ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ព្យាបាល​ជាង​៩​មឺ​ុ​ន​នាក់ ​លើ​ពិភពលោក ​ឆ្លង​វីរុស

3 ឆ្នាំ មុន

ប្រទេស​ស្វ៊ី​ស ៖ ក្រុមប្រឹក្សា​អន្តរជាតិ​នៃ​គិ​លានុប្ប​ដ្ឋា​យិ​កា CII វាយតម្លៃ​កាលពី​ថ្ងៃ​ទី​៦ ឧសភា ថា សមាជិក​បុគ្គលិក​ព្យាបាល​ជំងឺ COVID-19​ដល់​ទៅ​ជាង​៩០.០០០​នាក់ បាន​ឆ្លងវីរុស​នេះ​លើ​ពិភពលោក…

ប្រទេស​ស្វ៊ី​ស ៖ ក្រុមប្រឹក្សា​អន្តរជាតិ​នៃ​គិ​លានុប្ប​ដ្ឋា​យិ​កា CII វាយតម្លៃ​កាលពី​ថ្ងៃ​ទី​៦ ឧសភា ថា សមាជិក​បុគ្គលិក​ព្យាបាល​ជំងឺ COVID-19​ដល់​ទៅ​ជាង​៩០.០០០​នាក់ បាន​ឆ្លងវីរុស​នេះ​លើ​ពិភពលោក ។ អង្គការ​នោះ​គូសបញ្ជាក់​ថា តួលេខ​អាច​មាន​ខ្ពស់​ជាង​នោះ​ដល់​ទៅ​២​ដង ។

អង្គការ​នេះ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស ហើយ​ជា​តំណាង​របស់​បុ​គ្គលិ​ក​​សុខាភិបាល​ដល់​ទៅ​ជាង​២០​លាន​នាក់ អះអាង​ទៀត​ថា វីរុស​បាន​សម្លាប់​គិលានុប្បដ្ឋាក​ ឬ​គិលានុ​ប្បដ្ឋាយិកា​ជាង​២៦០​នាក់ ចាប់តាំងពី​វា​លេច​ដំបូង​នៅ​ចិន​ពី​ខែធ្នូ​មក ។ ក្នុង​សេចក្ដី​ប្រកាសមួយ CII បាន​ស្នើ​ដល់​អាជ្ញាធរ​ទាំងឡាយ​ឲ្យ​ចាត់បណ្ដា​វិធានការ​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស ខណៈ​បុគ្គលិក​សុខាភិបាល​នៅ​តែ​ប្រឈម​មុខចំពោះ​ការ​ខ្វះខាត​បណ្ដា​ឧបករណ៍​ការពារ ។

ចំនួនបុគ្គលិក​សុខាភិបាល​ដែល​ឆ្លង​វីរុស​ពេល​នេះ​បាន​កើន​ពី​២៣.០០០​នាក់ ដល់​ជាង​៩០.០០០​នាក់ ហើយ​នោះ​អាច​ជា​តួលេខ​នៅ​ទាប ព្រោះ​នៅ​មិន​ទាន់​រាប់​បញ្ចូល​ពី​គ្រប់​ប្រទេស​នៅឡើយ ។

លោក HOWARD CATTON អគ្គនាយក​របស់ CII ថ្លែង​ទៅ​កាន់ REUTERS TELEVISION​ថា ការ​វាយតម្លៃ​នោះ​ផ្អែក​លើ​បណ្ដា​ព័​ត៌មាន ដែល​ប្រមូល​បាន​ក្នុង​ប្រទេស​តែ​៣០​ព្រមទាំង​ទិន្នន័យ​របស់​បណ្ដា​រដ្ឋាភិបាល ព្រមទាំង​បណ្ដា​សារព័ត៌មាន ។

លោក​បន្ត​ថា​អត្រា​នៃ​ការ​ឆ្លង​វីរុស​ដល់​បណ្ដា​សមាជិក​បុគ្គលិក​សុខាភិបាល​មាន​ប្រមាណ​ជា​៦% ជាមួយ​អ្នក​ឆ្លង​សរុប​លើ​ពិភព​លោក​នា​ពេល​នេះ​ឡើង​ដល់​ជាង​៣.៥​លាន​នាក់ ហើយ​បុគ្គលិក​សុខាភិបាល​ដែល​ឆ្លង​អាច​មាន​ដល់​ជាង​២០០.០០០​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ