ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា​! បុរស​ម្នាក់​ធ្វើ​ឱ្យ​អ្នក​ភូមិ​ភ័យ​ខ្លាច​​ហើយ ធ្លាប់​មាន​ប្រវត្តិ​ជា​មេ​ខ្លោង​ដ៏​​ធំ​​ទៀត

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​ធំ ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ពលរដ្ឋ ពាក់ព័ន្ធ​នឹង​ករណី​គំរាម​សម្លាប់ និង​បង្ក​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​៧ ខែឧសភា…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​ធំ ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ពលរដ្ឋ ពាក់ព័ន្ធ​នឹង​ករណី​គំរាម​សម្លាប់ និង​បង្ក​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា កាលពី​ម៉ោង​១០​យប់ ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​គគីរ​ធំ (​ហៅ​ភូមិ​សំបុកចាប​) ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ហើយ​ជន​សង្ស័យ​រូប​នេះ​ធ្វើ​ឱ្យ​អ្នក​ភូមិ​មានការ​ភ័យ​ខ្លាច ថែម​ទាំង​ធ្លាប់​មាន​ប្រវត្តិ​ជា​មេខ្លោង​ធំ​ជួញដូរ​គ្រឿងញៀន​ទៀត​ផង ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ខាងលើ​នេះ​ឈ្មោះ ឃុន ហ៊ី​ម ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ និង​ជា​មុខសញ្ញា​ចាស់​ជួញដូរ​ថ្នាំ​ញៀន មាន​ទីលំនៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ព្រហ្ម សានី ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​គ្រូបង្រៀន មាន​ទី​លំ​ភូមិ​គគីរ​ធំ​(​ហៅ​ភូមិ​សំបុកចាប​) ឃុំ​គគីរ​ធំ ។

បើ​តាម​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​កើតហេតុ ខណៈ​ពេល​ក្រុម​គ្រួសារ​គាត់​កំពុង​សម្ងំ​ដេក​លង់លក់​នៅ​លើ​ផ្ទះ​របស់​ខ្លួន ស្រាប់តែ​ជនសង្ស័យ​ម្នាក់​នេះ បាន​បែក​ថ្នាំ រួច​ដើរ​ឡើង​មក​លើ​ផ្ទះ​គាត់ និង​ស្រែក​ឡូឡា​គំរាមកំហែង​រក​សម្លាប់​គាត់​ទាំង​គ្រួសារ​ទៀត​ផង​។ មិនតែប៉ុណ្ណោះ​ជនសង្ស័យ​បំរុង​ធាក់​ទាត់​ទម្លុះ​ទ្វារផ្ទះ​ចូល​ធ្វើ​សកម្មភាព ប៉ុន្តែ​ជន​រង​គ្រោះ​បាន​ខ្ទប់​ខ្ទាស់​ទ្វារ​ជាប់ ទើប​ជនសង្ស័យ​ដើរ​ចុះពីលើផ្ទះ​ជន​រង​គ្រោះ​វិញ​។

ជន​រង​គ្រោះ​បន្ត​ថា បន្ទាប់​មក​រូប​គាត់​មានការ​ភ័យ​ខ្លាច ក៏​នាំ​ប្រពន្ធ និង​កូន​រត់​ចុះ​តាម​ទ្វារ​ក្រោយ​ទៅ​សំរាក​នៅផ្ទះ​ម្តាយ​ក្នុង​ឃុំ​គគីរ​ធំ ជាមួយ​គ្នា​១​យប់​ទៅ​។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៨ ខែឧសភា រូប​គាត់​ជា​ជន​រង​គ្រោះ​ក៏​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ​ធំ​តែ​ម្តង​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​គគីរ​ធ៏ ក៍​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​នាំ​ខ្លួន​ជនសង្ស័យ​យក​មក​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ​។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍ ជនសង្ស័យ​រូប​នេះ​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ខាងលើ​ប្រាកដ​មែន​។ ដោយ​យោង​តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ នា​រសៀល​ថ្ងៃ​ទី​៨ ខែឧសភា សមត្ថកិច្ច​ប៉ុស្តិ៍​ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​បន្តរ​តាម​និ​តិ​វិធី​ច្បាប់​។

គួរ​បញ្ជាក់​ថា ស្រប​ពេល​នោះ​ដែរ ក៏​មាន​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​គគីរ​ធំ (​ហៅ​ភូមិ​សំបុកចាប​) ជា​ច្រើន​នាក់ បាន​នាំ​គ្នា​ផ្តិត​មេដៃ សូម​សំណូមពរ​ឱ្យ​ប្រព័ន្ធ​តុលាការ​ជួយ​ផ្តន្ទាទោស​ជន​នេះ​ឱ្យ​សម​ទៅ​តាម​ទោស​ដែល​គេ​បាន​ប្រព្រឹត្ត​ផង​។ ព្រោះថា ជន​នេះ​គឺជា​មុខសញ្ញា​ចាស់​មេខ្លោង​ធំ​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​ឃុំ​គគីរ​ធំ​នេះ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន រឹបអូស​បាន​ទាំង​វត្ថុ​តាង​សម្ភារៈ ជញ្ជីង​ថ្លឹង​ថ្នាំ និង​ថ្នាំ​ញៀន​ជា​ច្រើន បញ្ជូន​ទៅ​តុលាការ​ជា​ញឹក​ញ៉ាប់​ដែរ ប៉ុន្តែ​ទៅ​ចូល​គុក​បាន​មួយ​ដង្ហើមចង្រិត ឃើញ​ចេញ​មក​វិញ​ដដែល និង​ប្រព្រឹត្ត​ធ្វើ​សកម្មភាព​ប​ង្វ​ក់​ស្វារ​តី​ឱ្យ​កូនចៅ​ពួក​គាត់​ឱ្យ​ញៀន​ថ្នាំ​ខូចអនាគត​សឹង​គ្រប់​ៗ​គ្នា​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ