ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ នឹង​ធ្វើតេស្តរ​កកូ​វី​ដ​១៩​រាល់​ថ្ងៃ ក្រោយ​មនុស្ស​ជិត​ខ្លួន​ឆ្លង​ជំងឺ​នេះ

3 ឆ្នាំ មុន

សហ​អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump)…

សហ​អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​ថា លោក​នឹង​ធ្វើតេស្តរ​កកូ​វី​ដ​១៩​ជា​រៀងរាល់ថ្ងៃ​មក​លើ​រូប​លោក បន្ទាប់​ពី​រក​ឃើញ​ថា មនុស្ស​ជិត​ខ្លួន​របស់​លោក​ដែល​ជា​អ្នក​រៀបចំ​ម្ហូប​នៅ​សេត​វិមាន​សម្រាប់​លោក​ផ្ទាល់​មាន​ជំងឺ​កូ​វី​ដ​១៩​។

ថ្លែង​នៅ​ក្នុង​ការិយាល័យ Oval Office បន្ទាប់​ពី​ព័ត៌មាន​អំពី​ស្ថានភាព​របស់​អ្នក​រៀបចំ​ម្ហូប​ផ្ទាល់​សម្រាប់​ប្រធានាធិបតី​ត្រូវ​បាន​គេ​ចុះ​ផ្សាយ លោក​ត្រាំ​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើតេស្ត​ជា​រៀងរាល់ថ្ងៃ ក្នុង​គោលបំណង​រក្សា​សុវត្ថិភាព​។

លោក​បាន​ថ្លែង​ថា​៖ «​តើ​មាន​អ្វី​កើតឡើង​នៅ​ចន្លោះ​ពេល​ដែល​អ្នក​ធ្វើតេស្ត​ភ្លាម និង​ក្រោយ​ពេល​នោះ​ប៉ុន្មាន​ថ្ងៃ? វា​មាន​ថ្ងៃ​ដែល​នៅ​ចន្លោះ​នោះ ដែល​អ្នក​រៀបចំ​ម្ហូប​សម្រាប់​ខ្ញុំ​ខាងលើ​បាន​ធ្វើតេស្ត​រួច ហើយ​និង​ពេល​ដែល​គេ​រក​ឃើញ​ថា មាន​ជំងឺ​កូ​វី​ដ​១៩»​។

លោក​ត្រាំ បាន​និយាយ​ថា លោក​មាន​ទំនាក់ទំនង​ផ្ទាល់ខ្លួន​តិចតួច​ណាស់​ជាមួយនឹង​អ្នក​រៀបចំ​ម្ហូប​ខាងលើ ដែល​ជា​សមាជិក​យោធា​អា​មេ​រិ​កមួយ​រូប​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ លោក​ក៏​បាន​លើកទឹកចិត្ត​ដល់​ជនជាតិ​អា​មេ​រិ​ក​ទាំងមូល​ថា អា​មេ​រិ​ក​ទាំងអស់​សុទ្ធតែ​ជា «​អ្នក​ចម្បាំង​» ដែល​អាច​តស៊ូ​ពុះពារ​ស្ថានភាព​វាយលុក​របស់​ជំងឺ​កាច​សាហាវ​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ