ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោងចក្រ​ផលិត​ស៊ីម៉ងត៍​៤ នៅ​កំពត​អាច​ផលិត​បាន​ជាង​៦០​លាន​តោន​ក្នុង​មួយ​ឆ្នាំ

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​៤ ក្នុង​ខេត្ត​តំ​ពត​អាច​ផលិត​ស៊ីម៉ង​បាន​ប្រមាណ​ជាង​៦០​លាន​តោន ក្នុង​មួយ​ឆ្នាំ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ។ នេះ​បើ​តាម​អភិបាលរង​ខេត្តកំពត​។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៨ ខែឧសភា…

ខេត្តកំពត ៖ រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​៤ ក្នុង​ខេត្ត​តំ​ពត​អាច​ផលិត​ស៊ីម៉ង​បាន​ប្រមាណ​ជាង​៦០​លាន​តោន ក្នុង​មួយ​ឆ្នាំ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ។ នេះ​បើ​តាម​អភិបាលរង​ខេត្តកំពត​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី​៨ ខែឧសភា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក​តូ លិ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពត​បាន​បញ្ជាក់​ថា ៖«​ខេត្តកំពត​ពិតជា​មានឱកាស​ដ៏​ល្អ ប្រពៃណី​ពិសេស​នោះ ស្ថេ​រ​ភាព​នយោបាយ ដោយ​បាន​ទទួល​បាន​សម​ទ្ធិ​ផល​ធំ​ៗ​លើ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​យ៉ាងច្រើន​បំផុត​ក្នុង​នោះ​សម​ទ្ធិ​ផល​ធំ​ៗ​ដូច​ជា រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​៤​បាន​កំពុង​ដំណើរការ​ដោយ​បាន​ផលិត​ស៊ីម៉ង់​បាន​ក្នុង​មួយ​ឆ្នាំ​ប្រមាណ​ជាង​៦០​លាន​តោន វា​រី​អគ្គិសនី​កំចាយ មាន​អនុភាព​តម្លើង​ដោយ​អនុភាព​១៩៤​មេ​ហ្គា​វ៉ា​ត់ អាច​ផលិត​អគ្គិសនី​ក្នុង​មួយ​ឆ្នាំ​បាន​ជាង​៤ ពាន​លាន​គីឡូវ៉ាត់ម៉ោង​»​។

លោ​កបាន​ឲ្យ​ដឹង​ថា ខេត្តកំពត​មាន​កំពង់​ផែ​សមុទ្រ​ចំនួន​៤​កន្លែង មាន​កំពង់​ផែន ទេសចរណ៍​១​កន្លែង​កំពុង​សាងសង់ បាន​ប្រមាណ​ជាង​៤០​ភាគ ដែល​គ្រោង​នឹង​បញ្ចប់ នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០​នេះ ។

ទន្ទឹ​ម​នឹង​នេះ រមណីយដ្ឋាន​ឋាន​សួរ​បូកគោ​ក៏​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​សណ្ឋាគារ​អារ​ហារ​ដ្ឋា​ន … សុទ្ធតែ​បាន​ជួរ​លើកកម្ពស់​ជីវភាព​របស់​ប្រជាជន​ខេត្តកំពត​ផង​ដែរ ។

លោក​អភិបាលរង​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រស់នៅ​ខេត្តកំពត​បាន​ប្រកប​រប​រកស៊ី​ចឹ​ញ្ចឹ​ម​ជីវិត សំខាន់​មាន គឺ​កសិកម្ម នេសាទ វា​រី​សិប្បកម្ម​សមុទ្រ ផលិតកម្ម និង​ក​សិ​ម្ម​ជាដើម ។ វិស័យ​សក្តានុពល​របស់​ខេត្តកំពត​មាន​អំបិល រោងចក្រ​ស៊ីម៉ង់ត៍ វា​រី​អគ្គិសនី សិប្បកម្ម នេសាទ សមុទ្រ និង​ទេសចរណ៍ ។

លោក​អភិបាលរង​ក៏​បាន​លើក​ឡើង​ថា ខេត្តកំពត គឺជា​ខេត្ត​មួយ​កំសត់​កាលពីដើម ប៉ុន្តែ​មក​ដល់​ពេល​នេះ​ខេត្ត​នេះ​បាន​ក្លាយជា​ខេត្ត​មួយ​ល្បី ហើយ​ស្រស់ប្រិមប្រិយ៍ និង​ជា​ខេត្ត​មួយ​ចង់​រស់នៅ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ