ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​វីរុស​ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ចោទ​ដាក់​ចិន​ទៀត

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក MIKE POMPEO កាលពី​ថ្ងៃទី​៦ ឧសភា បាន​រិះគន់​យ៉ាង​ខ្លាំង​ជា​ថ្មី​ទៀត​ប្រឆាំងចិន ដោយ​ចោទ​ចិន​ថា​ជា​អ្នក​ទទួលខុសត្រូវចំពោះ​ការ​ស្លាប់​មនុស្ស​ច្រើន​រយ​ពាន់​នាក់ ដោយសារ​វីរុស…

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក MIKE POMPEO កាលពី​ថ្ងៃទី​៦ ឧសភា បាន​រិះគន់​យ៉ាង​ខ្លាំង​ជា​ថ្មី​ទៀត​ប្រឆាំងចិន ដោយ​ចោទ​ចិន​ថា​ជា​អ្នក​ទទួលខុសត្រូវចំពោះ​ការ​ស្លាប់​មនុស្ស​ច្រើន​រយ​ពាន់​នាក់ ដោយសារ​វីរុស COVID-19 ជា​វិបត្តិ​សុខាភិបាល​មួយដែល​​លោក​ដូ​ណា​ល់​ត្រាំ​ចាត់​ទុក​ថា ជា​ការ​វាយប្រហារ​ដ៏​អាក្រក់​បំផុត​ដែល​សហរដ្ឋអាមេរិក​មិន​ធ្លាប់​ជួប​ប្រទះ ។

ប្រមុខ​ការទូត​អា​មេ​រិ​ក​រូប​នេះ ក្នុង​សន្និសីទសារព័ត៌មាន​មួយ​នៅ​ក្រសួងការបរទេស​និយាយ​ថា ចិន​អាច​រារាំង​ការ​ស្លាប់​របស់​មនុស្ស​ច្រើន​ពាន់នាក់​លើ​ពិភពលោក ។ ចិន​អាច​បញ្ចៀស​ពិភព​លោក​មិន​ឲ្យ​ធ្លាក់​ចូល​ក្នុង​ការ​បាក់​ស្រុត​ចុះ​ដ៏​ជ្រៅនៃ​សេដ្ឋកិច្ច ។ តែ​ចិន​បដិសេធ​ជា​និច្ច​មិន​ព្រម​ចែករំលែក​បណ្ដា​ព័ត៌មាន​ដែល​យើង​ត្រូវការ​ដើម្បី​ការពារ​ប្រជាជន ។

សហគមន៍​អ្នក​វិទ្យាសាស្ត្រ​យល់​ស្រប​ថា វីរុសនោះ​ដែល​លេច​កាលពី​ដំណាច់ឆ្នាំ​មុន​ក្នុង​ទីក្រុង​វូ​ហាន​ចិន​មាន​ប្រភព​មកពីផ្សារ​មួយ​ដែល​លក់​បណ្ដា​សត្វព្រៃ ហើយ​បន្ទាប់​មក​ឆ្លង​ដល់​មនុស្ស ។
ក៏​ប៉ុន្តែ​លោក MIKE POMPEO ថ្លែង​នា​ពេល​ថ្មី​ៗនេះ​ថា លោក​មាន​ភស្ដុ​តាង​ជា​ច្រើន​ដែល​បង្ហាញ​ថា វីរុស​ធ្លាយ​ចេញ​មក​ពី​មន្ទីរពិសោធន៍​ចិន​នៅក្រុង​វូ​ហាន ។ ការ​អះអាង​បែប​នោះ​នាំ​ឲ្យ​ចិន​មានការ​ខឹងសម្បា​និង​ឲ្យ​បង្ហាញ​ភស្ដុ​តាង ។

ទោះបី​អ្នក​វិទ្យា សាស្ត្រ​ទាំងនេះ​យល់​ថា ចិនគ្រប់គ្រង​វិបត្តិ​សុខា​ភិ​បា​លិ​មិន​បាន​ល្អ ពេល​ផ្ទុះ​ការ
ឆ្លង​ខ្លាំង​ដំបូង ហើយ​ត្រូវ​ទទួលខុសត្រូវ​តែ​ពួក​អ្នកប្រឆាំង​នឹង​លោក​ត្រាំ​នៅ​សហរដ្ឋអាមេរិក ក្នុង​នោះ​មាន​បណ្ដា​អតីត​សមាជិក​សភា និង​បណ្ដា​សមាជិក​បណ្ឌិតសភា​បាន​ចោទប្រកាន់​រដ្ឋការ​អា​មេ​រិ​កថា ប៉ុនប៉ង​បង្វែរ​ការ​ចាប់អារម្មណ៍​មករក​ក្រុង​ប៉េ​កាំ​ង​ដើម្បី​ធ្វើ​ឲ្យ​គេ​បំភ្លេច​ការ​ខ្វះខាត​ទាំង​ឡាយ​របស់​ខ្លួន​ផ្ទាល់​ប្រឆាំង​ការ​ឆ្លង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ