ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​អប់រំ ផ្ដល់​កិច្ច​សម្ភាសន៍ ពី​លទ្ធភាព​ដែល​អាច​បើក​សាលារៀន​ឡើង​វិញ(វីដេអូ)

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រុន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា មក​ដល់​នេះ​មិន​ទាន់​បាន​កំណត់​ពេលវេលា ណាមួយ​អោយ​ច្បាស់លាស់​នៅឡើយ​ទេ ដើម្បី​ឈាន​ទៅ​ការ​បើក​សាលារៀន​ទាំងអស់​ឡើង​វិញ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រុន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា មក​ដល់​នេះ​មិន​ទាន់​បាន​កំណត់​ពេលវេលា ណាមួយ​អោយ​ច្បាស់លាស់​នៅឡើយ​ទេ ដើម្បី​ឈាន​ទៅ​ការ​បើក​សាលារៀន​ទាំងអស់​ឡើង​វិញ លទ្ធភាព​អាច​បើក​សាលារៀន​នៅ​ទូ​ទាំង​ប្រទេស​លុះត្រា​ស្ថានភាព​ឆ្លង​រីក​រាលដាល​នៃ​កូ​វី​ដ​–១៩ អាច​គ្រប់គ្រង​បាន​ទូ​ទាំង​ពិភពលោក ។

ក្នុង​កិច្ច​សម្ភាស​ជាមួយនឹង​ទូរទស្សន៍​ស៊ី​អិន​ស៊ី កាលពី​ល្ងាច​ថ្ងៃ​ទី​០៧ ឧសភា ២០២០ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ កំពុង​តាមដាន​ជា​ប្រចាំ ហើយ​លទ្ធភាព​អាច​បើក​សាលា​ឲ្យ​សិស្ស​ចូល​រៀន​វិញ​បាន លុះត្រា​ស្ថានភាព​ឆ្លង​រីក​រាលដាល​នៃ​កូ​វី​ដ​១៩ អាច​គ្រប់គ្រង​បាន​ទូ​ទាំង​ពិភពលោក ។

បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន បន្ត​ថា អាច​គ្រប់គ្រង​បាន​នោះ​មាន​ន័យ​ថា គ្រប់គ្រង​បាន​គ្រប់កន្លែង ហើយ​ជា​ពិសេស​នៅ​ក្នុង​តំបន់ ។ ក្នុង​តំបន់​មាន​ប្រទេស​ជិតខាង​កម្ពុជា ដូច​ជា​ប្រទេស​វៀតណាម ថៃ និង​ប្រទេស​ឡាវ​ជាដើម ព្រោះថា ប្រទេស​ជិតខាង​រមែង​មាន​លំហូរ ប្រជាជន​ទៅ​វិញ​ទៅ​មក ជា​ពិសេស​ពលករ ។ ត្រូវ​ពិនិត្យ​មើល​ស្ថានភាព​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទៅ​ទៀត មាន​ជា​អាទិ៍ ប្រទេស​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី តើ​ប្រទេស​ទាំង​អស់នោះ​អាច​គ្រប់​បាន​ដែរ​ឬទេ ? ដូច្នេះ​បើ​ប្រទេស​ទាំង​អស់នោះ មិន​ទាន់​អាច​គ្រប់គ្រង​បាន​ទេ កម្ពុជា​ក៏​មិន​ទាន់​អាច​បើក​សាលារៀន​បាន​វិញ​ដែរ ។

លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​អប់រំ ធ្វើ​ការងារ​ដោយ​មានការ​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ជាមួយ​មាតាបិតា​សិស្ស ចំពោះ​ប្រទេស​ជាតិ ក្នុង​ការ​ធានា​សុវត្ថិភាព​របស់​សិស្ស ។ លោក​បាន​រម្លឹក​ថា ករណី​បិទ​សាលា​នៅ​ខេត្តសៀមរាប គឺជា​វិធានការ​មួយ​ឆ្លើយ​តប​ទាន់​ពេល​បំផុត ហើយ​ផ្ទុយ​ទៅ​វិញ​បើ​មិន​មានការ​បិទ​សាលារៀន​ទាន់​ពេល​ទេ ម្ល៉េះ​នឹង​អាច​មានការ​ឆ្លង​ទៅ​សិស្ស ហើយ​សិស្ស​នឹង​ចម្លង​ទៅ​គ្រូ និង​ឪពុក​ម្ដាយ ពេល​នោះ​ហើយ ការ​ឆ្លង​ក្នុង​សហគមន៍​កម្រិត​ធំ នឹង​អាច​កើត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ មាន​ប្រទេស​៩​ប៉ុណ្ណោះ បាន​បើក​សាលា​វិញ ក្នុង​ចំណោម​ប្រទេស​ជិត​២០០ លើ​ពិភពលោក ដែល​គេ​បាន​បិទ ។ ហើយ​ប្រទេស​៩ ដែល​បាន​បើក​នោះ គឺ​ក្នុង​មួយ​បន្ទប់ មាន​សិស្ស​តែ​២០​នាក់​ទេ ដោយ​សិស្ស​ត្រូវ​នៅ​ឆ្ងាយ​ពី​គ្នា ដល់​ទៅ​២​ម៉ែត្រ និង​មិន​អាច​ប៉ះពាល់​ជាមួយ​គ្រូ និង​ទំនាក់ទំនង​ជាមួយ​សិស្ស​ដទៃ​ទៀត​ឡើយ ៕

កិច្ច​សម្ភាសន៍​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយ​ទូរទស្សន៍ CNC

https://www.facebook.com/moeys.gov.kh/videos/253815559362588/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ