ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្ភារសម្រាប់​មូលដ្ឋាន​​និង​គ្រួសារ​​កងទ័ព​ក្នុង​​ការ​បង្ការ​ទប់ស្កាត់​​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ សម្ភារ​សម្រាប់​ទ្រទ្រង់​លើ​ផ្នែក​​សុខាភិបាល ដែល​បាន​មក​ពី​ការ​ផ្តល់​ជូន​ពីសប្បុរសជន ​ត្រូវ​បានលោក វ៉ា ថន អភិបាលខេត្ត បន្ត​នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​ដល់​តំបន់ប្រតិបត្តិការ​សឹក​រង​ខេត្ត ដើម្បី​លើ​កកំពស់​សុខភាព​មូលដ្ឋាន​កងទ័ព…

ខេត្តក្រចេះ ​៖ សម្ភារ​សម្រាប់​ទ្រទ្រង់​លើ​ផ្នែក​​សុខាភិបាល ដែល​បាន​មក​ពី​ការ​ផ្តល់​ជូន​ពីសប្បុរសជន ​ត្រូវ​បានលោក វ៉ា ថន អភិបាលខេត្ត បន្ត​នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​ដល់​តំបន់ប្រតិបត្តិការ​សឹក​រង​ខេត្ត ដើម្បី​លើ​កកំពស់​សុខភាព​មូលដ្ឋាន​កងទ័ព ​និង​គ្រួសារ​កងទ័ព​បង្ការ​ទប់ស្កាត់​ពី​ជំងឺ​កូ​វី​ដ​-១៩ ។

ការ​នាំ​យក​អំណោយ​ជា​សម្ភារ​សង្គ្រោះ​ដល់ទី​បញ្ជាការ​សឹក​រង​ខេត្ត​ពី​រដ្ឋបាល​ខេត្ត​ ក្រោម​ការ​ដឹកនាំ​ដោយ​លោក វ៉ា ថន អភិបាលខេត្ត បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨ ​ឧសភា ដោយ​សម្ភារទាំងនោះ​រួម​មានថវិកា១០​លាន​រៀល ម៉ាស់​ពណ៌​ផ្ទៃមេឃ​ចំនួន១​កេស​ធំ ថ្នាំ​សម្លាប់​មេរោគ (​ក្លរ​)១​ធុង ទឹកសាប៊ូ​លាងដៃ​២​កេស ទឹក​អាល់​កុល​២​កេស ស្រោមដៃ​៥​កេស ម៉ាស់​ពណ៌​ស១​កេស​ធំ ។

អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន បាន​មាន​ប្រសាសន៍​ថ្លែង​ទៅ​កាន់ លោក​មេបញ្ជាការ មេបញ្ជាការ​រង​យោធា​ខេត្ត នា​ឱកាស​នោះ​ថា បើ​ទោះបីជា​ខេត្តក្រចេះ​ មិន​មាន​អត្រា​អ្នក​ឆ្លង​មេ រោគ​កូ​វី​ដ​-19 ហើយ​សព្វ​ថ្ងៃ​អត្រា​ឆ្លង និង​អ្នក​ជាសះ​ស្បើយ​នៅ​ប្រទេស​កម្ពុជា​មាន​អត្រា​ធ្លាក់​ចុះយ៉ាងណា​ក្តី តែ​យើង​ទាំងអស់​គ្នា​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្នបង្ការ​ការពារ​ការ​ផ្ទុះ​ឆ្លង​មេរោគសាកល​មួយ​នេះ ដោយ​ត្រូវ​អនុវត្ត​ទៅ​តាម​ការ​ណែ​នាំ​របស់​ក្រសួងសុខាភិបាល​។

ប្រធាន​គណៈកម្មាធិការ​ប្រឆាំង​មេ​រោង​កូ​វី​ដ​-19 និង​ជា​អភិបាលខេត្ត​ក្រចេះ លោក វ៉ា ថន បាន​ថ្លែង​ទៀត​ថា កន្លង​មក ​អំណោយ​ជា​សម្ភារ​និង​ថវិកាដែល​រដ្ឋបាល​ខេត្ត​ទទួល​បាន​ពីសប្បុរសជន គឺ​រដ្ឋបាល​ខេត្ត បាន​នឹង​កំពុងធ្វើការ​ប្រគល់​ជូន​អាជ្ញាធរ​ជំនាញ​ និង​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ជីវភាព និង​ជា​ពិសេស ​បងប្អូន​កម្មករពលករ​ដែល​ត្រឡប់​មក​ពីធ្វើការងារ​នៅ​ក្រៅប្រទេស​ធ្វើ​ដំណើរ​ចូល​មក​ភូមិកំណើត​របស់​ខ្លួន​វិញ ហើយ​ត្រូវ​បាន អាជ្ញាធរ​រៀបចំ​ដាក់​ឲ្យ​ពួក​គាត់​រស់នៅ​ដាច់​ដោយឡែក​ពី​គ្រួសារ​ចំនួន១៤​ថ្ងៃ ក្នុង​ការ​តាមដានស្ថានភាព​ជំងឺកូ​វី​ដ​-១៩ ។

អត្ថបទសរសេរ ដោយ