ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ដាក់​ឱ្យ​ប្រើ​សាកល្បង​នូវ​ថ្នាំ​ដែល​អា​មេ​រិ​ក​សិក្សា ទៅ​លើ​អ្នកជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រទេស​ជប៉ុន បាន​យល់ព្រម​ប្រើ​វិធី​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​វីរុស Remdesivir ក្នុង​ការ​សាកល្បង​សម្រាប់​ការ​ព្យាបាល​ទៅ​លើ​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។…

ប្រទេស​ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រទេស​ជប៉ុន បាន​យល់ព្រម​ប្រើ​វិធី​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​វីរុស Remdesivir ក្នុង​ការ​សាកល្បង​សម្រាប់​ការ​ព្យាបាល​ទៅ​លើ​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​។

ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សហរដ្ឋអាមេរិក បាន​ចេញផ្សាយ​ព័ត៌មាន​ល្អ​ៗ មួយ​ចំនួន​កាលពី​ស​ប្តា​ហ៍​មុន អំពី​ការ​ព្យាបាល​ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​ការ​សម្លាប់​វីរុស​កូ​រ៉ូ​ណា ដែល​ជា​អំណះអំណាង​បង្ហាញ​ថា ថ្នាំ​នេះ អាច​ជួយ​ឱ្យ​អ្នកជំងឺ​ឆាប់​ជា​ពី​ជំងឺ​នេះ​ជាង​ការ​មិន​ប្រើ​ថ្នាំ​នេះ​។

រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​ក (FDA) បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ថ្នាំ Remdesivir ជា​ថ្នាំ​ប្រើប្រាស់​ក្នុង​ស្ថានភាព​បន្ទាន់ ទៅ​លើ​អ្នកជំងឺ​កូ​វី​ដ​១៩​ធ្ងន់ធ្ងរ​។

ក្រសួងសុខាភិបាល និង​សុខុមាលភាព​ជប៉ុន បាន​ផ្តល់​ការ​យល់ព្រម​ពិសេស​ចំពោះ​ថ្នាំ ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ថ្នាំ Gilead របស់​អា​មេ​រិ​ក ក្រោយ​ពី​ការ​ដាក់​ស្នើ​សុំ​ការ​យល់ព្រម​រយៈពេល​៣​ថ្ងៃ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជប៉ុន​នៅ​មាន​ពេល​នេះ មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ សរុប ១៥,៤៧៧​ករណី ករណី​ឆ្លង​ថ្មី មិន​មាន​បញ្ជាក់ ករណី​បាត់បង់​ជីវិត​សរុប ៥៧៧​ករណី ករណី​បាត់បង់​ជីវិត​ថ្មី មិន​មាន​បញ្ជាក់ និង​ករណី​ជា​សះស្បើយ​សរុប ៤,៩១៨​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ