ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុំឱ្យ​ចំណាយថវិកា​​មក​ភ្នំពេញ ​រៀប​ចំ​​​ម៉ូតូ​​និង​មួក​សុវត្ថិភាព​ចំនួន​២​​ ផ្ញើទៅ​​ហើយ​

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ​មក​ដល់​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ​ឧសភា ​នេះ នាយកក្រុមហ៊ុន​ហាង​ម៉ូតូ​វ័យ​ក្មេង​ និងមានរូប​សម្រស់ស្រស់ស្អាត ដែល​មាន​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក (Kunthea…

ខេត្ត​ប៉ៃលិន ៖ ​មក​ដល់​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ​ឧសភា ​នេះ នាយកក្រុមហ៊ុន​ហាង​ម៉ូតូ​វ័យ​ក្មេង​ និងមានរូប​សម្រស់ស្រស់ស្អាត ដែល​មាន​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក (Kunthea Lim) បាន​រៀបចំ​ដាក់​ម៉ូតូ​១​គ្រឿងនិង​មួក​សុវត្ថិភាព​ចំនួន​២ តាម​រថយន្តឈ្នួល ដើម្បី​ផ្ញើ​ទៅ​ឱ្យ​បុរស​ម្នាក់ឈ្មោះ ដូង វិ​ឆ័​យ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​រូបគេ​បាន​ខឹង​នគរបាល​ផាកពិន័យ​​ជាង​១០​ម៉ឺន​រៀល ក៏​ដុត​ម៉ូតូ​កាលពី​ថ្ងៃ​ទី​០១ ​ឧសភា ​​កន្លង​ទៅ ។

នាយក​ក្រុមហ៊ុនវ័យក្មេង​​រូបនេះ ឈ្មោះ លី​ម គុ​ន្ធា បានឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព​​​ដឹង​ថា ដោយ​គិតដល់​សុខទុក្ខ​របស់​បុរស​ខាងលើ ប្អូនស្រី​សុខចិត្ត​ចេញថ្លៃឱ្យ​បុគ្គលិក​រៀបចំ​ផ្ញើ​ម៉ូតូ​១​គ្រឿង និង​មួក​សុវត្ថិ​ភាព​ចំនួន​២ ដាក់តាម​រថយន្តឈ្នួល​រួចរាល់​អស់ហើយ ដើម្បី​កុំឱ្យ​ពិបាក​ឡើង​ចុះ​ពី​ខេត្ត​ប៉ៃលិន​ទៅ​ភ្នំពេញ ព្រោះ​ផ្លូវ​ក៏​ឆ្ងាយចំណាយ​ថវិកា​ក៏​អស់​ច្រើន និង​ខាតបង់​ពេលវេលា ព្រមទាំង​ការងារ​ប្រកប​របរ​ចិញ្ចឹមជីវិត​សម្រាប់​ក្រុម​គ្រួសារ​របស់​គាត់​ផង​ដែរ ។ គួររំលឹកថា ៖ ពិត​តើ​ហ៍​! នារី​ស្រស់​ស្អាត​ផ្តល់​ម៉ូតូ​១​គ្រឿង​​ឱ្យ​បុរស​​ដុត​ម៉ូតូ​នៅ​ថ្ងៃនេះ

អត្ថបទសរសេរ ដោយ