ភ្លើងកំពុងឆេះសិប្បកម្ម​មួយ​កន្លែង​ធ្ងន់​ធ្ងរ​ខ្លាំង​​ណាស់​


ខេត្តព្រះសីហនុ៖ ​​កំពុង​មានការភ្ញាក់​ផ្អើលយ៉ាងខ្លាំង ​ហើយ​សមត្ថកិច្ច​ក៏កំពុង​អន្តរាគមន៍​បាញ់​ទឹកពន្លត់​​​ភ្លើង​ដែល​ឆាប​​ឆេះផ្សែងហុយ​ឡើងខ្មៅខ្មួលខ្មាញ់ ​ក្នុងរោង​សិប្បកម្ម​ផលិត​កេស​ស្នោ​មួយ​កន្លែង នៅ​ខាងលិច​ផ្សារ​ត្រពាំងរ​ពៅ ជាប់​ផ្លូវជាតិ​លេខ​៣(​វាល​រេញ​.​កំពត​) ក្នុងភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ ។

​តាមប្រភព​​បឋម​នៅ​ក្បែរ​កន្លែង​កើតហេតុបានឱ្យ​ដឹងថា​​ ភ្លើង​បាន​ចាប់ផ្តើម​ឆាបឆេះ​វេលា​ម៉ោង​ជិត​៤​ និង​៣០នាទី​រសៀលថ្ងៃ​ទី​០៧​ ឧសភា ​នេះ ។ តាម​សមត្ថកិច្ច​ស្រុក​ព្រៃ​នប់​ដែល​ចុះ​អន្តរាគមន៍​បាន​ឲ្យ​កោះ​សន្តិ​ភាព​ដឹង​ថា តាម​ការ​សន្និដ្ឋាន​ជាបឋម​អាច​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ។

តែ​ទោះយ៉ាងណា ភ្លាម​ៗ​សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​ច្បាស់​នៅឡើយ ដែល​នាំ​ឱ្យកើត​មាន​អគ្គិ​ភ​យ័​នេះ​នៅឡើយទេ ខណៈម្នាក់ៗកំពុង​ចេញ​​សង្គ្រោះ​ ​​ខណៈស្ថាន​ភាពកំពុង​ធ្ងន់ធ្ងរខ្លាំងណាស់ ​។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ