ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេរោគ​កូ​វី​ដ​១៩ ប្រែកាយ​២០០ ដង

3 ឆ្នាំ មុន

អ្នក​ស្រាវជ្រាវ​អង់គ្លេស​បាន​រក​ឃើញ​បម្រែបម្រួល​ហ្សែ​ន​មេរោគ​កូ​វី​ដ​១៩ ប្រមាណ​ជា​២០០ ដង ។ ការ​រក​ឃើញ​នេះ​នឹង​ជួយ​ដល់​ការ​បង្កើត​វ៉ាក់សាំង​ប្រឆាំង​មេរោគ​នេះ ។ ពួក​គេ​បាន​កំណត់​អត្តសញ្ញាណ​ការ​ផ្លាស់​ប្តូរ​ចំនួន ១៩៨ ដែល​ហាក់ដូចជា បាន​កើតឡើង​ដោយ​ឯករាជ្យ…

អ្នក​ស្រាវជ្រាវ​អង់គ្លេស​បាន​រក​ឃើញ​បម្រែបម្រួល​ហ្សែ​ន​មេរោគ​កូ​វី​ដ​១៩ ប្រមាណ​ជា​២០០ ដង ។ ការ​រក​ឃើញ​នេះ​នឹង​ជួយ​ដល់​ការ​បង្កើត​វ៉ាក់សាំង​ប្រឆាំង​មេរោគ​នេះ ។

ពួក​គេ​បាន​កំណត់​អត្តសញ្ញាណ​ការ​ផ្លាស់​ប្តូរ​ចំនួន ១៩៨ ដែល​ហាក់ដូចជា បាន​កើតឡើង​ដោយ​ឯករាជ្យ ។

លោក ហ្វ្រ​ង់​សរ បា​លុក ដែល​ជា​អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​បាន​ក្រើនរំលឹក​ថា មិន​មាន​អ្វី​ដែល​ត្រូវ​បង្ហាញ​ថា វីរុស​ថ្មី​កំពុង​ផ្លាស់​ប្តូរ​លឿន ឬ​យឺត​ជាង​ការ​រំពឹង​ទុក​ឬថា វា​កាន់តែ​មាន​គ្រោះថ្នាក់ ។

លោក​និយាយ​បន្ថែម​ថា «​ការ​ផ្លាស់​ប្តូរ​ទាំងនេះ​ជា​គោលការណ៍​មិនមែន​ជា​អ្វី​ដែល​ត្រូវ​ខ្លាច​នោះ​ទេ​។​»

យើង​បាន​កំណត់​អត្តសញ្ញាណ​នៃ​ការ​ផ្លាស់​ប្តូរ​ផ្នែក​តូច​ៗ​ដែល​ហាក់ដូចជា កើតឡើង​ម្តង​ហើយ​ម្តងទៀត​នៅ​ក្នុង​ភាព​ខុស​គ្នា ។ វា​អាច​ឆ្លុះ​បញ្ចាំង​ពី​ការ​បន្សាំ​ខ្លួន​ទៅ​នឹង​មនុស្ស ។

លោក​បាន​មាន​ប្រសាសន៍​ថា «​ប៉ុន្តែ​នៅ​ក្នុង​ដំណាក់កាល​នេះ​ខ្ញុំ​ពិតជា​ចង់​បញ្ជាក់​ថា គ្មាន​ភ័ស្តុតាង​ណាមួយ​ដែល​បង្ហាញ​ថា យើង​កំពុង​មើលឃើញ​ខ្សែ​ដែល​សាហាវ ឬ​ឆ្លង​ច្រើន​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ