ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ហាមទីតាំង​លក់​សម្ភារៈ​ការពារ​កូ​វី​ដ​១៩ និង​ស្ថានីយប្រេងលក់លើសតម្លៃកំណត់​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ ៖ សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តមណ្ឌលគិរី (​ក​.​ប​.​ប​) សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ត្រួតពិនិត្យ​មើល​ការ​ដាក់​តាំង​លក់​សម្ភារៈ​ការពារ​កូ​វី​ដ​១៩ និង​ផ្សព្វផ្សាយ​ណែនាំ និង​អនុវត្ត​ប្រកាស​អន្តរក្រសួង ស្តី​ពី​ការ​កំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេង​ឥន្ទនៈនៅ​កម្ពុជា…

ខេត្តមណ្ឌលគិរី​ ៖ សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តមណ្ឌលគិរី (​ក​.​ប​.​ប​) សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ត្រួតពិនិត្យ​មើល​ការ​ដាក់​តាំង​លក់​សម្ភារៈ​ការពារ​កូ​វី​ដ​១៩ និង​ផ្សព្វផ្សាយ​ណែនាំ និង​អនុវត្ត​ប្រកាស​អន្តរក្រសួង ស្តី​ពី​ការ​កំណត់​រូបមន្ត​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេង​ឥន្ទនៈនៅ​កម្ពុជា ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​សែន​មនោ​រម្យ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២០​។

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នោះ​ដែរ មន្ត្រី​ជំនាញ​បាន​ផ្ដោត​សំខាន់​ទៅ​លើ​តម្លៃ​ម៉ាស់ ជែ​ល​សម្អាត​ដៃ សាប៊ូ អាល់កុល និង​ប្រភព​នាំ​ចូល ចំណែក​លទ្ធផល​ពិនិត្យ គឺ​ឃើញ​ថា​ល្អ​ប្រសើរ មិន​មាន​ទំនិញ​ហាមឃាត់​នោះ​ទេ​ហើយ​មន្ត្រី​ជំនាញ​ក៏​បាន​ណែនាំ​ដល់​អាជីវក​រ​ឱ្យ​នាំ​យក​ទំនិញ​ដែល​មាន​ប្រភព​ច្បាស់លាស់​មក​លក់ ជា​ពិសេស គឺ​អាល់កុល ព្រោះថា ​ប្រ​សិន​មុខទំនិញ​គ្មាន​ប្រភព​ពិតប្រាកដ អាច​ជា​ទំនិញ​ក្លែងបន្លំ​របស់​ក្រុម​ឆ្លៀតឱកាស និង​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់​។

មន្ត្រី​ជំនាញក៏​បាន​ណែនាំ​ដល់​អាជីវករ​គ្រប់​រូប​ដែល​តាំង​លក់​អាល់កុល សាប៊ូ ជែ​ល និង​ម៉ាស់ ត្រូវ​សរសេរ​តម្លៃ​បិទ​ភ្ជាប់​ជាមួយ​មុខទំនិញ​គ្រប់មុខ​ក្នុង​តម្លៃ​សមរម្យ​ទូទៅ តាម​ការ​កំណត់​របស់​ក្រសួងពាណិជ្ជកម្ម ចៀសវាង​ការ​កេង​ចំណេញ​ហួសហេតុ ក្នុង​ករណី​ដែល​អាជីវករ​​ដំឡើង​​ថ្លៃ​ខ្ពស់​ខុស​ពី​ការ​ជូនដំណឹង​ជំនាញ​ពាក់ព័ន្ធ និង​សហការ​ចាត់វិធានការ​ផ្លូវច្បាប់​។

នា​ឱកាស​នោះ លោក ចាន់ វាសនា បាន​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ៍​ និង​ដេប៉ូ​ប្រេង​ឥន្ទៈ​ទាំងអស់ ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​លក់​តាម​តម្លៃ​ដែល​បាន​កំណត់​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម មិន​អនុញ្ញាត​ឱ្យ​លក់​លើស​តម្លៃ​ដែល​ក្រសួង​បាន​កំណត់​នោះ​ឡើយ​​ ហើយ​ម្ចាស់​ស្ថានីយ៍​ និង​ដេប៉ូ​ត្រូវ​មាន​កាតព្វកិច្ច​ទទួលខុសត្រូវ​ក្នុង​ការ​តាមដាន​ព័ត៌មាន​អំពី​ការ​កំណត់​ថ្លៃ​ប្រេង​ឥន្ទៈ​របស់​ក្រសួងពាណិជ្ជកម្ម តាម​រយៈ​ក្រុមហ៊ុន​ផ្គត់ផ្គង់ និង​ចែកចាយ​ប្រេង​ឥន្ទៈ​បាន​ផ្តល់​ជូន​។

លោក​បញ្ជាក់​ថា ក្នុង​ករណី​ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ប្រង​ឥន្ទនៈ​ទាំងអស់​ខក​ខានមិនបាន ឬ​មិន​ព្រម​អនុវត្តន៍​ត្រឹមត្រូវ​តាម​ការ​ណែនាំ​នោះ នឹង​ត្រូវ​ទទួល​វិធានការ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ទៅ​តាម​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ