ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ក្អក​​ប្រាប់​ឱ្យ​ម៉ាស​ បែរ​ជា​ស្តោះ​ទឹក​មាត់​ដាក់​ស្ត្រី​បើក​ឡាន​​ក្រុង

3 ឆ្នាំ មុន

យោង​តាម​ប្រភព​ព​ត៌​មាន​ពី ​CNN​ បាន​ឲ្យ​ដឹង​ថា ស្ត្រី​អនាថា​ម្នាក់​បាន​ឡើង​ជិះឡាន​ក្រុង​ឆ្លងកាត់​ក្រុង Miami-Dade County នៃ​រដ្ឋធានី Washington ។ ស្រី្ត​ខាងលើ​រូប​នេះ​​បាន​ចាប់ផ្តើម​ក្អក​លើ​​អ្នកដំណើរ…

យោង​តាម​ប្រភព​ព​ត៌​មាន​ពី ​CNN​ បាន​ឲ្យ​ដឹង​ថា ស្ត្រី​អនាថា​ម្នាក់​បាន​ឡើង​ជិះឡាន​ក្រុង​ឆ្លងកាត់​ក្រុង Miami-Dade County នៃ​រដ្ឋធានី Washington ។ ស្រី្ត​ខាងលើ​រូប​នេះ​​បាន​ចាប់ផ្តើម​ក្អក​លើ​​អ្នកដំណើរ ខ​ណៈ​​នោះ​មាន​​ស្ត្រី​​ម្នាក់​ឈ្មោះ Miakeya Rolle ដែល​អ្នក​បើ​ឡានក្រុង​បាន​ប្រាប់​​ស្រី្ត​នោះ​ថា នាង​ត្រូវ​ពាក់​ម៉ាស ប៉ុន្តែ​ស្ត្រី​នោះ​បែរជា​បាន​ស្តោះ​ទឹកមាត់​នៅ​លើ​អ្នក​បើកឡាន​ក្រុង​នោះទៅ​វិញ​ ហើយ​បាន​រត់​ចេញពី​ឡានក្រុង​តែ​ម្ដង ។

ប្រភព​ពី CNN បន្តថា ពេល​នោះ​​បណ្ដា​ឱ្យ​រថយន្តក្រុង​ជា​ច្រើន តម្រូវ​ឱ្យ​អ្នកដំណើរ​ពាក់​របាំងមុខ​ ដើម្បី​ការពារ​ក្នុង​កំឡុង​ពេល​ជំងឺ​រាតត្បាត Covid-19 ។ Rolle បាន​សម្អាតខ្លួន​ដោយ​ប្រើ​ទឹក​លាង​ដៃ​សម្រាប់​មេរោគ ក្រោយមក​នាង​ត្រូវ​បាន​ធ្វើតេស្ត​នៅ​មន្ទីរពេទ្យ​។ ពេល​នាង​ត្រឡប់​មក​ផ្ទះ​វិញ​​ នាង​បាន​បោះ​ឯកសណ្ឋាន​របស់​នាង​ដែល​ត្រូវ​ស្ត្រី​ខាងលើ​ស្ដោះ​ទឹកមាត់​ដាក់​ចូល​ទៅ​ក្នុង​គំនរ​​សំរាម​។

Rolle ត្រូវ​បាន​ធ្វើ​តេ​ស្តិ៍​អវិជ្ជមាន​សម្រាប់ Covid-19 ។ Rolle បាន​និយាយ​ថា ខ្ញុំ​មិន​ដែល​មានរឿង​បែប​នេះ​កើតឡើង​ចំពោះ​ខ្ញុំ​ពី​មុន​មក​ទេ​។ អ្នកបើកបរ​រថយន្តក្រុង​ទូ​ទាំង​ប្រទេស​កំពុង​ប្រឈម​នឹង​បញ្ហា​ថ្មី​នៅ​ពេល​ពួក​គេ​ព្យាយាម​ការពារ​អ្នកដំណើរ​ និង​ខ្លួន​ពួក​គេ​ពី​វីរុស​ឆ្លង​ដ៏​កាច​សាហាវ Covid-19 ។ ដក​ស្រង់​ចេញពីវេបសាយ ៖ ​CNN​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ