ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥឡូវ​នេះ ប្រព័ន្ធ 5G ឡើង​ដល់​កំពូល​ភ្នំ ដែល​ខ្ពស់​ជាងគេ​លើ​លោក

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា អ្នក​ឡើង​ភ្នំ Everest ចាប់ពី​ពេល​នេះ​តទៅ គឺ​មិនបាច់​ខ្វល់​ថា មិន​មាន​អ៊ី​ន​ធើ​រ​ណេ​ត​ប្រើប្រាស់​ទៀត​នោះ​ទេ​។…

ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា អ្នក​ឡើង​ភ្នំ Everest ចាប់ពី​ពេល​នេះ​តទៅ គឺ​មិនបាច់​ខ្វល់​ថា មិន​មាន​អ៊ី​ន​ធើ​រ​ណេ​ត​ប្រើប្រាស់​ទៀត​នោះ​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត គេ​អាច​ប្រើប្រាស់​អ៊ី​ន​ធើ​រ​ណេ​ត​ល្បឿន​កប់​ពពក ជាមួយនឹង​បច្ចេកវិទ្យា​ចុង​ក្រោយ 5G ដែល​គេ​ពេល​នេះ​តំឡើង​នៅ​លើ​កំពូលភ្នំ Everest​។

ស្ថានីយ៍ 5G ត្រូវ​បាន​គេ​សាងសង់​នៅ​ខាងជើង​នៃ​កំពូលភ្នំ នៅ​រយៈកម្ពស់ ៦៥០០​ម៉ែត្រ​ពីលើ​នីវ៉ូទឹក​សមុទ្រ ដែល​អាច​ចែកចាយ​ការ​ប្រើប្រាស់ 5G បាន​ដល់​ទៅ​ចម្ងាយ ៨៨៤៨​ម៉ែត្រ​។ ស្ថានីយ៍​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​មាន​ជំនួយ​ក្រុមហ៊ុន Huawei ។

ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​ចិន បាន​ឈានមុខ​គេ​ខាង​បច្ចេកវិទ្យា 5G ដោយ​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទ​ធំ​ៗ​ទាំង​បី​របស់​ប្រទេស​ចិន ដើម្បី​បង្កើត​បណ្តាញ 5G ទូ​ទាំង​ប្រទេស​។

ជាក់ស្តែង​មូលដ្ឋាន​លើ​កំពូលភ្នំ Everest ប្រព័ន្ធ 5G គឺ​អាច​បង្ហាញ​ឱ្យ​ឃើញ​ពី​ឥទ្ធិពល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ទៅ​កាន់​ប្រទេស​ដទៃ​ទៀត ដែល​មិន​ចង់​សហការ​ជាមួយនឹង​ក្រុមហ៊ុន​នេះ​ព្រោះ​ខ្លាច Huawei យក​ព័ត៌មាន​ឱ្យ​រដ្ឋាភិបាល​ចិន​។

ជាមួយនឹង​ល្បឿន​ដោ​ន​ឡូត​លើស​ពី ១.៦៦​ជី​ហ្កា​ប៊ីត​ក្នុង​មួយ​វិនាទី និង ល្បឿន​អាប់​ឡូត​លើស​ពី ២១៥​មេ​ហ្កា​ប៊ីត​ក្នុង​មួយ​វិនាទី នៅ​លើ​កំពូលភ្នំ​ខ្ពស់​ជាងគេ​លើ​លោក ប្រទេស​ផ្សេង​ៗ​ទៀត​ប្រាកដ​ណាស់​អាច​នឹង​មើលឃើញ​ពី​គុណប្រយោជន៍​របស់​បច្ចេកវិទ្យា​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ