ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ពាក្យ​នឹង​ថ្លែង​! កូនប្រុស​យក​ម្តាយ​​ពិការ​ខ្លួន​ទៅ​កប់​ក្នុង​ផ្នូរ​ទាំង​រស់

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា កូនប្រុស​ម្នាក់​ដែល​មិនដឹង​ថា​គួរ​និយាយ​បែប​ណា​ឱ្យ​សម​នោះ ត្រូវ​បាន​ចាប់ខ្លួន បន្ទាប់​ពី​យក​ម្តាយ​ខ្លួន​ដែល​ជា​ជន​ពិការ ទៅ​កប់​ទាំង​រស់នៅ​ក្នុង​ផ្នូរ​ទំនេរ​មួយ​កន្លែង​។ បើ​តាម​អ្នក​យក​ព័ត៌មាន​ចិន​មួយ​រូប…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា កូនប្រុស​ម្នាក់​ដែល​មិនដឹង​ថា​គួរ​និយាយ​បែប​ណា​ឱ្យ​សម​នោះ ត្រូវ​បាន​ចាប់ខ្លួន បន្ទាប់​ពី​យក​ម្តាយ​ខ្លួន​ដែល​ជា​ជន​ពិការ ទៅ​កប់​ទាំង​រស់នៅ​ក្នុង​ផ្នូរ​ទំនេរ​មួយ​កន្លែង​។

បើ​តាម​អ្នក​យក​ព័ត៌មាន​ចិន​មួយ​រូប បាន​សួរ​ព័ត៌មាន​ពី​ប៉ូលិស​នៅ​ក្នុងស្រុក Jingbian នៃ​ខេត្ត Shaanxi ហើយ​បានឱ្យ​ដឹង​ថា កូនប្រុស​ម្នាក់​នោះ​មានឈ្មោះ Ma បាន​ទាញ​ម្តាយ​អាយុ​៧៩​ឆ្នាំ​របស់​ខ្លួន​ចេញ​ពីលើ​គ្រែ ហើយ​យក​រូប​គាត់​ទៅ​កប់​ក្នុង​ផ្នូរ​ទំនេរ​មួយ​កន្លែង​នៅ​ខ្ទង់​ម៉ោង​៨​យប់ កាលពី​ថ្ងៃ​ទី​២ ខែឧសភា​។

បន្ទាប់​មក​បុរស​ជា​កូន ត្រូវ​បាន​គេ​ប្រទះ​ឃើញ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ម៉ោង​២​យប់​នា​ថ្ងៃ​ដដែល ហើយ​សមាជិកគ្រួសារ​ក៏​បាន​សួរនាំ ព្រោះ​មិនឃើញ​លោកយាយ​អាយុ​៧៩​ឆ្នាំ​ត្រឡប់​មក​វិញ​។ បុរស​ឈ្មោះ Ma បាន​ឆ្លើយ​ថា គាត់​បាន​នាំ​ម្តាយ​របស់​គាត់​ឡើង​ឡានក្រុង​ទៅ​ទីក្រុង Qingyang ដើម្បី​លេង​សាច់ញាតិ​បាត់បង់​ហើយ​។

ដោយសារ​តែ​ភាព​សង្ស័យ ទើប​ក្រុម​គ្រួសារ រួម​ទាំង Ma បាន​ទៅ​ជាមួយ​គ្នា​នៅ​ចំណត​ឡានក្រុង ដើម្បី​ស៊ើបអង្កេត​។ លុះដល់​ម៉ោង​៤​ព្រឹក Ma បាន​បន្លំ​ផ្តាច់ខ្លួន​គេ​ចេញពី​ក្រុម​គ្រួសារ​ដើម្បី​គេចខ្លួន​។ ហើយ​នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ប៉ូលិស​បាន​រក​ឃើញ Ma ។ នៅ​ពេល​សួរ​ចម្លើយ ទើប​រូប​គាត់​បាន​សារភាព​ថា បាន​រុញ​ម្តាយ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ផ្នូរ​ទំនេរ​មួយ​កន្លែង​ក្បែរ​ព្រៃ​។

ពិតជា​មិន​គួរ​ឱ្យ​ជឿ​សោះ​ថា ស្ត្រី​ចំណាស់​រូប​នេះ នៅ​តែ​មានជីវិត ពេល​ដែល​ប៉ូលិស​រក​ឃើញ​រូប​គាត់​ឃើញ​។ ហើយ​វី​ដេ​អូ​នេះ​បាន​បង្ហាញ​ពី​សកម្មភាព​របស់​បុរស​២​នាក់​ទាញ​លោកយាយ​ចេញពី​រណ្តៅ​ដី​នោះ បន្ទាប់​ពី​លឺ​សម្លេង​ខ្សាវ​ៗ​ចេញពី​ក្នុង​ដី​។ ក្រោយ​លោកយាយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​លោកយាយ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ