ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ​កីឡាករ Paulo Dybala បាន​ជា​សះស្បើយ​ពី​​កូ​វី​ដ​-១៩​ហើយ

3 ឆ្នាំ មុន

ប្រទេស​អុី​តា​លី​ ៖ ខ្សែប្រយុទ្ធ ​របស់​ក្រុម​សេះបង្កង់ Juventus បានជា​សះស្បើយ​យ៉ាង​ពេញលេញ​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​បណ្តាល​មក​ពី​វីរុស​កូ​វី​ដ​-១៩ បន្ទាប់​ពី​ប្រើ​ពេល​ជិត៧​ស​ប្តា​ហ៍​ក្នុង​ការ​ព្យា​បាល ។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ក្លិប​បាល់ទាត់ Juventus…

ប្រទេស​អុី​តា​លី​ ៖ ខ្សែប្រយុទ្ធ ​របស់​ក្រុម​សេះបង្កង់ Juventus បានជា​សះស្បើយ​យ៉ាង​ពេញលេញ​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​បណ្តាល​មក​ពី​វីរុស​កូ​វី​ដ​-១៩ បន្ទាប់​ពី​ប្រើ​ពេល​ជិត៧​ស​ប្តា​ហ៍​ក្នុង​ការ​ព្យា​បាល ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ពុធ​ក្លិប​បាល់ទាត់ Juventus បាន​បញ្ជាក់​ថា ការ​ធ្វើតេស្ត​២​លើក​ចុង​ក្រោយ​លើ​កីឡាករ Paulo Dybala បាន​បង្ហាញ​លទ្ធផល​ត្រឡប់​មក​វិញ​គឺ អវិជ្ជមាន​សម្រាប់​វីរុស​កូ​វី​ដ​-១៩ ខណៈ​ដែល​កីឡាករ​ខ្លួនឯង​ក៏​បាន​បង្ហោះ​បញ្ជាក់ ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​ខ្លួន​ផង​ដែរ ។

«Paulo Dybala បាន​អនុវត្ត​ដូច​គ្នា​នឹង​ពិធីសារ​ក្នុង​ការ​តេស្ត​ចំនួន​ពីរ​ដង​សម្រាប់​វីរុស​កូ​វី​ដ​-១៩ ដែល​បាន​ត្រឡប់​មក​វិញ​ជាមួយនឹង​លទ្ធផល​អវិជ្ជមាន​។ ដូច្នេះ​មាន​ន័យ​ថា​កីឡាករ បានជា​សះស្បើយ​ពេញលេញ នឹង​មិន​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​ក្នុងផ្ទះ​បន្ត​ទៀត​ទេ​» ។

សូម​រំលឹក​ជូន​ថា ក្លិប​សេះបង្កង់ Juventus បាន​ចេញ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​ទី ២១ ខែ មីនា​កន្លង​ទៅ​ថា​ទាំង Paulo Dybala និង​មិត្ត​ស្រី​របស់​គេ​គឺ​នាង Oriana Sabatini បាន​ឆ្លង​វិ​រុស​កូ​វី​ដ​-១៩ ។

ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ ២៦​ឆ្នាំ​រូប​នេះ ត្រៀម​ដើម្បី​វិល​ត្រឡប់​ចូល​ជំរំ​ហ្វឹកហាត់​វិញ​ឆាប់​ៗ​នេះ ខណៈ​ក្លិប Juventus បាន​ធ្វើការ​កោះហៅ​កីឡាករ​ទាំងអស់​របស់​ខ្លួន ឲ្យ​ចូល​ជំរំ​ហ្វឹកហាត់​វិញ​កាលពី​ថ្ងៃ​ពុធ បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​អ៊ី​តា​លី ក្នុង​លក្ខ​ខ័​ណ្ឌ​ហ្វឹកហាត់​ជា​លក្ខណៈ​បុគ្គល (Individual) មុន​ពេល​ការ​ហ្វឹកហាត់​ជា​ក្រុម​ត្រូវ​បាន​អនុញ្ញាត​នៅ​ថ្ងៃ​ទី ១៨ ខែ ឧសភា​ខាង​មុខ ៕ (ប្រភព​ពី​៖ Juventus)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ