ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះសំណាក់​ទ្វារ​នាគ​មិន​ខ្លាច​កូ​វី​ដ​១៩​ទេ នាំ​ស្រី​ស្នេហ៍​ចេញ​-​ចូល​ហូរហែ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេវាកម្ម​ផ្ទះសំណាក់​ទ្វារ​នាគ​ដូច​គ្នា​ដែរ ក្នុង​ខណ្ឌ​តែ​មួយ​នៅ​រាជធានី​ភ្នំពេញ បើ​ទោះបីជា​មានការ​ភ័យ​ខ្លាច​នូវ​ជំងឺកូ​វី​ដ​១៩ ទោះបី​មានការ​ណែនាំ​កុំឱ្យ​ចេញពីផ្ទះ​បើ​គ្មាន​ការ​ចាំបាច់​… កុំឱ្យ​មានការ​ប្រមូលផ្ដុំ​… នៅផ្ទះ​ឈ្នះ​កូ​វី​ដ​…​ក្ដី ប៉ុន្តែ​បំរាម​នោះ​វា​គ្មាន​អ្វី​ធំ​ជាង​ចេញពីផ្ទះ​នាំ​ស្រី​ស្នេហ៍​ទៅ​កៀងទា​ទៅ​ឋាន​ទេវលោក​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ សេវាកម្ម​ផ្ទះសំណាក់​ទ្វារ​នាគ​ដូច​គ្នា​ដែរ ក្នុង​ខណ្ឌ​តែ​មួយ​នៅ​រាជធានី​ភ្នំពេញ បើ​ទោះបីជា​មានការ​ភ័យ​ខ្លាច​នូវ​ជំងឺកូ​វី​ដ​១៩ ទោះបី​មានការ​ណែនាំ​កុំឱ្យ​ចេញពីផ្ទះ​បើ​គ្មាន​ការ​ចាំបាច់​… កុំឱ្យ​មានការ​ប្រមូលផ្ដុំ​… នៅផ្ទះ​ឈ្នះ​កូ​វី​ដ​…​ក្ដី ប៉ុន្តែ​បំរាម​នោះ​វា​គ្មាន​អ្វី​ធំ​ជាង​ចេញពីផ្ទះ​នាំ​ស្រី​ស្នេហ៍​ទៅ​កៀងទា​ទៅ​ឋាន​ទេវលោក​ឡើយ ។

បានជា​មាន​គេ​អះអាង​ដូច្នោះ ពីព្រោះ​បានឃើញ​ថា នៅ​តាម​បណ្តា​ផ្ទះសំណាក់​ខ្លះ បែរជា​មាន​ភ្ញៀវ​នាំ​ស្រី​ស្នេហ៍​ចូល​ដេក​កាន់តែ​ច្រើន​ខុស​ពី​ធម្មតា និង​មួយ​ចំនួន​ទៀត​ថយ​ចុះ​តិចតួច ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ប្រកាស​បិទ​ជា​បណ្តោះអាសន្ន​នូវ​អា​ជី​កម្ម​មួយ​ចំនួន មាន​ដូច​ជា កាស៊ីណូ មណ្ឌល​កម្សាន្ត ក្លឹ​ប ម៉ាស្សា ខារ៉ាអូខេ នានា ព្រោះតែ​បញ្ហា​រាំង​ខ្ទប់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ ។

គេ​ង្កេ​ត​ឃើញ​ថា នៅ​តាម​បណ្តា​ផ្ទះសំណាក់​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​របស់​យើង នៅ​តែ​បើក​ជា​ធម្មតា អត់​មាន​ប៉ះពាល់​ដល់​បំរាម​ទេ ដោយ​មាន​កន្លែង​ខ្លះ​មាន​ភ្ញៀវ​ចូល​ដេក​កាន់តែ​ច្រើន​ឡើង​ខុស​ពី​ពេល​ធម្មតា និង​មួយ​ចំនួន​ទៀត ក៏​មានការ​ថយ​ចុះ​ស្ងាត់​ជាង​ពេល​មុន​ៗ ផង​ដែរ​។ នេះ​បើ​យោង​ទៅ​តាម​ការ​រៀបរាប់​ប្រាប់ ពី​បុគ្គលិក​មេការ​ដែល​បម្រើ​ការ​នៅ​តាម​ផ្ទះសំណាក់​មួយ​ចំនួន ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន និង​ខណ្ឌ​បឹង​កេងកង នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២០​នេះ ។

ជួប​ជាមួយ​កោះសន្តិភាព មេការ​ផ្ទះសំណាក់​មួយ​កន្លែង នៅ​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​ដែល​មាននូវ ជំងឺ​កូ​វី​ដ​១៩​កើតឡើង​នោះ ឃើញ​ថា​នៅ​ក្នុងផ្ទះ​សំណាក់​របស់​លោក មាន​ភ្ញៀវ​កើនឡើង​យ៉ាងច្រើន​ខុស​ពី​ពេល​ធម្មតា ទាំង​ថ្ងៃ​និង​ពេល​យប់​មិន​ដាច់​ភ្ញៀវ​ឡើយ ជា​ពិសេស​ភាគច្រើន​សុទ្ធតែ​ជា​«​តា​តា​ជា​អ្នកមាន​លុយ យក​ស្រី​ក្មេង​ចូល​មក​ដេក​»​។

គាត់​ថា កាលពី​ពេល​មុន​ផ្ទះសំណាក់​របស់​លោក​មាន​ភ្ញៀវ​ចេញចូល​មក​ដេក​ច្រើន​ជា​ប្រចាំ​ដែរ តែ​មិន​ដូច​អំឡុង​ពេល​ដែល​កំពុង​តែ​មានការ​ភ្ញាក់ផ្អើល​រឿង​ជំងឺ​កូ​វី​ដ​១៩​នោះ​ទេ ទំនងជា​មក​ពី​តាម​ហាង​ខារ៉ាអូខេ ឬ​ក្លឹ​ប​កំសាន្ត​ដែល​មាន​បង្កប់​បន្ទប់​ឡេ​ម ត្រូវ​បាន​គេ​បិទ ហើយ​នារី​ៗ​ភាគច្រើន​គ្មាន​ការងារ​ធ្វើ​ក៏​បបួល​តា​តា​ដែល​នៅ​ជា​ម៉ុ​ួ​ចាស់​ទៅ រិ​ត​សរសៃ​លេង​ទៅ​កុំឱ្យ​ភ្លេច​។

មេការ​ដដែល​បាន​បន្ត​ទៀត​ថា ក្នុងអំឡុងពេល​ដែល​កើត​មាននូវ​ជំងឺ​កូ​វី​ដ​១៩​នេះ ផ្ទះសំណាក់​របស់​លោក​មាន​ប្រដាប់​ស្ទង់​វាស់​កំ​ដៅ​ទៅ​លើ​ភ្ញៀវ​គ្រប់​ៗ​គ្នា ដែល​បាន​ចូល​មក​ដេក និង​មានទឹក​អាល់កុល​ប្រើ​លាងដៃ​សំរាប់​ភ្ញៀវ​ដែល​ចូល​មក​ស្នាក់​នៅ​ក្នុង​រយះ​មួយ​ភ្លែត​ៗ​និង​ពេញ​មួយ​ថ្ងៃ​ផង​ដែរ រួម​គ្នា​ធ្វើ​អនាម័យ​សម្លាប់​មេរោគ ។

បុរស​ជា​មេការ​ផ្ទះសំណាក់​មួយ​កន្លែង​ទៀត ដែល​មាន​ទីតាំង នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពីមុន​ពេល​កើត​មាន​ជំងឺ​កូ​វី​ដ​១៩ នៅផ្ទះ​សំណាក់​របស់​លោក គឺ​មាន​ភ្ញៀវ​ចូល​មក​ដេក​ច្រើន​ណាស់ ច្រើន​តែ​ចាស់​ៗ​នាំ​ស្រី​ក្មេង ។ លុះដល់​ពេល​ជំងឺ​នេះ​ផ្ទុះ​ឡើង ចំនួន​ភ្ញៀវ​ដែល​ចូល​មក​ដេក​មានការ​ថយ​ចុះ​ខ្លាំង គឺ​នៅ​មាន​តិចតួច​មួយ​ៗ​ប៉ុណ្ណោះ មិន​អត់​ម៉ួ​យ​ទេ ។ ការ​ថយ​ចុះ​ភ្ញៀវ​ចូល​មក​ដេក​ក្នុងផ្ទះ​សំណាក់​នេះ​ដែរ គឺ​កើតឡើង​ដោយសារ​តែ​ហាង​ខារ៉ាអូខេ​ត្រូវ​បាន​គេ​បិទ បើ​ហាង​ខារ៉ាអូខេ​នៅ​បើក​វិញ​ម្ល៉េះ​នឹង​មាន​ភ្ញៀវ​ចូល​មក​ដេក​ច្រើន ដូច​កាលពី​មិន​ទាន់​កើត​មាន​ជំងឺ​កូ​វី​ដ​១៩​នេះ ។ គាត់​ថា​មក​ដល់​នឹង​ពេល​នេះ ក៏​នៅ​មិន​ទាន់​មាន​ភ្ញៀវ​ដូច​ដើម​វិញ​នៅឡើយ​ទេ ។

គួរ​បញ្ជាក់​ថា ក្នុងអំឡុងពេល​ផ្ទុះ​កើត​មាន​ឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩​នេះ តាម​បណ្តា​កន្លែង​កំសាន្ត ក្លឹ​ប ម៉ាស្សា ហាង​ខារ៉ាអូខេ និង​អាជីវកម្ម​មួយ​ចំនួន​ផ្សេង​ៗ​ទៀត នៅ​ទូ​ទាំង​ប្រទេស ត្រូវ​បាន​បិទទ្វារ​អាជីវកម្ម​ជា​បណ្តោះអាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​នេះ ។ តែ​ដោយឡែក សម្រាប់​អាជីវកម្ម​ផ្ទះសំណាក់​ទ្វារ​នាគ មិន​ត្រូវ​បាន​បិទ​អាជីវកម្ម​ឡើយ ដោយ​មានផ្ទះ​សំណាក់​ទ្វារ​នាគ​មួយ​ចំនួន មាន​ភ្ញៀវ​ចេញចូល​ដេក​កើនឡើង​ច្រើន លើស​កាលពី​ពេល​មិន​ទាន់​កើត​មាននូវ​ជំងឺ​នេះ ហើយ​តាម​បណ្តា​ផ្ទះសំណាក់​មួយ​ចំនួន ហាក់បីដូចជា​ស្ងាត់​ភ្ញៀវ​មាន​ចូល​មួយ​ៗ ថយ​ចុះ​ច្រើន​ជាង​កាលពី​ពេល​មុន​ៗ​ផង​ដែរ ។ បើ​ថាឱ្យ​អត់​សោះ​គឺ​គ្មាន​ទេ ព្រោះ​សរសៃ​វា​កម្រើក​បាន​ទាមទារ «​កីឡា​ហាត់​លើ​ប្រាណ​» ម្យ៉ាងដែរ ៕

អត្ថបទសរសេរ ដោយ