ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំទេ! ​តួអង្គ​កុមារ​ក្នុង​រឿង​ «​អន​អើយ​ស្រី​អន​» ខ្សែ​ជីវិត​គាត់​យ៉ាង​ណាដែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​អ្នក​និយម​ទស្សនា​ខ្សែភាពយន្ត​អំឡុង​ទសវត្សរ៍​ឆ្នាំ​៦០-៧០ ជា​ពិសេស​រឿង «​អន​អើយ​ស្រី​អន​» របស់​ផលិតកម្ម​រន្ទះ​ពេជ្រ​ភាពយន្ត ប្រាកដជា​ស្គាល់​តួអង្គ​កុមារ​លី រតនៈ ដែល​ជា​តួ​យ​អង្គ​សម្ដែង​មាន​កាយវិការ​រស់​រវើក និង​មាន​ទេព​កោសល្យ​ខ្ពស់​។ យ៉ាងណា​ក្ដី​ដោយ​ប្រទេស​យើង​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម…

រាជធានី​ភ្នំពេញ ៖​អ្នក​និយម​ទស្សនា​ខ្សែភាពយន្ត​អំឡុង​ទសវត្សរ៍​ឆ្នាំ​៦០-៧០ ជា​ពិសេស​រឿង «​អន​អើយ​ស្រី​អន​» របស់​ផលិតកម្ម​រន្ទះ​ពេជ្រ​ភាពយន្ត ប្រាកដជា​ស្គាល់​តួអង្គ​កុមារ​លី រតនៈ ដែល​ជា​តួ​យ​អង្គ​សម្ដែង​មាន​កាយវិការ​រស់​រវើក និង​មាន​ទេព​កោសល្យ​ខ្ពស់​។ យ៉ាងណា​ក្ដី​ដោយ​ប្រទេស​យើង​ឆ្លងកាត់​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម មហាជន​គិត​ស្មានថា​កុមា​រា​រូប​នេះ​ប្រហែលជា​បង់ជីវិត​ទៅ​ហើយ​។ លី រតនៈ នៅ​មានជីវិត​មក​ទល់​បច្ចុប្បន្ន​នេះ ។

បើ​យោង​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​ក្រុមព្រះ​សុរិយា កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា តួអង្គ​កុមារ​ដ៏​រស់​រវើក​ក្នុង​រឿង​អន​អើយ​ស្រី​អន លោក​លី រតនៈ នៅ​មានជីវិត​នៅឡើយ និង​កំពុង​ស្នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ប៉ុន្តែ​លោក​មិន​មាន​បំណង​ចេញ​មុខ​ចេញ​មាត់​ឡើយ​រហូត​មក​ទល់​ពេល​នេះ ។ បើ​តាម​ក្រុមព្រះ​សុរិយា បច្ចុប្បន្ន​លោក​លី រតនៈ កំពុង​សម្ងំ​រស់នៅ​យ៉ាង​ស្ងៀមស្ងាត់​នៅ​គេហដ្ឋាន​របស់​លោក ដោយ​ប្រកប​អាជីព​ជា​អ្នក​ធ្វើ​បទ​ភ្លេង​សម្រាប់​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ​សហ​រដ្ឋអាមេរិក ។ លោក​តែងតែ​បដិសេធ​រាល់​ការ​ស្នើ​សុំ​​ធ្វើ​បទ​សម្ភាសន៍​ពី​បណ្តាញសារព័ត៌មាន​នានា ។

ពាក់ព័ន្ធ​ទៅ​នឹង​ជីវប្រវត្តិ យោង​តាម​ការ​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​របស់​ក្រុមព្រះ​សុរិយា​បាន​ឲ្យ​ដឹង​ថា លោក​លី រតនៈ កើត​នៅ​ក្នុង​ឆ្នាំ​១៩៦៥ ក្នុង​វង្ស​ត្រកូល​ដ៏​ស្តុកស្តម្ភ​នៃ​អ្នកសិល្បៈ​និង​ជា​ចាងហ្វាង​ផលិតកម្ម​រន្ទះ​ពេជ្រ​ភាពយន្ត​គឺ​លោក​លី ប៊ុ​ន​យី​ម និង​តារា​ស្រី​ភាពយន្ត​សម្រស់​លំដាប់​អន្តរជាតិ​គឺ​លោកស្រី​វី​រៈ​តារា ។ លោក​ជា​កូនប្រុស​ច្បង​ក្នុង​ចំណោម​បងប្អូន​៧​នាក់ ។

ក្នុង​វ័យ​៥​ឆ្នាំ​កុមារ​លី រតនៈ បាន​ចូល​សិក្សា​រៀន​ភាសា​ខ្មែរ និង​អង់គ្លេស​នៅ​សាលា​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​កុមា​រូប​នេះ​មាន​ភាព​វាងវៃ​ជា​ខ្លាំង​ដោយ​អាច​អាន និង​សរសេរ​អក្សរ​បាន​យ៉ាង​ឆាប់រហ័ស ហើយ​ឆ្លៀត​ពី​ការ​សិក្សា​កុមារ​រូប​នេះ​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ ជាមួយនឹង​ទេព​កោ​ល​ស្យ​ដ៏​គួរ​ឲ្យ​ស្ងើចសរសើរ​ផង​ដែរ ។

ក្នុង​អាយុ​បាន​ប្រហែលជា​១​ឆ្នាំ ពោល​គឺ​ពេល​ទើបតែ​ប្រសូត​ចេញពី​ផ្ទៃ​ម្តាយ​កុមារ​លី រតនៈ ត្រូវ​បាន​ឪពុក​លោក លី ប៊ុ​ន​យី​ម យក​មក​ថត​ឈុត​មួយ​ក្នុង​រឿង​សព្វ​សិទ្ធិ​នា​ឆ្នាំ​១៩៦៥ ខណៈ​ពេល​ដែល​អាយុ​៣​ឆ្នាំ កុមា​រា​រូប​នេះ​ក៏​បាន​ទទួល​ការ​ស្ងើចសរសើរ​យ៉ាង​ខ្លាំង ដោយ​ក្នុង​វ័យ​ទើបតែ​៣​ឆ្នាំ​តែ​លោក​អាច​សម្តែង​ភាពយន្ត​បាន​យ៉ាង​ល្អ ។

កុមារ​លី រតនៈ បាន​បង្ហាញខ្លួន​សម្តែង​ជា​តួអង្គ​កុមារ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​អន្តរជាតិ​រឿង ពុទ្ធិ​សែន​នាង​ក​ង្រី និង​រឿង​អដ្ឋិ​សុវណ្ណ ច័ន្ទ​កេសរ​។ នៅ​ឆ្នាំ​១៩៧៣ កុមារ​លី រតនៈ បាន​ក្លាយជា​តួអង្គ​សំខាន់​បែប​កំប្លែង​ស្ងួត​ជាមួយ​ដៃគូ​សម្តែង​ព្រួញ​មាស នៅ​ក្នុង​រឿង​«​ចំណងដៃ​ទឹកភ្នែក​» ហើយ​ក្នុង​ខ្សែភាពយន្ត ល្បី​ៗ​ទាំងនោះ កុមារ​រូប​នេះ​ក៏​បាន​ក្លាយជា​តួអង្គ​សំខាន់ និង​តួឯក​នៅ​ក្នុង​ខ្សែ​ភាពយន្ត​៤​រឿង​ដែល​មិន​ទាន់​បាន​ចាក់​បញ្ចាំង​ដូច​ជា​រឿង សេះ​សមុទ្រ រឿង​នរណា​ប្រពន្ធ​ខ្ញុំ រឿង​ភ្នំ​ពកូន និង​រឿង​ដំណើរ​ផ្សងព្រេង​របស់​កុមារ​លី រតនៈ ។

រហូត​មក​ទល់​ពេល​នេះ​គឺ​មាន​រយៈពេល​ប្រមាណ​៤០​ឆ្នាំ​ហើយ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា លោក​លី រតនៈ អាច​មានជីវិត​រស់នៅ​ពី​ការ​កាប់សម្លាប់​ក្នុង​របប​ខ្មែរ​បាន​ដោយ​របៀប​ណា ហើយ​លោក​បាន​សម្ងំ​នៅ​ទីណា ហើយ​មូលហេតុ​អ្វី​ដែល​លោក​មិន​ព្រម​ចេញ​មុខជា​សាធារណៈ​ឡើង​វិញ ក្នុង​ពេល​ដែល​វិស័យ​ភាពយន្ត​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ