​ក​ដាក់​ទីតាំង​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ក្នុង​ក្រុង​សែន​មនោ​រម្យ ហើយ​គេ​សង្កេត​ឃើញ​អ្នក​រស់នៅ​ក្នុង​ខេត្ត​យក​រថយន្ត​រាប់រយ​គ្រឿង​មក​តម្រៀប​គ្នា​ចាំ​ចូល​ឆៀក ។

លោក ហេង វុ​ទ្ធី ប្រធាន​ការិយាល័យ​ដឹកជញ្ជូន​នៃ​មន្ទីរ​សារ​ធា​រណការ​និង​ដឹក​ជញ្ជូន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៤​ថ្ងៃនេះ បងប្អូន​ប្រជាពលរដ្ឋ​បាន​យក​រថយន្ត​មក​ចាំ​ចូល​ឆៀករាប់រយ​គ្រឿង ។ គ្រាន់តែ​នៅ​ថ្ងៃ​ទី​៦ ខែឧសភាមាន​ប្រមាណ​១៥០​គ្រឿង ប៉ុន្តែ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ពេញ​មួយ​ថ្ងៃ​បាន​តែ​ជាង​៤០​គ្រឿង​ប៉ុណ្ណោះ ដោយសារ​ប្រព័ន្ធ​ទិន្នន័យ​មានការ រ​អាក់រ​អួល​នៅ​ទូ​ទាំង​ប្រទេស ព្រោះ​ប្រជាពលរដ្ឋ​នៅបណ្ដា​ខេត្ត​ផ្សេង​ៗ និង​រាជធានី​ភ្នំពេញ ក៏​កំពុង​នាំ​គ្នា​ទៅ​ឆៀក​រថយន្ត​ស្រប​ពេល​តែ​មួយ ។

ក​បន្ត​ថា ជា​ធម្មតា​ក្នុង​១​ថ្ងៃ​មន្ត្រី​ជំនាញអាច​ឆៀករថយន្ត​បាន​ជាង​១០០​គ្រឿង ប្រ​សិនបើ​ប្រព័ន្ធ​ទិន្នន័យ​ដំណើរការ​ល្អ ។ ឯកសារ​ដែល​ម្ចាស់​រថយន្ត​ត្រូវ​មាន​ភ្ជាប់​មក​ជាមួយ​ពេល​ឆៀក គឺ​កាត​គ្រី និង​ប័ណ្ណ​សម្គាល់​ឆៀក​កាលពី​ពេល​មុន ទើប​មន្ត្រី​ជំនាញ​ងាយ​ស្វែ​ករក​ទិន្នន័យ​បាន​ឆាប់រហ័ស ។

លោក​ប្រធាន​ការិយាល័យ​បន្ថែម​ថា ក្នុង​ផែនការ​ឆៀក​ចល័ត​លើក​នេះ​ត្រូវធ្វើ​រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី​៨ ខែឧសភា ប៉ុន្តែ​នៅ​ចុងខែ​នេះ​មន្ត្រី​ជំនាញ​នឹង​ចុះ​មក​ម្ដងទៀត មាន
រយៈ​៥​ថ្ងៃ​ដូច​គ្នា ។

លោក ហេង វុ​ទ្ធី បញ្ជាក់​ថា ដោយ​ឃើញ​តម្រូវការ​ជាក់ស្ដែង ប្រជាពលរដ្ឋ​បាន​យក​រថយន្ត​មក​ឆៀក​ច្រើន តែ​ការ​ផ្ដល់​សេវា​ជូន​មិន​បានឆ្លើយ​តប មន្ត្រី​ជំនាញ​ខេត្ត​អាច​នឹង​ស្នើ​ទៅ​ក្រសួង
ដើម្បី​សុំ​បន្ថែម​ថ្ងៃ​ឆៀក​ចល័ត​នេះ ព្រោះ​រយៈពេល​៥​ថ្ងៃ​ក្នុង​យុទ្ធនាការ​នេះ​ពុំ​អាច​ធ្វើ​បាន​គ្រប់
គ្រាន់ សម្រាប់​រថយន្ត​ទាំងអស់​ទេ ។

សូម​បញ្ជាក់​ថា រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ក្នុង​ការ​ឆៀករថយន្ត ព្រោះ​មាន​ក្រុមការងារ​ឆៀក​ចល័ត​បាន​មក​ដល់ទី​កន្លែង ដែល​កាលពីមុន​ពួក​គាត់​ត្រូវ​យក​រថយន្ត​ទៅ​ឆៀក​នៅ​ខេត្តក្រចេះ ខេត្តកំពង់ចាម ឬ​ទៅ​រាជធានី​ភ្នំពេញ​ជាដើម ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ