ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​ក្រុម​រាំ​សែង​មឈូស​ដ៏ល្បី​ថា​ ខ្លួន​ជា​អ្នកគាំទ្រ​ស្មោះស្ម័គ្រ​របស់​ Messi

3 ឆ្នាំ មុន

Benjamin Aidoo ដែល​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​៤​នាក់​ក្នុង​ក្រុម​រាំ​សែង​មឈូស​ដ៏​ល្បីល្បាញ​របស់​អាហ្វ្រិក បាន​និយាយ​ថា​ខ្លួន​គឺជា​អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​របស់​ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi របស់​ក្រុម Barcelona ។ Benjamin…

Benjamin Aidoo ដែល​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​៤​នាក់​ក្នុង​ក្រុម​រាំ​សែង​មឈូស​ដ៏​ល្បីល្បាញ​របស់​អាហ្វ្រិក បាន​និយាយ​ថា​ខ្លួន​គឺជា​អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​របស់​ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi របស់​ក្រុម Barcelona ។

Benjamin Aidoo សមាជិក​ក្រុម​ខាងលើ ដែល​កំពុង​ល្បីល្បាញ​ខ្លាំង​នៅ​ទូ​ទាំង​ពិភពលោក តាម​រយៈ​វី​ដេ​អូ​ដែល​ត្រូវ​បាន​ចែកចាយ (MEME) តាម​រយៈ​សកម្មភាព​រាំ​សែង​មឈូស​ក្នុង​ពិធី​បុណ្យសព បាន​ប្រាប់​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​អេ​ស្ប៉ា​ញ Cadena SER ថា «​កីឡាករ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាងគេ​បំផុត​គឺ Lionel Messi ខ្ញុំ​ស្រលាញ់​គេ​ណាស់ ។ ខ្ញុំ​ចូល​ចិត្ត​របៀប​លេង​របស់​គេ និង​ការ​បញ្ចប់​ទី​របស់​គេ​» ។

«​គេ​មិនមែន​ជា​កីឡាករ​អាត្មា​និយម​នោះ​ទេ ។ នោះ​ជា​រឿង​សំខាន់​ណាស់ ។ ខ្ញុំ​ចូល​ចិត្ត​បាល់ទាត់ ហើយ​ខ្ញុំ​ចូល​ចិត្ត​លេង​វា​។ វា​គឺជា​ចំណូលចិត្ត​មួយ​របស់ខ្ញុំ​។ ខ្ញុំ​ក៏​ជា​អ្នកគាំទ្រ​ក្រុម Barcelona ផង​ដែរ ប៉ុន្តែ​គ្រប់យ៉ាង​គឺ​មក​ពី​កីឡាករ Lionel Messi ព្រោះ​គេ​ជា​កីឡាករ​ឆ្នើម​បំផុត​ក្នុង​លោក​» ។

Aidoo ក៏​បាន​ពន្យល់​អំពី​រឿងរ៉ាវ​នៅ​ពីក្រោយ សកម្មភាព​រាំ​របស់​ក្រុម​ខ្លួន​ក្នុង​ពិធី​បុណ្យសព ដែល​កំពុង​ល្បីល្បាញ​ខ្លាំង​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​នា​ពេល​បច្ចុប្បន្ន​ថា «​យោបល់​របស់ខ្ញុំ គឺ​យើង​ត្រូវ​តែ​អបអរ​សម្រាប់​ពិធី​បុណ្យសព ។ ហេតុ​អ្វី? ព្រោះ​នៅ​ពេល​នរណា​ចាក​ចេញពី​យើង យើង​ត្រូវ​តែ​ចង​ចាំ​នូវ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ និង​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​ចំពោះ​យើង ។ ហើយ​ការ​ធ្វើ​បែប​នេះ វា​ប្រៀប​ដូច​អ្នក​កំពុង​បាន​ថ្លែងអំណរគុណ​ទៅ​កាន់​ពួក​គេ​» ៕ (ដកស្រង់​ចេញពី Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ