ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អាត​ម្ល៉េះ​! អេ​ឡិច ចាន់​ត្រា និង​ដួង ម៉ា​និច្ច គ្រង​ឈុត​បុរាណ​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​កំពុង​ល្បីឈ្មោះ ដួង ម៉ា​និច្ច និង​បុរស​រាង​សង្ហារ​ដូច​តួ​ចិន​ហុងកុង អេ​ឡិច ចាន់​ត្រា បាន​ធ្វើ​ឱ្យ​គេ​សប្បាយចិត្ត​ក្នុង​នាម​អ្នកសិល្បៈ ហើយ​ចូលរួម​បំផុស​ចលនា​វប្បធម៌​ខ្មែរ​ឱ្យ​ត្រដែត​ឡើង…

រាជធានី​ភ្នំពេញ ៖ តារា​ស្រី​កំពុង​ល្បីឈ្មោះ ដួង ម៉ា​និច្ច និង​បុរស​រាង​សង្ហារ​ដូច​តួ​ចិន​ហុងកុង អេ​ឡិច ចាន់​ត្រា បាន​ធ្វើ​ឱ្យ​គេ​សប្បាយចិត្ត​ក្នុង​នាម​អ្នកសិល្បៈ ហើយ​ចូលរួម​បំផុស​ចលនា​វប្បធម៌​ខ្មែរ​ឱ្យ​ត្រដែត​ឡើង ក្នុង​ឈុត​សម្លៀក​បំពាក់​បែប​បុរាណ ដែល​រំលេច​ដោយ​តារា​ស្រី​ប្រុស​១​គូ​នេះ ទាក់ទាញ​ច្រើន​សម្រាប់​អ្នក​តាមដាន​លើ​បណ្តាញ​សង្គម​។

បើ​យោង​តាម​ការ​រៀបរាប់​របស់​អេ​ឡិច ក្នុង​ហ្វេ​ស​ប៊ុ​កបាន​បញ្ជាក់​ថា «​ការងា​ថ្ងៃនេះ ជាមួយ កញ្ញា ដួង ម៉ា​និ​ច​» លើក​ទី​១ ដែល​ខ្ញុំ​គ្រង​សំលៀក​បំពាក់​បែប​បុរាណ ស្រលាញ់​ខ្លាំង​ណាស់​។ (​ឈុត​ស្រី​) រាជ​នី​ចតុមុខ នេះ​គឺជា​ឈុត​ច្នៃ​មួយ​បែប​នៅ​ក្នុង​រចនាបថ​ចុង​សម័យ​បាយ័ន​ដើម​សម័យ​ចតុមុខ គ្រង​ដោយ​ប្អូនស្រី ដួង ម៉ា​និ​ច​។ ឈុត​មហា​បុរស នៅ​សម័យ​លង្វែក (​ឈុត​ប្រុស​)​។

គួរ​បញ្ជាក់​ថា ចាប់តាំងពី​ពេល​ចូល​ក្នុង​វិ​ថី​សិល្បៈ គេ​កម្រ​ឃើញ​តារាចម្រៀង អេ​ឡិច ចាន់​ត្រា គ្រង​ឈុត​បុរាណ​យ៉ាង​សង្ហារ​ប្លែក​បែប​នេះ​ទេ ពោល​គឺ​មួយ​ឈុត ដែល​អេ​ឡិច បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ជាមួយនឹង​តួ​ស្រី កញ្ញា ឌួ​ង ម៉ា​និ​ច បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​តារា​ទាំង​ពីរ​ដួង លួច​សរសើរ​មិន​ដាច់​មាត់​ថា ពួក​គេ​ពិតជា​គ្រង​ឈុត​បុរាណ​នោះ​សាក​សមឥត​ខ្ចោះ​តែ​ម្តង​។

លោក​អេ​ឡិច ដែល​កាក់កប​ខាង​ប្រធាន​ក្រុម​ច្រៀង តាម​មង្គលការ បានឱ្យ​ដឹង​ថា យើង​ប្រឡូក​សិល្បៈ​យូរ​ឆ្នាំ មាន​បងប្អូន​ស្គាល់​ទាំង​ក្នុង និង​ក្រៅ​ស្រុក​។ ដូចនេះ​យើង​ត្រូវ​តែ​ធ្វើ​អ្វី​ដែល​បម្រើ​ន័យ​ឱ្យ​សិល្បៈ​វិញ​។ លោក​រីករាយ​ដែល​បា សហការ​ជាមួយ​ដួង ម៉ា​និច្ច កសាង​បាន​រូប​ភាពល្អ​ៗ ចែក​ជូន​ដល់​អ្នកគាំទ្រ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ