ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវការ​ប្រាក់​កម្ចី​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កើនឡើង​ដល់ ២,៨​លាន​នាក់

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​រដូវ​កាល​ប្រទេស​កម្ពុជា​ជួប​បញ្ហា​និង​ជំងឺ​កូ​វី​ដ ១៩ នេះ ទំហំ​នៃ អតិថិជន​ដែល​ត្រូវការ​ឥណទាន​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​បើ​តាម​អ្នកជំនាញ​មើលឃើញ​ថា បាន​កើនឡើង​ដល់ ២,៨​លាន​នាក់ ប៉ុន្តែ​ទំហំ​សាច់ប្រាក់​នៃ​ការ​ផ្តល់​ឥណទាន​ហាក់​មិន…

រាជធានី​ភ្នំពេញ ៖ ស្ថិត​ក្នុង​រដូវ​កាល​ប្រទេស​កម្ពុជា​ជួប​បញ្ហា​និង​ជំងឺ​កូ​វី​ដ ១៩ នេះ ទំហំ​នៃ អតិថិជន​ដែល​ត្រូវការ​ឥណទាន​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​បើ​តាម​អ្នកជំនាញ​មើលឃើញ​ថា បាន​កើនឡើង​ដល់ ២,៨​លាន​នាក់ ប៉ុន្តែ​ទំហំ​សាច់ប្រាក់​នៃ​ការ​ផ្តល់​ឥណទាន​ហាក់​មិន សូវ​មានការ​ប្រែប្រួល​នោះ​ទេ​បើ​ប្រៀបធៀប​កាលពីមុន ។

បើ​តាម​អ្នកជំនាញ​នៃ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បានឱ្យ​ដឹង​ថា គិត​មក​ដល់​ចុង ខែមេសា ឆ្នាំ ២០២០​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវការ​ប្រាក់​កម្ចី​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន កើនឡើង​ដល់ ២,៨​លាន​នាក់ ប៉ុន្តែ​ទំហំ​សាច់ប្រាក់ ឬ​ការ​ផ្តល់​ប្រាក់​កម្ចី​ពី​វិស័យ​មួយ​នេះ ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នូវ​មាន​ទំហំ​ជាង ៧​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​ទំហំ​នេះ​ប្រៀប ធៀប​ទៅ​នឹង​ពេល​មុន​ៗ គឺ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា ។

យោង​តាម​របាយការណ៍​របស់​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បង្ហាញ​ថា គិត​ត្រឹម ដំណាច់ឆ្នាំ ២០១៩ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ផ្តល់​ឥណទាន​ជាង ៧​ប៊ី​លាន ដុល្លារ​អា​មេ​រិ​ក ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ២,២​លាន​នាក់ ហើយ​ការ​ផ្តល់​ឥណទាន មាន​ទំហំ​ខុស​គ្នា ។ សម្រាប់​ឥណទាន​គ្រួសារ​មាន ៣៥%, ឥណទាន​កសិកម្ម ២០%, ឥណ ទាន​ពាណិជ្ជកម្ម ១៨%, ឥណទាន​សេវាកម្ម ១៤%, ដឹក​ជញ្ជូន ៦%, សំណង់ ៣%, និង វិស័យ​ផ្សេង​ៗ​មាន ៤% ។

លោក ផល វ៉ា​ន​ឌី នាយក​ប្រតិបត្តិ​នៃ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានឱ្យ ដឹង​ថា «​ការ​ផ្តល់​ឥណទាន​ខ្នាត​តូច និង​មធ្យម​ដែល​ផ្តល់​ដោយ​សមាជិក​នៃ​សមាគម​ពិតជា បាន​ចូលរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​នៅ​ក្នុង​តំបន់​ជនបទ​ដាច់​ស្រយាល​ក្នុង​ប្រទេស​កម្ពុជា ។ យើង​សង្កេត​ឃើញ​ឥណទាន​ទាំង​អស់នោះ​មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការ​លើកកម្ពស់​ដល់​ការ​ធ្វើការ​កិច្ចការ​បន្ថែម ក្រៅពី​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​» ។

លោក​សង្កត់ធ្ងន់​ថា « ការ​ទទួល​បាន​ឥណ​ទាំង​អស់នេះ​ពិតជា​មាន​សារសំខាន់ ណាស់​សម្រាប់​ពលរដ្ឋ ព្រោះ​ពួក គាត់​អាច​ចាប់ផ្តើម​នូវ​អាជីវកម្ម និង​មុខរបរ​បន្ថែម​ទៀត ក្រៅពី​ធ្វើ​កសិកម្ម​ជា​ប្រចាំ​នៅ​តាម សហគមន៍ ហើយ​មុខរបរ​ទាំងនោះ​ដើរតួ​នាទី​សំខាន់ ទប់ស្កាត់​ការងារ​ចំណាកស្រុក​ដោយ មិន​មាន​ភាព​ចាំបាច់​» ។

តាម​លោកនាយក​ប្រតិបត្តិ​សមាគម​លើក​ឡើង​ថា​ក្នុង​រយៈពេល​ខ្លី​កន្លង​មកនេះ ប្រទេស​កម្ពុជា​បាន​ជួប​ប្រទះ​នឹង​ជំងឺ​កូ​វី​ដ ១៩ នេះ​គឺ​អ្វី​ៗ​មានការ​ប្រែប្រួល និង​មាន​ផល​ប៉ះ ពាល់​យ៉ាងច្រើន ហើយ​ប្រជាពលរដ្ឋ​ក៏​ជួប​នូវ​ការ​លំបាក​ហើយ​ស្ថានភាព​មានការ​ផ្លាស់​ប្តូរ ច្រើន ។ ដូច្នេះ​ទាំង​គ្រឹះស្ថាន និង​អតិថិជន គឺ​មានការ​លើកទឹកចិត្ត​ឱ្យធ្វើ​ការ​រួម​គ្នា​ក្នុង​ភាព ជា​ដៃគូ ដើម្បី​ស្វែងរក​ឱកាស និង​ភាព​ច្នៃប្រឌិត​បន្ថែម​ទៀត​ដើម្បី​យើង​អាច​បន្ត​អាជីវកម្ម ឡើង​វិញ​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ ហើយ​បន្ត​ឱ្យប្រាក់​ចំណូល​កន្លង​មក​ជួប​បញ្ហា​នេះ​អាច ដំណើរការ​ធម្មតា​ឡើង​វិញ ។

លោក ផល វ៉ា​ន់​ឌី ឱ្យ​ដឹង​ទៀត​ថា « សមាជិកសមាគម​ទាំង ១០៣ ដែល​បាន​ធ្វើ​កិច្ច ការងារ​សកម្ម​ក្នុង​ការ​រៀបចំ​ឥណទាន​ឡើង​វិញ ហើយ​ជួយ​ដល់​អតិថិជន​ជជែក​អំពី​ឱកាស ដើម្បី​ចាប់ផ្តើម ឬ​ស្តារ​នូវ​មុខរបរ​ដែល​រង​ផល​ប៉ះពាល់​ពី​មេរោគ​កូ​វី​ដ ១៩ នេះ គឺជា​កិច្ចការ​ដ៏ មាន​សារសំខាន់​ដែល​យើង​ត្រូវ​ធ្វើការ​រួម​គ្នា ដើម្បី​ឱ្យ​មានការ​ផ្តល់​កម្ចី​នេះ​យក​ទៅ​ប្រើប្រាស់ ឬ​ធ្វើការ​អភិវឌ្ឍ​បន្ថែម​ទៅ​លើ​មុខរបរ​ដែល​រង​ផល​ប៉ះពាល់​ពី​កូ​វី​ដ ១៩» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ