ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​អ្នក​ផ្គត់ផ្គង់​ជ្រូក និង​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក មាន​ទស្សន​ផ្ទុយ​គ្នា​ពី​ការ​នាំ​ជ្រូក​ចូល កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាគម​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ជ្រូក​ពីរ​ហាក់​មាន​ទស្សន​ផ្ទុយ​គ្នា​ពី​ការ ផ្គត់ផ្គង់​ជ្រូក​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​សមាគម​អ្នក​ផ្គត់ផ្គង់​ជ្រូក ដែល​សំដៅលើ​អ្នក​នាំ ចូល​ជ្រូក​ពី​បរទេស ហាក់​មិន​ពេញចិត្ត​ចំពោះ​ចំណាត់​របស់​ក្រសួង​ដែល​ស្នើ​ឱ្យ​រដ្ឋាភិបាល ទប់ស្កាត់​ការ​នាំ​ចូល​បែប​អាណា​ធិ​ប​តេ​យ្យ និង​ត្រូវ​កំណត់​ការ​នាំ​ចូល…

រាជធានី​ភ្នំពេញ ៖ សមាគម​ពាក់ព័ន្ធ​នឹង​ឧស្សាហកម្ម​ជ្រូក​ពីរ​ហាក់​មាន​ទស្សន​ផ្ទុយ​គ្នា​ពី​ការ ផ្គត់ផ្គង់​ជ្រូក​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​សមាគម​អ្នក​ផ្គត់ផ្គង់​ជ្រូក ដែល​សំដៅលើ​អ្នក​នាំ ចូល​ជ្រូក​ពី​បរទេស ហាក់​មិន​ពេញចិត្ត​ចំពោះ​ចំណាត់​របស់​ក្រសួង​ដែល​ស្នើ​ឱ្យ​រដ្ឋាភិបាល ទប់ស្កាត់​ការ​នាំ​ចូល​បែប​អាណា​ធិ​ប​តេ​យ្យ និង​ត្រូវ​កំណត់​ការ​នាំ​ចូល ដើម្បី​ទុក​លទ្ធភាព ឱ្យ​អ្នក​ក្នុងស្រុក​ចិញ្ចឹម​ផ្គត់ផ្គង់​វិញ ។

យោង​តាម​លិខិត​មួយ​ច្បាប់​ដែល​សមាគម​អ្នក​ផ្គត់ផ្គង់​ជ្រូក​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដើម្បី​អន្តរាគមន៍​បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​មិន​ផ្ដល់​សិទ្ធិ​នាំ​ចូល​ជ្រូក ដល់​សមាជិក​ខ្លួន​ច្រើន​ដូច​មុន ដែល​ថា​ការ​មិន​ផ្ដល់​សិទ្ធិ​ឱ្យ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ទីផ្សារ​ជ្រូក​នៅ កម្ពុជា មិន​មាន​ស្ថេ​រ​ភាព ហើយ​វា​នឹង​ស្ថិត​នៅ​លើ​ឈ្មួញ​មួយ​ក្ដាប់​តូច ។

ទន្ទឹង​នឹង​នោះ​ក្រសួងកសិកម្ម​បាន​ឆ្លើយ​តប​មក​វិញ​ថា ការ​មិន​ផ្ដល់​សិទ្ធិ​ទៅ​អ្នក​នាំ ចូល​ច្រើន គឺ​មាន​ហេតុផល​មួយ​ចំនួន​ដែល​រួម​មាន ដើម្បី​ចៀសវាង​ការ​ដឹក​ជ្រូករ​ស់បែប​អា ណា​ធិ​ប​តេ​យ្យ ព្រមទាំង​ការ​បង្ការ​ហានិភ័យ​នៃ​ការ​ឆ្លង​ជ្រូក​ពី​សត្វ​ទៅ​សត្វ និង​ពី​សត្វ​ទៅ មនុស្ស ជា​ពិសេស​ក្នុង​គោលបំណង​យ៉ាង​មុតមាំ​ក្នុង​ការ​ថែរក្សា​សុខភាព​សាធារណៈ និង គ្រប់គ្រង​ការ​នាំ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ជិតខាង​មក​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​ក្នុងស្រុក ។ ហើយ ក្រសួង​ក៏​បាន​ណែនាំ ឱ្យ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ពី​ក្រសួង​លក់​គោលការណ៍​បន្ត​ទៅ​ក្រុមហ៊ុន ផ្សេង​ទៀត​ដែរ ។

ក្នុង​សេ​ក្ដី​ឆ្លើយ​របស់​ក្រសួង​មក​កាន់​សមាគម​នេះ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន ដែល​ទទួល​បានការ​អនុញ្ញាត​ឱ្យ​នាំ​ចូល​ជ្រូករ​ស់មាន​ចំនួន ៧​ក្រុមហ៊ុន ក្រសួង​ក៏​ពុំ​ទាន់​បាន លុប​គោលការណ៍​ក្រុមហ៊ុន​ចាស់​ៗ​ណាមួយ​នៅឡើយ​ដែរ ។ ដោយឡែក​ចំពោះ​ករណី ដែល​ក្រសួង​បាន​ផ្អាក​ការ​នាំ​ចូល​ជ្រូក​រស់​ជា​បណ្ដោះអាសន្ន​របស់​ក្រុមហ៊ុន​ចំនួន​ពីរ ដោយ សារ​តែ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បាន​ប្រព្រឹត្តិ​បទល្មើស​ម្ដង​ហើយ​ម្ដងទៀត​មិន​ព្រម​រាងចាល ទោះជា​សមត្ថកិច្ច​ជំនាញ​បាន​ផាក​ពិន​ន័យ និង​ធ្វើ​កិច្ចសន្យា​យ៉ាងណា​ក៏​ដោយ ។

លោក លី ឡា​វី​ល ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន លើក​ឡើង​ថា កា​រន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ជ្រូក​បែប​អាណា​ធិ​ប​តេ​យ្យ​ពី​ក្រៅប្រទេស​មក​ផ្គត់ ផ្គង់​ក្នុងស្រុក វា​មិនល្អ​ប្រសើរ​ឡើយ​សម្រាប់​ទីផ្សារ​ជ្រូក ។ លោក​បន្ត​ថា​៖ «​ការ​នាំ​ចូល​មក ច្រើន នឹង​សម្លាប់​ទីផ្សារ​ជ្រូក​ក្នុងស្រុក ជា​ពិសេស​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក ដូច្នេះ អ្នក​នាំ ចូល​គួរតែ​យល់​ពី​ចំណុច​នេះ​ហើយ​ទុក​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ផ្គត់ផ្គង់ និង​មានឱកាស រស់​ផង​» ។

លោក​បន្ត​ទៀត​ថា ការ​នាំ​ចូល​ជ្រូក​ពី​ក្រៅប្រទេស​មក​ច្រើន នឹង​ធ្វើ​ឱ្យ​តម្លៃ​ជ្រូក​កាន់ តែ​ទាប ហើយ​នៅ​ពេល​ដែល​តម្លៃ​ជ្រូក​ថោក សូមកុំ​យល់​ច្រ​លំ​ថា មាន​អ្នកទិញ​បរិភោគ ទៀត​ឱ្យ​សោះ ។ នៅ​ពេល​ដែល​ជ្រូក​អត់​មាន​តម្លៃ អ្នក​បរិភោគ​ក៏​យល់​ថា ប្រាកដជា​ជ្រូក គ្មាន​គុណភាព​ហើយ​ងាក​ទៅ​រក​ទិញ​សាច់​ផ្សេង​បរិភោគ​វិញ ។ ករណី​នេះ កម្ពុជា​បាន​ជួប ម្ដង​រួច​មក​ហើយ គឺ​ជ្រូក​បាន​ធា្ល​ក់​ថ្លៃ​ខ្លាំង​ហើយ​ក៏​មិន​មាន​អ្នកទិញ​បរិភោគ​នៅ​ពេល​ដែល ជ្រូក​មាន​តម្លៃ​ខ្ពស់​ដូច​បច្ចុប្បន្ន​នេះ​ដែរ ។ នៅ​ពេល​ដែល​ជ្រូក​មាន​តម្លៃ​ថោក អ្នក​នាំ​ចូល​ក៏ មិន​អាច​នាំ​ចូល​មក​បាន អ្នក​ចិញ្ចឹម​ក៏​មិន​អាច​លក់​ជ្រូក​ខ្លួន​ចេញ​បាន ពេល​នោះ​វិបត្តិ​ជ្រូក នឹង​អាច​កើតឡើង​ម្ដងទៀត ដូច្នេះ​បើសិនជា​រដ្ឋាភិបាល​បាន​គ្រប់គ្រង​ការ​នាំ​ចូល​បាន​ត្រឹម ត្រូវ នោះ​ទីផ្សារ​ជ្រូក​នឹង​មាន​ស្ថេ​រ​ភាពល្អ​ប្រសើរ និង​ស្ថិតស្ថេរ ។

លោក​បន្ថែម​ថា បច្ចុប្បន្ន​កម្ពុជា បាន​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ថៃ​តែ​មួយ​ប្រទេស​នេះ ប៉ុណ្ណោះ ដោយ​មិន​មាន​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ទៀត​នោះ​ទេ ព្រោះតែ​ជ្រូក​នៅ​ប្រ ទេស​វៀតណាម​មាន​តម្លៃ​ខ្ពស់​ជាង​ជ្រូក​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ត្រូវ​បង្វែរ​ពី​ការ​ធ្លាប់ ចូល​ពី​វៀតណាម​ទៅ​នាំ​ពី​ប្រទេស​ថៃ​វិញ ដោយ​ក្នុង​មួយ​ថ្ងៃ​ត្រូវ​នាំ​ចូល​ប្រមាណ ៣០០០ ទៅ ៤០០០​ក្បាល ។

លោក​បញ្ជាក់​ថា បើសិនជា​ស្ថានភាព​ទីផ្សារ​ជ្រូក​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ល្អ​ប្រ
សើរ បែប​នេះ​យូរអង្វែង​ទៀត​អ្នក​ចិញ្ចឹម​ក្នុងស្រុក​អាច​នឹង​មាន​លទ្ធភាព​ក្នុង​ការ​ផ្គត់ផ្គង់​លើ​ទី ផ្សារ​ដោយ​អាច​កាត់​បន្ថយ​បាន​នូវ​ការ​នាំ​ចូល​ពី​ខាងក្រៅ ហើយ​បង្កើន​ផលិតភាព​ក្នុងស្រុក កាន់តែ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ