ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​បារម្ភ​! គន្លឹះ​ងាយ​ៗ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ឡើង​ស្នាម​សង្វារ

3 ឆ្នាំ មុន

ជា​ធម្មតា​ស្នាម​សង្វារ​ច្រើន​ជាប់​ទាក់ទង​ជាមួយនឹង​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ​វា​ក៏​អាច​កើតឡើង​ដោយសារ​ស្ថានភាព​ផ្សេង​ទៀត​ដូច​ជា​ការ​កើន ឬ​ស្រក​ទម្ងន់​ខ្លាំង​ភ្លាម​ៗ បញ្ហា​អ​តុល្យភាព​នៃ​អ័រម៉ូន និង​ជំងឺ​មួយ​ចំនួន​ផង​ដែរ​។ ទោះជា​យ៉ាងណា​មាន​គន្លឹះ​មួយ​ចំនួន​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​នេះ​បាន​យ៉ាង​ប្រសើរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ឡើង​ស្នាម​សង្វារ ៖…

ជា​ធម្មតា​ស្នាម​សង្វារ​ច្រើន​ជាប់​ទាក់ទង​ជាមួយនឹង​ការ​មាន​ផ្ទៃពោះ ប៉ុន្តែ​វា​ក៏​អាច​កើតឡើង​ដោយសារ​ស្ថានភាព​ផ្សេង​ទៀត​ដូច​ជា​ការ​កើន ឬ​ស្រក​ទម្ងន់​ខ្លាំង​ភ្លាម​ៗ បញ្ហា​អ​តុល្យភាព​នៃ​អ័រម៉ូន និង​ជំងឺ​មួយ​ចំនួន​ផង​ដែរ​។ ទោះជា​យ៉ាងណា​មាន​គន្លឹះ​មួយ​ចំនួន​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​នេះ​បាន​យ៉ាង​ប្រសើរ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ឡើង​ស្នាម​សង្វារ ៖

១. រក្សា​ទម្ងន់​ត្រឹមត្រូវ​មួយ

មូលហេតុ​ចម្បង​បំផុត​មួយ​ដែល​បង្ក​បញ្ហា​ស្នាម​សង្វារ គឺ​ការ​កើន​ទម្ងន់​ខ្លាំង​ឆាប់រហ័ស​និង​ការ​ស្រក​ទម្ងន់​ដែល​លើស​លឿន​ពេក​។ ដូច្នេះ​ហើយ​ទើប​អ្នក​គួរ​រក្សា​ឱ្យ​បាន​ទម្ងន់​ត្រឹមត្រូវ​មួយ​ប្រសិនបើ​មិន​ចង់​ជួប​ប្រទះ​បញ្ហា​ឡើង​ស្នាម​សង្វារ ពិសេស​លើ​ពោះ ភ្លៅ គូថ ដើមដៃ​ខាងលើ​និង​ក្លៀក​។

២. កើន​ទម្ងន់​ត្រឹមត្រូវ​កំឡុង​ពេល​មាន​ផ្ទៃពោះ

ការ​មាន​ផ្ទៃពោះ​ជា​មូលហេតុ​ទូទៅ​បំផុត​មួយ​ដែរ​នៃ​បញ្ហា​ឡើង​ស្នាម​សង្វារ​។ ទោះជា​យ៉ាងណា​អ្នក​អាច​ចៀស​ផុត​ពី​បញ្ហា​នៃ​ការ​ឡើង​ស្នាម​សង្វារ​ច្រើន​បាន​យ៉ាង​ងាយ​ដោយ​គ្រាន់តែ​ទប់ស្កាត់​ការ​កើន​ទម្ងន់​ខ្លាំង​ពេក​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ខាង​សម្ភព​ដើម្បី​កំណត់​បរិមាណ​ទម្ងន់​ត្រឹមត្រូវ​ដែល​អ្នក​គួរ​កើន​។

៣. ទទួលទាន​វីតាមីន C ឱ្យ​បាន​គ្រប់គ្រាន់

ក្រៅពី​ចាំបាច់​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ហើយ​នោះ វីតាមីន C ក៏​សំខាន់​សម្រាប់​ស្បែក​ស្រស់​ស្អាត​និង​មាន​សុខភាព​ល្អ​ផង​ដែរ​។ រាង​កាយ​វីតាមីន C ដើម្បី​សំយោគ​កូ​ឡា​ជែ​ន​ជួយ​ទប់ស្កាត់​បញ្ហា​ឡើង​ស្នាម​សង្វារ​។

៤. រក្សា​បរិមាណ​នៃ​វីតាមីន D ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​រាង​កាយ

វីតាមីន D ក៏​ចាំបាច់​ណាស់​ដែរ​សម្រាប់​រក្សា​ស្បែក​ឱ្យ​រឹង​មាំ​មាន​សុខភាព​ល្អ ហើយ​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ឡើង​ស្នាម​សង្វារ​។ ដូច្នេះ​ហើយ​ទើប​ការ​ស្ថិត​នៅ​ក្រោម​ព​ន្លឹះ​ព្រះអាទិត្យ​ឱ្យ​បាន​ពី ២ ទៅ ៣ នាទី​មុន​ម៉ោង ១០ ព្រឹក​និង​ក្រោយ​ម៉ោង ៤ ល្ងាច គឺជា​គំនិត​ដ៏​ប្រសើរ​បំផុត​។ ប្រភព​ផ្សេង​ទៀត​នៃ​វីតាមីន D គឺ​អាហារ​រួម​មាន​ទឹកដោះគោ ឈី​ស ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​និង​ត្រី​សម្បូរ​ខ្លាញ់​ជាដើម​។

៥. រក្សា​សំណើម​ដល់​ស្បែក​ជា​ប្រចាំ

ការ​លាប​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​ក៏​អាច​ជួយ​កាត់​បន្ថយ​និង​ទប់ស្កាត់​ស្នាម​សង្វារ​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។

៦. ទទួលទានទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់​ជា​ប្រចាំ

ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យ​បាន​ប្រមាណ ២ លី​ត្រ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាង​កាយ ព្រមទាំង​សំណើម​នៃ​ស្បែក​។ ក្រៅពី​កាត់​បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ឡើង​ស្នាម​សង្វារ​ហើយ​នោះ ការ​រក្សា​ជាតិ​សំណើម​បាន​ត្រឹមត្រូវ​ក៏​ចាំបាច់​សម្រាប់​ស្បែក​ដែល​ភ្លឹ​រលោង​ក្មេង​ជាង​វ័យ​ផង​ដែរ​។

៧. ទទួលទាន​អាហារ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣

ក្រៅពី​ទឹក អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ក៏​ជួយ​រក្សា​សំណើម​ស្បែក​ពី​ខាងក្នុង​មក​ក្រៅ​កាត់​បន្ថយ​ការ​លេចឡើង​នូវ​ស្នាម​សង្វារ​គួរ​ឱ្យ​កត់សម្គាល់​។

៨. ចៀសវាង​ការ​ជក់បារី

មិន​ត្រឹមតែ​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ព​ន្លឿ​ន​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ​របស់​ស្បែក​និង​បង្កើន​ឱកាស​នៃ​ការ​លេចឡើង​នៃ​ស្នាម​សង្វារ​ផង​ដែរ​។ នេះ​ក៏​ព្រោះតែ​ការ​ជក់បារី​អាច​បំផ្លាញ​កោសិកា​ស្បែក​សុខភាព​ល្អ​និង​បំបែក​កូ​ឡា​ជែ​ន​៕ ប្រភព ៖ Health.com.kh

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ