ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកមូលហេតុឃើញហើយ ពាក់ព័ន្ធ​ករណីភ្លើងឆេះអាស្រមតម្កល់ព្រះពុទ្ធរូប​

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ កាលពី​ថ្ងៃ​ទី​៦ ឧសភា សមត្ថ​កិច្ច​​បាន​បើក​ការ​សើ​ុ​ប​អង្កេត​ និង​រក​មូលហេតុឃើញហើយពាក់ព័ន្ធករណីអគ្គិភ័យឆាបឆេះអាស្រមតម្កល់​ព្រះពុទ្ធរូប​មួយខ្នង​ គឺ​ប​ង្ក​ឡើង​ដោយ​ការ​លួច​ដុត​ ព្រមទាំង​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​​​ជាកម្មកររបស់​ម្ចាស់អាស្រមកើតហេតុ​ខាងលើ ​ព្រម​ទាំង​ដកហូត​​វត្ថុ​​តាង​ផង​ដែរ​។ គួររំលឹកថា…

ខេត្តស្ទឹងត្រែង​ ៖ កាលពី​ថ្ងៃ​ទី​៦ ឧសភា សមត្ថ​កិច្ច​​បាន​បើក​ការ​សើ​ុ​ប​អង្កេត​ និង​រក​មូលហេតុឃើញហើយពាក់ព័ន្ធករណីអគ្គិភ័យឆាបឆេះអាស្រមតម្កល់​ព្រះពុទ្ធរូប​មួយខ្នង​ គឺ​ប​ង្ក​ឡើង​ដោយ​ការ​លួច​ដុត​ ព្រមទាំង​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​​​ជាកម្មកររបស់​ម្ចាស់អាស្រមកើតហេតុ​ខាងលើ ​ព្រម​ទាំង​ដកហូត​​វត្ថុ​​តាង​ផង​ដែរ​។ គួររំលឹកថា អគ្គិភ័យឆាបឆេះអាស្រមតម្កល់ព្រះពុទ្ធរូប​យ៉ាងសន្ធោសន្ធៅ ដោយ​មិនដឹងមូលហេតុ

​អាស្រម​តម្កល់ព្រះពុទ្ធរូប​មួយខ្នង​សង់​អំពី​ឈើ​ប្រក់​ស័ង្កសី បាំងជញ្ជាំង​និង​ក្រាល​ក្តា​ មាន​ទំហំ​ទទឹង​៥​ម៉ែត្រ​និង​បណ្តា​យ​៧​ម៉ែត្រ ដែលមានទីតាំង​​ក្បែរ​ផ្លូវជាតិ​លេខ​៩ ស្ថិត​ក្នុង​​ភូមិ​ស្រឡៅ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ត្រូវអគ្គិភ័យ​ឆាបឆេះ​​ដោយមិនដឹងមូលហេតុ​កាលពី​វេលា​ម៉ោង៨​យប់​ថ្ងៃ​ទី​៥ ​ខែ​ឧសភា ឆ្នាំ​២០២០ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​​រួមមាន ព្រះ​ពុទ្ធរូប​ធំ​១​អង្គ, ​ព្រះ​ពុទ្ធរូបតូច​ៗ​ចំនួន​១៦​អង្គ​ និង​ថូផ្កា​ធ្វើអំពី​ឈើ​ចំនួន​២​គូ​ ត្រូវភ្លើង​ឆេះអស់ទាំង​ស្រុង​។

អាស្រម​តម្កល់​ព្រះ​ពុទ្ធរូប​មួយ​ខ្នង​​ខាងលើគឺ​​ជាទី​គោរព​បូជា​របស់​ឧត្តមសេនីយ៍​យោធាម្នាក់​ឈ្មោះ​ចែ​ម សង្វារ ភេទ​ប្រុស​ អាយុ​៦៧ឆ្នាំ ។ ចំណែក​ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​សម​ត្ថ​កិ​ច្ច​ឃាត់ខ្លួន​ឈ្មោះ រ៉ា រ៉ាត់ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ ។​

តាម​ប្រភពពី​សមត្ថកិច្ច​ថា​ ដើមហេតុ​នៃការ​លួច​ដុតអាស្រមតម្កល់ព្រះពុទ្ធរូប​ខាងលើ គឺ​​ដោយសារជនសង្ស័យ​​ម្នាក់​​កម្មករ​ខឹង​រឿង​សុំ​បើកប្រាក់ខែ​ថ្លៃ​កម្លាំង​ពលកម្ម​ តែ​ត្រូវ​ថៅកែ​ស្តី​ប​ន្តោ​ស​ ។ ​ក្រោយ​ពី​បើកលុយ​បាន​ហើយ កម្មករ​នាំ​គ្នា​ផឹក​សុ​ី​ស​ប្បាយ​​តាំងពី​ថ្ងៃ​រហូត​យប់​ ទើប​ចែកផ្លូវគ្នា​រៀងៗខ្លួន​​​ ។ ​លុះ​ដល់​វេលា​​យប់​កើតហេតុ​ខាងលើ ជនសង្ស័យ​ម្នាក់ដែលជា​កម្មករ​​ត្រូវ​ថៅកែ​ស្តី​ប​ន្តោ​ស​កាលពី​ព្រឹក​នោះ​​បានធ្វើសកម្មភាព​​យក​ដែកកេះ​ទៅ​ដុត​បំផ្លាញ​អាស្រម​នោះ​តែ​ម្តង​។

បច្ចុប្បន្ន ជនសង្ស័យម្នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ហើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ