ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី Bill Gates ថា​ពិភព លោក​នឹង​រឹង​មាំ​ជាង​ពេល​មុន​ៗ​ទាំងអស់

3 ឆ្នាំ មុន

មហាសេដ្ឋី និង​សប្បុរសជន ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង​ភរិយា​គឺ​អ្នកស្រី មេ​លី​ន​ដា ហ្គេ​ត​ស៍ (Melinda…

មហាសេដ្ឋី និង​សប្បុរសជន ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) និង​ភរិយា​គឺ​អ្នកស្រី មេ​លី​ន​ដា ហ្គេ​ត​ស៍ (Melinda Gates) បាន​ចែករំលែក​ស​ន្ទ​រក​ថា​មួយ​កាលពី​ថ្ងៃ​សុក្រ​ដែល​ជូន​ដល់​សិក្សា​នុ​សិស្ស​ដែល​ត្រូវ​បញ្ចប់​ការ​សិក្សា​ក្នុងឆ្នាំនេះ​តែ​ត្រូវ​ពន្យា​ពេល ឬ​ផ្អាក​ទាំងស្រុង​ព្រោះតែ​កូ​វី​ដ ១៩ ។ ស​ន្ទ​រក​ថា​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយសារ​ព័ត៌មាន Wall Street Journal ។

អ្នក​ទាំង​ពីរ​បាន​សរសេរ​ថា «​តើ​វា​មាន​អត្ថន័យ​យ៉ាងដូចម្តេច​សម្រាប់​ជំពូក​បន្ទាប់​ក្នុង​ជីវិត​របស់​អ្នក? ក្នុង​នាម​ជា​សមាជិក​ម្នាក់​ក្នុង​សហគមន៍​ពិភពលោក​របស់​ពួក​យើង សកម្មភាព​របស់​អ្នក​អាច​ជះ​ឥទ្ធិពល​ជុំវិញ​ពិភពលោក​បាន ។ មិន​ថា​អ្នកមាន​គោលដៅ​អ្វី រស់នៅ​ឯណា មាន​សមាសភាព​ជា​នរណា​ទេ អ្នក​តែងតែមាន​វិធី​តូច​និង​ធំ​ក្នុង​ការ​ចូលរួម​ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​មនុស្ស​គ្រប់​គ្នា​» ។

យ៉ាងណា​ក្តី ស្វាមី និង​ភរិយា​ដ៏​ជោគជ័យ​ទាំង​ពីរ​រូប​បាន​ទទួលស្គាល់​ថា សម្រាប់​សិស្សានុសិស្ស​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា ពួក​គេ​ប្រហែលជា​មិន​ទាន់​គិត​ពី​ការ​ចូលរួម​ជួយ​ដល់​ពិភពលោក​ទេ​ព្រោះ​ពួក​គេ​មានរឿង​ច្រើន​ដែល​ត្រូវ​ខ្វល់​ដូច​ជា​សុខភាព គ្រួសារ និង​ទីផ្សារ​ការងារ​ជាដើម ។ប៉ុន្តែ​អ្នក​ទាំង​ពីរ​បាន​ផ្តល់​នូវ​ទស្សនៈ​ដ៏​សុ​ទិ​ដ្ឋ​និយម​ដោយ​បាន​និយាយ​ថា ពិភពលោក​ធ្លាប់​បាន​ឆ្លងកាត់​គ្រោះភ័យ​ពី​មុន​ៗ​ច្រើន​ដង​មក​ហើយ​ដែល​មិនមែន​កើតឡើង​ដោយ​ចៃដន្យ ឬ​ព្រោះតែ​និស្ស័យ​ទេ ។ ផ្ទុយ​មក​វិញ វា​ជា​លទ្ធផល​នៃ​មនុស្ស​ដែល​បាន​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍន៍​ពិភពលោក​សម្រាប់​មនុស្ស​គ្រប់​គ្នា ។

លោក និង​លោកស្រី ហ្គេ​ត​ស៍ បាន​បញ្ចប់​ស​ន្ទ​រក​ថា​របស់​អ្នក​ទាំង​ពីរ​ដោយ​បាន​និយាយ​ថា «​ពួក​យើង​នឹង​ឆ្លង​ផុត ។ ហើយ​ក្រោម​ការ​ដឹកនាំ​របស់​អ្នក ពិភពលោក​នឹង​រឹង​មាំ​ជាង​ពេល​មុន​ៗ​ទាំងអស់​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ស្វាមី​និង​ភរិយា​ខាងលើ​មាន​ភាព​សកម្ម​ណាស់​ក្នុង​ការ​ចែករំលែក​ក្រោម​ប្រធានបទ​កូ​វី​ដ ១៩ ក្នុង​ពេល​ថ្មី​ៗ​នេះ ហើយ​មូលនិធិ​សប្បុរសធម៌​របស់​អ្នក​ទាំង​ពីរ​បាន​បរិច្ចាគ​ថវិកា ២៥០​លាន​ដុល្លារ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ផ្ទុះ​ជម្ងឺ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ