ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ពាង​ប្រហុក​​​! ​មន្ត្រី​សហព័ន្ធ​4​រូប ព្យួរ​ការងារ ​និង​មិន​ឱ្យ​ពាក់ព័ន្ធ​បាល់​ទាត់​​​​​មួយ​ជីវិត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា បាន​ចាត់វិធានការ​ចំពោះ​អតីត​និង​មន្ត្រី​សហ​ព័ន្ធ​របស់​ខ្លួន​ចំនួន​៤​រូប ដោយ​សម្រេច​ព្យួរការងារ និង​មិន​ឱ្យ​ពាក់ព័ន្ធ​គ្រប់​សកម្មភាព​កីឡា​បាល់​ទាត់​អស់​មួយ​ជីវិត​ដោយសារ​មន្ត្រីទាំង​៤​រូប​នេះ​បាន​ប្រព្រឹត្ត​កំហុសឆ្គង​រំលោភ​សេចក្ដី​ទុកចិត្ត​ពាក់ព័ន្ធ​ជាមួយ​ការ​ប្រកួត​បាល់ទាត់Tiger Street Football ។ នេះ​បើ​តាមលោក…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាបាល់ទាត់កម្ពុជា បាន​ចាត់វិធានការ​ចំពោះ​អតីត​និង​មន្ត្រី​សហ​ព័ន្ធ​របស់​ខ្លួន​ចំនួន​៤​រូប ដោយ​សម្រេច​ព្យួរការងារ និង​មិន​ឱ្យ​ពាក់ព័ន្ធ​គ្រប់​សកម្មភាព​កីឡា​បាល់​ទាត់​អស់​មួយ​ជីវិត​ដោយសារ​មន្ត្រីទាំង​៤​រូប​នេះ​បាន​ប្រព្រឹត្ត​កំហុសឆ្គង​រំលោភ​សេចក្ដី​ទុកចិត្ត​ពាក់ព័ន្ធ​ជាមួយ​ការ​ប្រកួត​បាល់ទាត់Tiger Street Football ។

នេះ​បើ​តាមលោក កែវ សា​រ៉េ​ត អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ថ្លែងប្រាប់​ឱ្យ​ដឹង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​៦ ឧសភា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

លោក កែវ សា​រ៉េ​ត បាន​ថ្លែង​ថា អំឡុង​ការ​សហការ​រវាង​មន្ត្រី​សហព័ន្ធ និង​ក្រុមហ៊ុនស្រា​បៀរ Tiger រៀបចំ​ការ​ប្រកួត​បាល់ទាត់ Tiger Street Football តាំងពី​ឆ្នាំ ២០១៣ មក​ដល់​ឆ្នាំ ២០១៩ រក​ឃើញ​ថា មន្ត្រី​សហព័ន្ធ​ទាំង​៤​រូប​នោះ​មានការ​កិបកេង​ប្រាក់​ជាង ៣០% ។ ក្រោយ​ការ​បង្កើត​គណៈកម្មការ​វិន័យ សហព័ន្ធបាន​រក​ឃើញ​បន្ថែម​ថា ត្រឹម​អំឡុង​ឆ្នាំ ២០១៥ដល់​២០១៩​មានការ​កិបកេង​ប្រាក់​ជិត​៦​ម៉ឺ​នដុល្លារ​ឯណោះ ។

អំពើ​នេះ​ហើយ​ទើប​បានជា​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ប្រជុំ​គ្នា​ជា​ច្រើន​លើករហូត​ឈាន​ដល់​ការ​ពិន័យ​ព្យួរ​សកម្មភាព​បាល់ទាត់​ពួក​គេ​ទាំង​៤​នាក់​អស់​មួយ​ជីវិត​តែ​ម្ដង​ក្នុងពេល​សាមីខ្លួន​ទាំង​៤​ក៏​បាន​សារភាព​ចំពោះ​កំហុស​នេះ​ដែរ​។

ជា​ចុង​ក្រោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបញ្ជាក់​ថា ការ​ចាត់វិធានការ​នេះ បន្ទាប់​ពី​មន្ត្រី​ខាង​លើ​បាន​ប្រព្រឹត្ត​កំហុស​យ៉ាងធ្ងន់ធ្ងរ​ផ្ទុយ​នឹង​ក្រមសីលធម៌ និង​វិន័យ​របស់​សហព័ន្ធ ។

ក្នុង​នោះ លោក ម៉ៃ តុលា ត្រូវ​បញ្ជូន​សំណុំរឿង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ទៅ​តុលាការ​ដើម្បី​ចាត់ការ
ទៅ​តាម​ផ្លូវច្បាប់ ។ មន្ត្រី​ទាំង​៤​រូប​នោះ មាន​លោក ម៉ៃ តុលា អគ្គលេខាធិការ​រង លោក គល់ សុភា​​រម្យ ប្រធាន​ការិយាល័យ​រដ្ឋបាល លោក ឆាំង ពិសិដ្ឋ ប្រធាន​ការិយាល័យ​ប្រកួត និង​លោក ទុ​យ វិច្ឆិកា ប្រធាន​ការិយាល័យ​អាជ្ញាកណ្តាល​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ