ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ៖ បទល្មើស​គ្រឿងញៀ.ន​មិន​អនុញ្ញាត​ស្នើ​លើកលែង និង​បន្ធូរ​បន្ថយទោស​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មកនេះ​មិន​មានការ​អនុញ្ញាត​ឲ្យ​មានការ​ស្នើ​សុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​ចំពោះ​ទណ្ឌិត​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​នោះ​ទេ ។ ការ​បញ្ជាក់​របស់​សម្តេច​ក្រឡាហោម…

រាជធានី​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មកនេះ​មិន​មានការ​អនុញ្ញាត​ឲ្យ​មានការ​ស្នើ​សុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​ចំពោះ​ទណ្ឌិត​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​នោះ​ទេ ។

ការ​បញ្ជាក់​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​ស្ដី​ពី​ការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​នា​ព្រឹក ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។

យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច ស ខេ​ង បាន​ឲ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​សម្តេច​មាន​ប្រសាសន៍​ថា កិច្ចប្រជុំ​អន្តរក្រសួង​នា​ថ្ងៃនេះ គឺ​ឆ្លើយ​តាម​សំណើរ​ពី​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពាក់ព័ន្ធ​នឹង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ និង​ការ​កកស្ទះ​សំណុំរឿង ។

សម្ដេច​ក្រឡាហោម បាន​បន្ត​ថា ក្នុង​ស្ថានភាព​នៃ​ការ​ប្រឈម​មុខ​នឹង​វិបត្តិ​កូ​វី​ដ​-១៩ ថ្វី​ដ្បិតថា​មាន​បណ្ដា​ប្រទេស​មួយ​ចំនួន​បាន​សម្រេច​ដោះ​លែង​អ្នកទោស​ខ្លះ ប៉ុន្តែ​នៅ​កម្ពុជា​ស្ថានភាព​មិន​ទាន់​ឈាន​ដល់​ដំណាក់កាល​នេះ​នៅឡើយ​ទេ ។ យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ គឺជា​កិច្ច​សំខាន់​បំផុត​មួយ​របស់​ក្រសួងមហាផ្ទៃ និង​ក្រសួងយុត្តិធម៌ ទន្ទឹម​នឹង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ។

សម្តេច​បញ្ជាក់​ថា​៖«​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បទល្មើស​គ្រឿងញៀន​បាន​ស្ថិត​ក្នុង​ភាគរយ​ខ្ពស់​ជាងគេ​ធៀប​នឹង​បទល្មើស​ផ្សេង​ៗ​ដែល​បាន​បញ្ជូន​មក​តុលាការ ខណៈ​បទល្មើស​នេះ​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្នើ​សុំ​លើកលែង និង​បន្ធូរ​បន្ថយទោស​ដែរ​» ។

លោក កើត រិ​ទ្ធ បាន​ថ្លែង​ថា តាម​កិច្ចប្រជុំ​វាយតម្លៃ​ការ​ដាក់​ចេញ​យុទ្ធនាការ​ដើម្បី ការ​ដោះស្រាយ​បញ្ហា​ការ​កកស្ទះ​ភាព​ចង្អៀត​ណែន នៅ​ក្នុង​ពន្ធនាគារ គឺជា​រឿង​ចាំបាច់​បន្ទាប់​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដែល​ដឹកនាំ​ដោយ​សម្ដេច​ក្រឡាហោម ស ខេ​ង ដែល​អនុវត្ត​ទទួល​បាន​ជោគជ័យ ។

លោក បន្ថែម​ថា ចំនួន​អ្នក​ជាប់​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ ត្រូវ​បាន​កើនឡើង បើ​តាម​របាយការណ៍​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នា​ពេល​កន្លង​ទៅ ជនល្មើស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទល្មើស​គ្រឿងញៀន មាន​ប្រមាណ​២​ម៉ឺន​នាក់ ហើយ​សំណុំរឿង​ត្រូវ​បាន​កើន​ឡើងជា​គំហុក​នៅ​តាម​សាលាដំបូង រីឯ​អ្នក​ជាប់​ឃុំ នៅ​តាម​ពន្ធនាគារ​ក៏​មានការ​កើនឡើង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ