ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឡង​យក​ប​ណ្ណ័​បើកបរ​ចំនួន​២៨០​នាក់​តែ​ប្រឡង​ធ្លាក់​ដល់​ទៅ​១៥៨​នាក់​ក្នុង​រយៈពេល២ ថ្ងៃ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ភ្លាម​ៗ​ក្រោយ​ពី​ការ​អនុវត្ត​នូវ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​តម្រូវ​ឲ្យ​អ្នក​រត់​ម៉ូតូ​កង់​៣​ឥណ្ឌា ម៉ូតូ​កង់ ៤ និង​ម៉ូតូ​ធំ​ៗ​មាន​កម្លាំង​លើស​ពី ១២៥ cc ឡើង​នោះ គេ​កត់សម្គាល់​ឃើញ​ថា​រយៈពេល​២​ថ្ងៃ​មាន​ក្រុម​អ្នក​ម៉ូតូ​កង់​បី…

រាជធានី​ភ្នំពេញ ៖ ភ្លាម​ៗ​ក្រោយ​ពី​ការ​អនុវត្ត​នូវ​ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​តម្រូវ​ឲ្យ​អ្នក​រត់​ម៉ូតូ​កង់​៣​ឥណ្ឌា ម៉ូតូ​កង់ ៤ និង​ម៉ូតូ​ធំ​ៗ​មាន​កម្លាំង​លើស​ពី ១២៥ cc ឡើង​នោះ គេ​កត់សម្គាល់​ឃើញ​ថា​រយៈពេល​២​ថ្ងៃ​មាន​ក្រុម​អ្នក​ម៉ូតូ​កង់​បី និង​ម៉ូតូ​ធំ​សម្រុក​ទៅ​ដាក់​ពាក្យ​ប្រឡង​យក​ប​ណ្ណ័​បើកបរ​ជាង​២៥០០​នាក់ ខណៈ​ប្រឡង​បន្ទប់​អាច​ទទួល​បាន​តែ​ពី​១៦០​ទៅ​១៨០​នាក់​ប៉ុណ្ណោះ ។

បើ​តាម លោក ឡូ​វ នី​កូវ​ឌ្ឍ​នា ប្រធាន​អង្គភាព​ផ្តល់​ប​ណ្ណ័​បើកបរ និង​សុវត្ថិភាព​ចរាចរ​ណ៏​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ​កន្លង​មកនេះ ក្រុម​អ្នក​ម៉ូតូ​កង់​បី និង​ម៉ូតូ​ធំ បាន​ប្រឡង​យក​ប​ណ្ណ័​បើកបរ​ចំនួន​២៨០​នាក់ ប្រឡង​ជាប់​តែ ១២៤​នាក់ និង​អ្នក​ប្រឡង​ធ្លាក់​មាន​ចំនួន​១៥៨​នាក់ ។

លោក ឡូ​វ នី​កូវ​ឌ្ឍ​នា បានអោយ​ដឹង​ទៀត​ថា​សម្រាប់​លក្ខខណ្ឌ ក្នុង​ការ​ប្រឡង បេក្ខជន ត្រូវ​មាន អត្តសញ្ញាណ​ប​ណ្ណ័​ជនជាតិ​ខ្មែរ លិខិតបញ្ជាក់​កាយសម្បទា ឬ​សុខភាព​មួយ​សន្លឹក រូបថត ស​ខ្មៅ​៤x៦​ចំនួន​៤​សន្លឹក និង​ត្រូវ​បង់​តម្លៃ​ចំនួន​៤១០០០​រៀល គឺ​បង់​តាម​រយ​:​ប្រ​ព​ន្ធ័វី​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ