ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​​ឃើញ​ចម្លាក់​អណ្ដើក​ធំ​មួយ​នៅ​ខាងក្រោម​ប្រាសាទ​កណ្ដាល​ស្រះស្រង់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បន្ទាប់​ពី​មានការ​ធ្វើ​កំណាយ​បាន​រក​ឃើញ​ចម្លាក់​អណ្ដើក​ធំ​មួយ​នៅ​ខាងក្រោម​ប្រាសាទ​កណ្ដាល​ស្រះស្រង់ កាល​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២០​នេះ ខណៈ​ដែល​ក្រុមការងារ​បុរាណ​វិទូ​នៃ​អាជ្ញាធរ​អប្សរា​កំពុង​ធ្វើ​កំណាយ​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទ​នៅ​កណ្ដាល​ស្រះស្រង់​នោះ​។ បើ​តាម​លោក ឡុ​ង កុសល…

ខេត្តសៀមរាប ៖ បន្ទាប់​ពី​មានការ​ធ្វើ​កំណាយ​បាន​រក​ឃើញ​ចម្លាក់​អណ្ដើក​ធំ​មួយ​នៅ​ខាងក្រោម​ប្រាសាទ​កណ្ដាល​ស្រះស្រង់ កាល​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២០​នេះ ខណៈ​ដែល​ក្រុមការងារ​បុរាណ​វិទូ​នៃ​អាជ្ញាធរ​អប្សរា​កំពុង​ធ្វើ​កំណាយ​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទ​នៅ​កណ្ដាល​ស្រះស្រង់​នោះ​។

បើ​តាម​លោក ឡុ​ង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្តល់​ព​ត៌​មាន​ថា កាលពី​ព្រលប់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២០ ក្រុមការងារ​ជួសជុល​ប្រាសាទ​កណ្តាល​ស្រះស្រង់ បាន​ប្រទះ​ឃើញ​ចម្លាក់​ថ្ម​សត្វ​អណ្តើក​ធំ​មួយ​ក្នុង​ពេល​កំណាយ​ស្រាវជ្រាវ​នៅ​ទីនោះ​។

សូម​ជម្រាប​ថា ក្នុង​ពេល​ដំណើរការ​ការដ្ឋាន​ជួសជុល​ប្រាសាទ​នៅ​កណ្ដាល​ស្រះស្រង់ ដែល​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ខាងលើ​នេះ ក្រុមការងារ​បាន​រក​ឃើញ​វត្ថុ​បុរាណ​ជា​ច្រើន ជាក់ស្ដែង​នា​ពេល​ថ្មី​ៗ​នេះ គេ​បាន​រក​ឃើញ​វត្ថុ​បុរាណ​ចំនួន​៣​ប្រភេទ រួម​មាន​ជា​អាទិ៍ ត្រីសូល៍​ធ្វើ​ពី​លោហៈ​ចំនួន​២ ដែល​មួយ​នៅ​មាន​រូបរាង​ពេញលេញ និង​មួយទៀត​នៅ​សល់​តែ​បំណែក​ចុង​ស្រួច​មួយ​ចំហៀង ព្រមទាំង​បំណែក​ខ្វាត​ពណ៌​ស ឬ​គ្រី​ស្តា​ល់​ជា​ច្រើន​គ្រាប់ និង​បំណែក​ចម្លាក់​ក្បាល​នាគ​ធំ​មួយ ដែល​មួយ​ផ្នែក​ធំ​កប់​នៅ​ក្នុង​ដី​នៅឡើយ​។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៧ ឧសភា នេះ​អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ជុំវិញ​ការ​រក​ឃើញ​អណ្ដើក​យក្ស​មួយ​នេះ​បន្ត​ទៀត​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ