ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​៦​ថ្ងៃ​ ​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​ជាង​១​ម៉ឺន​​គ្រឿង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា រយៈពេល​៦​ថ្ងៃ ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បង្កើន​ប្រាក់​ពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ពោល​គឺ​ថ្ងៃ​ទី​១-៦ ខែឧសភា ឆ្នាំ​២០២០​នេះ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា រយៈពេល​៦​ថ្ងៃ ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​បង្កើន​ប្រាក់​ពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ពោល​គឺ​ថ្ងៃ​ទី​១-៦ ខែឧសភា ឆ្នាំ​២០២០​នេះ នគរបាល​ចរាចរណ៍ បាន​ផាកពិន័យ​យានយន្ត​ចំនួន​១៧០៣២​គ្រឿង ក្នុង​នោះ​ម៉ូតូ​ចំនួន​៩៩៩៥​គ្រឿង និង​រថយន្ត​៨១៧​គ្រឿង ។

ក្នុង​រយៈពេល​៦​ថ្ងៃនេះ​ដែរ​គេ​សង្កេត​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប​៣៦​លើក ស្លាប់​១៩​នាក់ និង​របួស​៥០​នាក់​។

សម្រាប់​ថ្ងៃ​ទី​៦ ខែឧសភា​នេះ យានយន្ត​ដែល​ល្មើស​ត្រូវ​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ មាន​១៨៤៣​គ្រឿង ក្នុង​នោះ​ម៉ូតូ​មាន ១៣៦១​គ្រឿង និង​រថយន្ត​៤៨៣​គ្រឿង​។

តាម​របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា សម្រាប់​ម៉ូតូ បទល្មើស​ត្រូវ​បាន​កត់សម្គាល់​ភាគច្រើន គឺ​អត់​មួក បំពាន​ស្លាក​សញ្ញា និង​អត់​ស្លាក​លេខ​។ សម្រាប់​រថយន្ត​វិញ ពាក់ព័ន្ធ​នឹង​ការ​ល្មើស​ល្បឿន អត់​ពាក់​ខ្សែក្រវាត់ គ្មាន​ប័ណ្ណបើកបរ និង​បើកបរ​ប្រើប្រាស់​ទូរស័ព្ទ​។

ក្នុង​ពេល​ដែល​សមត្ថកិច្ច​បាន​ធ្វើការ​ផាកពិន័យ​នេះ​ដែរ គឺ​ប្រជាពលរដ្ឋ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ចរាចរណ៍ និង​បាន​ទទួលយក​នូវ​កំហុសឆ្គង​នេះ​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ