ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​អ្នកមាន​ជំងឺផ្លូវចិត្ត​នឹង​ងាយ​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​បើ​កើត​កូ​វី​ដ​-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​តាម​ថ្នាក់ដឹកនាំ​នៃ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​កូ​វី​ដ​-១៩ ត្រូវ​ចំណាយ​ពេលវេលា​យូរ​ក្នុង​ការ​ទទួល​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​នោះ គឺ​ដោយសារ​តែ​អ្នកជំងឺ​រូប​នោះ​មាន​ជំងឺផ្លូវចិត្ត​ផ្សេង​ទៀត​ពាក់ព័ន្ធ ។ លោក​ជំទាវ​ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ឲ្យ​ដឹង​ថា អ្នកជំងឺ​កូ​វី​ដ​-១៩ ចុង​ក្រោយ…

រាជធានី​ភ្នំពេញ​៖ បើ​តាម​ថ្នាក់ដឹកនាំ​នៃ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​កូ​វី​ដ​-១៩ ត្រូវ​ចំណាយ​ពេលវេលា​យូរ​ក្នុង​ការ​ទទួល​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​នោះ គឺ​ដោយសារ​តែ​អ្នកជំងឺ​រូប​នោះ​មាន​ជំងឺផ្លូវចិត្ត​ផ្សេង​ទៀត​ពាក់ព័ន្ធ ។

លោក​ជំទាវ​ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ឲ្យ​ដឹង​ថា អ្នកជំងឺ​កូ​វី​ដ​-១៩ ចុង​ក្រោយ ២​នាក់ គឺ​ម្នាក់​ជា​ស្ត្រី​អ្នកជំងឺ​នៅ​បន្ទាយ​មាន​ជ័យ​មាន​អាយុ​ជិត ៤០ ឆ្នាំ និង​ម្នាក់​ទៀត​ជា​អ្នកជំងឺ​បុរស​នៅ​ខេត្តកំពង់ឆ្នាំង ដែល​មាន​វ័យ​ជាង ៧០ ឆ្នាំ ខណៈ​អ្នកជំងឺ​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​និង​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​សរុប​ចំនួន ១២០ នាក់ នៃ​ការ​រក​ឃើញ​មាន​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ សរុប ១២២ ករណី​ទូ​ទាំង​ប្រទេស ។

លោក​ជំទាវ​បាន​បន្ត​ថា «​ស្ថានភាព​សុខភាព​របស់​ពួក​គាត់​បច្ចុប្បន្ន​នេះ​ពុំ​មាន​អ្វី ឬ​ការ​វិវត្តន៍​ទៅ​រក​ស្ថានភាព​មួយ​ដែល​ឲ្យ​យើង​ព្រួយបារម្ភ​ទេ ក៏​ប៉ុន្តែ​អ្វី ជា​ការ​កត់សម្គាល់​របស់​យើង​នោះ គឺ​បុរស​ជនជាតិ​ខ្មែរ នៅ​ខេត្ត​កំពង់​ឆ្នាំ​ដោយសារ​តែ​គាត់​មាន វ័យចាស់​ទៅ​ហើយ ហើយ​ម្យ៉ាងទៀត​គាត់​ក៏​មាន​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​របស់​គាត់​ស្រាប់​កន្លង​មក អ​ញ្ចឹ​ង​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​ការ​ព្យាបាល​ទាមទារ​ឲ្យ​មាន​រយៈពេល​យូរ​បន្តិច​ហើយ ដើម្បី​ឲ្យ​ស្ថានភាព​នៃ​វីរុស​ក្នុង​ខ្លួន​គាត់​អាច​បាត់​ទៅ «​។

លោក​ជំទាវ ឱ វណ្ណ​ឌី​ន បាន​បន្ត​ថា «​សម្រាប់​ស្ត្រី​នៅ​ខេត្តបន្ទាយមានជ័យ ដែល​មាន​វ័យ​កណ្តាល ក៏​ប៉ុន្តែ​គាត់​មាន​បញ្ហា​ផ្លូវចិត្ត​មួយ​ចំនួន ដែល​ខ្ញុំ​តែងតែបាន​លើក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​រួច​ទៅ​ហើយ​ថា ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ​គឺ​យើង​មិន​អាច​ជៀស​ផុត​ទេ​នូវ​ផល​ប៉ះពាល់​ទៅ​លើ​បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​អ្នកជំងឺ និង​គ្រួសារ​របស់​គាត់​ផង​ដែរ ។

អ​ញ្ចឹ​ង​ដោយឡែក​នៅ​ខេត្តបន្ទាយមានជ័យ​នេះ​គឺ​គាត់​មាន​បញ្ហា​ផ្លូវចិត្ត យប់​ៗ​ឡើង​គាត់​អត់​សូវ​បាន​សម្រាន្ត​ទេ អ​ញ្ចឹ​ង​ធ្វើ​ឲ្យ​រាង​កាយ​របស់​គាត់ និង​ការ​ឆ្លើយ​តប​របស់​អង្គ​ប​ដិ​បក្ស សម្រាប់​ទប់ទល់​នឹង​វីរុស​កូ​វី​ដ​-១៩ ហ្នឹង មាន​សភាព​មិន​ទាន់​ខ្លាំងក្លា​នៅឡើយ ។ ហើយ​ក្រុម​គ្រូពេទ្យ កំពុង​តែ​សស្រាក់សស្រាំ មានការ​ផ្លាស់​ប្តូរ​និង​បទ​ពិសោធន៍​គ្នា ដើម្បី​ជួយ​ពួក​គាត់​ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គាត់​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ឡើង »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ