ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមាស់ក្រហាយក្នុងបំពង់កមែនទេ? មិនពិបាកដោះស្រាយឡើយ!

3 ឆ្នាំ មុន

អាកា​រៈ​រមាស់​ក្នុង​បំពង់ក​អាច​ផ្ដល់​ភាព​រំខាន​និង​មិន​ស្រួល​ជា​ខ្លាំង​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ ក៏​ព្រោះ​មាន​គន្លឹះ​មួយ​ចំនួន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ប្រសើរ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​បំបាត់​អាកា​រៈ​រមាស់​បំពង់ក ៖ ១. ចៀសវាង​ការ​ជក់បារី មួយ​ក្នុង​ចំណោម​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អាកា​រៈ​រមាស់​បំពង់ក​កាន់តែ​ខ្លាំងក្លា​ឡើង…

អាកា​រៈ​រមាស់​ក្នុង​បំពង់ក​អាច​ផ្ដល់​ភាព​រំខាន​និង​មិន​ស្រួល​ជា​ខ្លាំង​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ ក៏​ព្រោះ​មាន​គន្លឹះ​មួយ​ចំនួន​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ប្រសើរ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​បំបាត់​អាកា​រៈ​រមាស់​បំពង់ក ៖

១. ចៀសវាង​ការ​ជក់បារី

មួយ​ក្នុង​ចំណោម​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អាកា​រៈ​រមាស់​បំពង់ក​កាន់តែ​ខ្លាំងក្លា​ឡើង គឺ​ដោយសារ​សារធាតុ​នីកូទីន​ពី​ក្នុង​បារី​ដែល​អ្នក​ជក់ ឬ​ស្រូប​ផ្សែង​ចូល​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​កុំ​ជក់បារី​និង​ចៀស​ពី​កន្លែង​ដែល​ពោ​ពេញ​ដោយ​ផ្សែង​បារី​។

២. ទទួលទាន​ទឹកឃ្មុំ

ដើម្បី​បំបាត់​អាកា​រៈ​រមាស់​ក្នុង​បំពង់ក​អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ទឹកឃ្មុំ​ពី ២ ទៅ ៣ ស្លាបព្រា​បាយ​ក្នុង​មួយ​ថ្ងៃ​។ អ្នក​ក៏​អាច​លាយ​ទឹកឃ្មុំ​ក្នុង​ទឹកតែ ឬ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ដើម្បី​ទទួលទាន​ផង​ដែរ​។

៣. ទឹកខ្មេះ​ផ្លែ​ប៉ោម

ជាតិ​អាស៊ីត​ក្នុង​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជួយ​កម្ចាត់​បាក់តេរី​ក្នុង​បំពង់ក​ហើយ​អ្នក​នឹង​ធូរស្រាល​ពី​អាកា​រៈ​រមាស់​បាន​យ៉ាង​ឆាប់រហ័ស​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​បាយ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ កែវ​។ កូរ​ឱ្យ​សព្វ​សឹម​ទទួលទាន​ដោយ​ក្រេប​ម្ដង​បន្តិច​ៗ​។ បើ​មិន​ចង់​ទទួលទាន​អ្នក​ក៏​អាច​ប្រើប្រាស់​ទឹកខ្មេះ​ផ្លែ​ប៉ោម​មក​ខ្ពុរមាត់​ជំនួស​វិញ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម កន្លះ​ពែង ជាមួយ​អំបិល ១ ស្លាបព្រា​កាហ្វេ​។ កូរ​រហូត​ដល់​អំបិល​រលាយ សឹម​បន្ថែម​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ ពែង​ចូល​។ កូរ​អោយ​សព្វ​ម្ដងទៀត សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​រៀង​រាល់ ១៥ នាទី ម្ដង​។

៤. សម្អាត​ក្នុងផ្ទះ

ធូលី​និង​កំទេចកំទី​តូច​ៗ​ក៏​អាច​បណ្ដាល​ឱ្យ​បំពង់ក​ប្រែជា​រលាក​និង​ហើម​រមាស់ ពិសេស​នៅ​ពេល​អ្នក​អា​ឡែក​ស៊ី​ប្រតិកម្ម​នឹង​ពួក​វា​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចូរ​ព្យាយាម​សម្អាត​សព្វកន្លែង​ក្នុងផ្ទះ​ដើម្បី​កាត់​បន្ថយ​បរិមាណ​នៃ​ធូលី​និង​កំទេចកំទី​កខ្វក់​។ កុំ​ភ្លេច​ពាក់​ម៉ាស​នៅ​ពេល​សម្អាត​។

៥. ទឹកអំបិល

អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​អំបិល​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​កន្លះ​កែវ​។ កូរ​ឱ្យ​សព្វ​សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​៕ ប្រភព Health.com.kh

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ