ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រជែង​តំណែង​ប្រធានាធិបតី​ជាមួយ​លោក​ត្រាំ​ត្រូវ​តាម​លង​ដោយ​រឿង​អា​ស្រូ​វផ្លូ​វ​ភេទ

3 ឆ្នាំ មុន

ស្ត្រី​ម្នាក់​ដែល​បាន​ចោទប្រកាន់​បេក្ខជន​សេត​វិមាន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក ជោ ប៊ី​ដេ​ន ( Joe Biden ) ពី​បទ​រំលោភ​ផ្លូវភេទ​លើ​នាង កាលពី​២៧​ឆ្នាំ​មុន…

ស្ត្រី​ម្នាក់​ដែល​បាន​ចោទប្រកាន់​បេក្ខជន​សេត​វិមាន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោក ជោ ប៊ី​ដេ​ន ( Joe Biden ) ពី​បទ​រំលោភ​ផ្លូវភេទ​លើ​នាង កាលពី​២៧​ឆ្នាំ​មុន បាន​អំពាវនាវ​ឲ្យ លោក​ឈប់​ពី​ការ​ប្រកួតប្រជែង​ប្រធានាធិបតី ។

នេះ​បើ​តាម​សេចក្តី​រាយ​ការ​ណ័​ព័ត៌មាន​ដោយ​ប៊ី​ប៊ី​ស៊ី របស់​អង់គ្លេស ។លោកស្រី ថា​រ៉ា រី​ដ បាន​ទទូច​ដល់​លោក ប៊ី​ដេ​ន ថា​« សូម​បោះ​ជំហាន​ទៅ​មុខ​ហើយ​ត្រូវ​ទទួលខុសត្រូវ​» ។ លោកស្រី​បាន​បន្ថែម​ទៀត​ថា «​អ្នក​មិន​គួរ​ប្រជែង​យក​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​ទេ​» ។

លោក ប៊ី ដេ​ន ដែល​ត្រៀម​ប្រកួតប្រជែង​ជាមួយ​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​នៅ​ខែវិច្ឆិកា​បាន​បដិសេធ​ការ​ចោទប្រកាន់​របស់​លោកស្រី ។

លោកស្រី រី​ដ បច្ចុប្បន្ន​មាន​អាយុ ៥៦​ឆ្នាំ បាន​ធ្វើការ​ជា​ជំនួយការ​បុគ្គលិក​របស់​លោក ប៊ី​ដេ​ន ពី​ឆ្នាំ ១៩៩២-៩៣ នៅ​ពេល​លោក​ជា​សមាជិក​ព្រឹទ្ធសភា​។

លោក ប៊ី​ដេ​ន​ត្រូវ​បាន​គេ​ស្ទង់​មតិ​ឃើញ​ថា​កំពុង​មាន​ប្រជាប្រិយភាព​ជាង​លោក​ត្រាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ