ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួន ចាន់​នី ទទួល​បាន​ឱកាស​ឡើង​សង្វៀន​​សងសឹក​ឡុ​ង សំណាង ម្តង​ទៀត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គេ​នៅ​ចាំ​បាន​ថា កាលពី​ស​ប្ដា​ហ៍​មុន​នៅ​ក្នុង​កម្មវិធី​ប្រដាល់​«​អធិរាជ​គុន​ខ្មែរ​រ៉េ​ដ​អាន​» កីឡាករ សួន ចាន់​នី មកពី​ក្លិប​បក្សី​ស្លាប​ដែក បាន​ចាញ់​កីឡាករ ឡុ​ងសំណាង…

រាជធានី​ភ្នំពេញ ៖ គេ​នៅ​ចាំ​បាន​ថា កាលពី​ស​ប្ដា​ហ៍​មុន​នៅ​ក្នុង​កម្មវិធី​ប្រដាល់​«​អធិរាជ​គុន​ខ្មែរ​រ៉េ​ដ​អាន​» កីឡាករ សួន ចាន់​នី មកពី​ក្លិប​បក្សី​ស្លាប​ដែក បាន​ចាញ់​កីឡាករ ឡុ​ងសំណាង ដោយ​ពិន្ទុ​ទាំង​មិន​អស់ចិត្ត ទើប​នៅ​ថ្ងៃ​សៅរ៍​ទី​៩ ឧសភា ខាង​មុខ​នេះ ពួក​គេ​ទាំងពីរ​បាន​ណាត់ជួប​គ្នា​ម្ដងទៀត​ក្នុង​កម្មវិធី​ប្រដាល់ដណ្ដើម​ប្រាក់​លាន «​កម្ពុជា សង្វៀន​គុន​ខ្មែរ​»​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ដើម្បី​ជម្រះបញ្ជីគ្នា ។

សម្រាប់​ការ​ជួប​គ្នា​រវាង​កីឡាករ សួន ចាន់​នី និង​កីឡាករ ឡុ​ង សំណាង លើក​នេះ​ធ្វើ​ឡើង​ដើម្បី​ឱ្យ​អ្នកគាំទ្រ​ការ​ប្រកួត​ទាំង​សងខាង​អស់​ចិត្តជា​ពិសេស​សួ​ួ​ន ចាន​នី តែ​ម្ដង ។ ក្នុង​ជំនួប​កាលពី​លើក​មុន អ្នក​តាមដាន​ការ​ប្រកួត​ភាគច្រើន​មាន​ជំនឿ​ចិត្ត​លើ​សួន ចាន់​នី យ៉ាង​ខ្លាំង ប៉ុន្តែ​ទីបំផុត​បែរជា​មក​ចាញ់​ពិន្ទុ​ទាំង​មិន​អស់ចិត្ត​ទៅ​វិញ ។ ទោះបីជា​យ៉ាងណា លើក​នេះ សួន ចាន់​នី ប្រហែលជា​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ម្ដងទៀត​នោះ​ទេ ។ ម្យ៉ាងវិញទៀត​លើក​នេះ​គឺជា​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ផង​ច្បាស់​ជា​គេ​មិន បណ្ដោយ​ឱ្យ​ឡុ​ង សំណាង មានសំណាង​ជា​លើក​ទី​២​នោះ​ទេ​។

ចំណែក​ឡុ​ង សំណាង រិ​ត​តែ​ចង់​ឈ្នះ​ទៅ​ទៀតដើម្បី​រក្សា​ក្រេ​ឌី​តរបស់​ខ្លួន​ផង និង​ចង់បាន​ប្រាក់​លាន​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​ខ្លួន​ផង ។ បើ​តាម​ការ​វិភាគ​របស់​អ្នក​តាមដាន​ការ​ប្រកួត​មួយ​ចំនួន​ថា រវាង​គូ​នេះ​មាន​ថ្វីដៃ​ប្រកួត​ប្រហាក់ប្រហែល​គ្នាស្នៀត​កែង​និង​ជង្គង់​ក៏​ល្អ​ដូច​គ្នា​ទៀត គ្រាន់តែ​កម្លាំង​ស៊ុ​ហ្វ​សួន ចាន់​នី រាង​ខ្សោយ​ជាង​ឡុ​ងសំណាង​បន្តិច​ប៉ុណ្ណោះ ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​មិន​អាច​មើល​ស្រាល​លើ​ខាង​ណា​ម្នាក់​បាន​ឡើយ ។

នៅ​លើ​សង្វៀន​ដដែល​ក៏​មាន​គូ​ដណ្ដើម​ប្រាក់លាន​ចំនួន​ពីរ​គូ​ទៀត​ដូច​ជា​កីឡាករ ម៉ឺន មេ​ឃា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ ឡុ​ង
ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ និង​កីឡាករ ឡៅ ច​ន្ទ្រា មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ ត្រូវ​ជួប​ជាមួយ​កីឡាករ​ឈឿ​ន វ៉ៃ មក​ពីក្លិប​នាគរាជ​ចតុមុខ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ