ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ បន្ត​ក្រើនរំលឹក​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន និង​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ទប់ស្កាត់​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ ការ​ក្រើនរំលឹក​របស់​ប្រមុខ​រាជរដ្ឋាភិបាល ខណៈ​ដែល​ក្រសួង​សុខា​ភិ​បាក​បាន​បង្ហាញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា​ចំនួន​២​នាក់​កំពុង​សម្រាក​ព្យាបាល…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បន្ត​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន ក្នុង​ការ​ទប់ស្កាត់​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ។ ការ​ក្រើនរំលឹក​របស់​ប្រមុខ​រាជរដ្ឋាភិបាល ខណៈ​ដែល​ក្រសួង​សុខា​ភិ​បាក​បាន​បង្ហាញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា​ចំនួន​២​នាក់​កំពុង​សម្រាក​ព្យាបាល ក្នុង​ចំណោម​១២២​នាក់​ដែល​ឆ្លង​ជំងឺ​នេះ​។

សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៨ ឧសភា​ថា ៖ សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ ។ ឆ្លៀតពេល​នេះ ខ្ញុំ​សូម​ដាស់តឿន និង​ក្រើន​រំ​ឮ​ក​ដល់​បងប្អូន​ជនរួមជាតិ និង​ក្មួយ​ៗ គឺ​ត្រូវ​នាំ​គ្នា​យកចិត្តទុកដាក់​ពី​ការ​ថែទាំ​សុខភាព ចៀសវាង​ការ​ឆ្លង​រោគ​កូ​វី​ដ​១៩ ។ ទោះបី​អត្រា​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ក្តី ហើយ​អត្រា​នៃ​ការ​ព្យាបាល​អ្នកជំងឺ​នេះ​បានជា​សះស្បើយ​នៅ​សល់​តែ​២​នាក់​ទៀត​ប៉ុណ្ណោះ​ក្តី ក៏​យើង​មិន​ត្រូវ​ធ្វេសប្រហែស ហើយ​គិត​ស្រាល​ថា ជំងឺ​នេះ​មិន​អី​ទេ នៅ​ក្នុង​ប្រទេស​កម្ពុជា​ឬ​គិត​ថា កម្ពុជា​ជា​ប្រទេស​ក្តៅ​មិន​ងាយ​ឆ្លង គឺ​មិន​ដូច្នេះ​ទេ ។ ព្រោះ​ជំងឺ​នេះ​ជា​ជំងឺ​កាច​សាហាវ​ហើយ​ងាយ​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​លឿន​ខ្លាំង​ណាស់​» ។

សម្តេច​ថា​មក​ទល់​ពេល​នេះ​ទាំង​កម្ពុជា និង​ពិភពលោក គឺ​កំពុង​រួមដៃគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ហើយ​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ក៏​មិន​ទាន់​រក​ឃើញ​នៅឡើយ​ដែរ ។ ដូច្នេះ​ជំងឺ​ដ៏​កាច​សាហាវ​នេះ នៅ​តែ​បន្ត​យាយី​អាយុជីវិត​ពលរដ្ឋ​នៅ​ទូ​ទាំង​ពិភពលោក ដែល​ប្រទេស​មួយ​ចំនួន​ធំ​កំពុង​បិទ​ប្រទេស​គេ​នៅឡើយ ។

សម្តេច​សង្កត់ធ្ងន់​ថា ៖ ទោះបី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្តី ឬ​នៅ​តាម​បណ្តា​ខេត្ត​ក្រុង ឬ​ជនបទ​ក្តី សូម​បងប្អូន​បន្ត​ពាក់​ម៉ាស ឬ​ក្រមា​ការពារ និង​ដុសលាង​សម្អាត​ដៃ​ដោយ​ទឹក​អាល់កុល ឬ​ទឹក​ជឹ​ល​សម្អាត​កម្ចាត់​មេរោគ​នឹង​បាក់តេរី​ផ្សេង​ៗ​អោយ​បានជា​ប្រចាំ ចៀសវាង​ការ​ចម្លងរោគ​ពី​ម្នាក់​ទៅ​ម្នាក់​ដែល​នាំ​មក​នូវ​ការ​សោកស្តាយ​អស់​មួយ​ជីវិត​»​។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​មក​ក្រសួងសុខាភិបាល​ជា​បន្ទាន់​ក្នុង​ករណី​មានការ​សង្ស័យ​ណាមួយ​តាម​រយៈ​លេខ ១១៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ