ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​តើ​ហ៍​! នារី​ស្រស់​ស្អាត​ផ្តល់​ម៉ូតូ​១​គ្រឿង​​ឱ្យ​បុរស​ដុត​ម៉ូតូ​នៅ​ថ្ងៃនេះ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ​​នាព្រឹកថ្ងៃទី​០៨ ឧសភា នេះ បុគ្គលិក​ម្នាក់របស់​ហាង​ម៉ូតូ​ ដែល​មានអាក់ខោនហ្វេស​បុក​ឈ្មោះ(Kunthea Lim) ​បញ្ជាក់ប្រាប់កោះសន្តិភាព​​ថា នៅពេល​​​បុរស​ដែល​ដុតម៉ូតូ​នេះ​…

ខេត្ត​ប៉ៃលិន ៖ ​​នាព្រឹកថ្ងៃទី​០៨ ឧសភា នេះ បុគ្គលិក​ម្នាក់របស់​ហាង​ម៉ូតូ​ ដែល​មានអាក់ខោនហ្វេស​បុក​ឈ្មោះ(Kunthea Lim) ​បញ្ជាក់ប្រាប់កោះសន្តិភាព​​ថា នៅពេល​​​បុរស​ដែល​ដុតម៉ូតូ​នេះ​ ចេញពី​ដោះ​ស្រាយ​ជាមួយ​នគរបាលចរាចរណ៍រួចរាល់ សូម​ឱ្យ​លោក​ឡើង​ទៅ​យក​ម៉ូតូ​​នៅហាង​ស្ថិតលើ​ផ្លូវ​២៧១ ខាង​ក្រោម​ស្ពាន​​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ ។ សូមរំលឹកថា៖​ ពិតឬ? នារី​ស្រស់​ស្អាត​​ចង់ឧបត្ថម្ភ​ម៉ូតូ​១​គ្រឿង​ដល់​បុរស​ដុតម៉ូតូ​​នេះ

ការបញ្ជាក់នេះ គឺបន្ទាប់ពី​ភ្នាក់ងារនៃ​​សារព័ត៌មាន​កោះ​សន្តិភាពប្រចាំ​ខេត្ត​ប៉ៃលិនបាន​ធ្វើការ​ទាក់ទង​​ជាថ្មី​តាមរយៈលេខ​​ទូរស័ព្ទ​របស់​ម្ចាស់​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​កឈ្មោះ (Kunthea Lim)​​វេលា​ម៉ោង​០៨ និង​០៦​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ ​ឧសភា​​ដដែល​នេះ​។ បញ្ជាក់ទៀតថា ​បាន​រយៈខម​មិន​ថា​ ដែល​អាក់​ខោននេះ​បញ្ជាក់​នោះថា​នឹង​ប្រគល់​ម៉ូតូ​១​គ្រឿងដល់​ពលរដ្ឋ​​ដែល​ដុត​ម៉ូតូ​ ដោយសារ​តូច​ចិត្តនឹង​នគរបាល​ផាកពិន័យ​ច្រើន ពេល​ខ្លួន​ជិះ​ម៉ូតូ​កញ្ចាស់​អត់ មួក​អត់​កញ្ចក់ ​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៩ ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

សូម​បញ្ជាក់​ថា ពលរដ្ឋខាងលើ​មាន​ឈ្មោះដូង វិ​ឆ័​យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កូនប្រសារ​របស់​លោក ង៉ែត ទូច មេ​ភូមិ​ទួល​ខ្ពស់ មានស្រុក​​កំណើត​រស់នៅ​ស្រុក​មោងប្ញស្សី ខេត្តបាត់ដំបង ។ បច្ចុប្បន្ន​ រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​បាន​ដុត​ម៉ូតូ​ស៊េរី​ចាស់​ឆ្នាំ​១៩៩៨ ម៉ាក​ហុងដាឌ្រី​ម គ្មាន​កញ្ចក់ គ្មាន​ស្លាក​លេខ គ្មាន​លេខ​កុង​ទ័​រ និង​អត់​មួក​សុវត្ថិភាព ស្ថិត​នៅ​ប​ណ្តោ​យ​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ តម្លៃម៉ូតូ​​​១៣​ម៉ឺន​រៀល ផាកពិន័យ​ជាង​១០​ម៉ឺន​រៀល ខឹង​ដុត​ចោល​មុខ​ប៉ូលិស​ចរាចរណ៍

តែ​នគរបាល​ចរាចរណ៍​បានផាកចំនួន​​​ពីរ​ករណី​នេះ គឺ​អត់​មួក និង​អត់​កញ្ចក់ ដោយ​តម្រូវ​ឱ្យ​បង់ប្រាក់​ចំនួន​១២​០០០០​រៀល លុះ​ម្ចាស់​ម៉ូតូ​សុំ​បង់​ត្រឹមតែ​២០០០០​រៀល តែនគរបាល​អត់​យក ។ ណាមួយ​គាត់​ប្រញាប់​ដឹក​កូន ដែល​មាន​របួស​ក្បាល​ដោយសារ​មែក​ព្រីង​បាក់​ធ្លាក់​ចំ​រង​របួស យក​ទៅ​ព្យាបាល​នៅ​ពេទ្យ លុះ​អត់​ព្រម​យក​ក៏​ដុត​តែ​ម្តង ។ ហេតុ​អ្វី​ដុត​ម៉ូតូ​ចំពោះ​មុខ​ប៉ូលិស ដោយសារ​តែ​ការ​ផាកពិន័យ?

ក្នុង​នាម​ ភ្នាក់ងារ​សារនៃ​ព័ត៌មាន​កោះសន្តិភាព​ប្រចាំ​ខេត្ត​ប៉ៃលិន និងក្រុមការងារទាំងអស់​​ ​សូមថ្លែងអំណរ​គុណ និងត្រេកអរ​ជំនួស​ពលរដ្ឋ​ម្នាក់នេះ​​​បាន​ទទួល​ម៉ូតូ​១​គ្រឿង​ ពី​ម្ចាស់​ហាងដែលមា​នចិត្តសប្បុរសនេះ ​។ ហើយ​សង្ឃឹមថា បន្ទាប់​ពី​ចេញពី​ដោះស្រាយ​ជា​មួយ​នគរបាល​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​នៅ​ថ្ងៃនេះ​រួច​ នឹង​អាច​ធ្វើ​ដំណើរ​ទៅ​យក​ម៉ូតូ​មក​ជិះ​ធ្វើ​ការងារ​ចិញ្ចឹមជីវិត ។

​​ជំនួស​ឱ្យ​ពលរដ្ឋ​ខាងលើ ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ទុកជា​មុន​ចំពោះ​ទឹកចិត្ត និង​សណ្តាន​ចិត្ត​ដ៏​សប្បុរស​របស់​ថៅកែ​ហាង សូម​ឱ្យ​ការ​លក់ដូរ​ម៉ូតូ និង​អាជីវកម្ម​ផ្សេង​ៗ ទទួល​បាន​នូវ​ជោគជ័យ​គ្រប់ពេល​វេលា ។ ដូច​ជា​ពាក្យ​ប្រដៅ​នៅ​ក្នុង​គម្ពីរ​គ្រី​ស្ទ​សាសនា​មួយ​បាន​សរសេរ​១​ឃ្លា​ថា «​អ្នក​ឱ្យ​បាន​ពរ​ជាង​អ្នក​ទទួល​» ។ ដូច្នេះ សូម​ឱ្យ​ម្ចាស់​ហាង ទទួល​ពរ​ជ័យ​ដ៏​ហូរហៀ សម្រាប់​រស់នៅ​ចិញ្ចឹមជីវិត និង​ក្រុម​គ្រួសារ​ផង​ដែរ ។

កោះសន្តិភាព​នឹង​មានផ្សាយជូនបន្តទៀត ។ បុរស​ដុត​ម៉ូតូ​ ទៅ​សុំ​ទោស​ប៉ូលិស​ចរាចរ​ណ៏​ហើយ លោក​ប្រាប់​តម្លៃ​ម៉ូតូ និង​ទឹកប្រាក់​ផាកពិន័យ

អត្ថបទសរសេរ ដោយ