ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួ​ស វី​ហ្សា និង​ស្វាមី ទម្លាយ​ភេទ​កូន​និង​ឈ្មោះ​​​ហើយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​នាង សួ​ស វី​ហ្សា និង​ស្វាមី បាន​សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ពួក​គេ​បាន​ទទួល​ដំណឹង​ពី​ការ​ពពោះ​កូនលើក​​ដំបូង ​ជា​ចំណងដៃ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ ក្នុង​នោះ​រឹត​តែ​ពិសេស​នោះ…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​នាង សួ​ស វី​ហ្សា និង​ស្វាមី បាន​សម្តែង​ក្តី​រំភើប​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​ពួក​គេ​បាន​ទទួល​ដំណឹង​ពី​ការ​ពពោះ​កូនលើក​​ដំបូង ​ជា​ចំណងដៃ​អាពាហ៍ពិពាហ៍​របស់​ពួក​គេ ក្នុង​នោះ​រឹត​តែ​ពិសេស​នោះ ​ក្នុង​ពេល​ដែល​កូន​នៅ​ក្នុង​ផ្ទៃ​កាន់តែ​ចម្រើន​ការ​លូតលាស់​នោះ ​គឺ​ពេលវេលា​ដែល​ពួក​គេ​អាច​ដឹង​ពី​ភេទ​របស់​កូន​លើក​ដំបូង​នា​ពេល​នេះ​។

ទាំង សួ​ស វី​ហ្សា និង​លោកថ​មមី បាន​ប្រកាស​រួម​គ្នា​ថា កូន​នៅ​ក្នុង​ផ្ទៃ​នា​ពេល​នេះ​ គឺជា​កូនស្រី ដែល​មាន​អាយុកាល​៤​ែ​ហើយ ខ​ណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​កំពុង​រង់​ចាំ​យ៉ាង​អន្ទះសារ​ពី​ការ​ចង់​ដឹង​ពី​កូន​លើក​ដំបូង​របស់​ពួក​គេ​ថា​ ជា​កូនស្រី​ឬ​ជា​កូនប្រុស​។ យ៉ាងណានោះ បើ​ទោះបីជា​បានដឹង​ថា កូន​នៅ​ក្នុង​ផ្ទៃ​ជា​កូនស្រី​ក៏​ដោយ ប៉ុន្តែ​ទាំង សួ​ស វី​ហ្សា និង​ស្វាមី​ បាន​សម្តែង​ក្តី​រីករាយ​យ៉ាង​ខ្លាំង ខណៈពេល​ដែល​ពួក​គេ​ព្រម​ទទួល​គ្រប់យ៉ាង ព្រោះ​នេះ​ជា​តំណក់ឈាម​រួម​គ្នា ក្នុង​ការ​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​ការ​តាម​ប្រពៃណី​ស្របច្បាប់​។

ជាមួយនឹង​រូបភាព​ការ​ពិនិត្យ​ផ្ទៃពោះ​តាមដាន​សុខភាព ​និង​ពិនិត្យ​រក​ភេទ​កូន​នៅ​ក្នុង​ផ្ទៃ​តារាចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស​មាស​នាង សួ​ស វី​ហ្សា បាន​ភ្ជាប់​ជាមួយ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា ជំរាបសួរ​ចាស៎ ពេល​នេះ​ កំពុង​ជប់លៀងពីរ​នាក់​ប៉ា​វា អបអរ​ស្វា​គម​ន៍​ការ​ដឹង​លទ្ធផលទទួល​បានកូន​ស្រី​របស់​ពួក​យេ​ី​ង គឺ​​កូន​ស្រី​មាន​អាយុ៤​ខែ​គត់​ ។

នាង​បញ្ជាក់​ថា ឈ្មោះ​ហៅ​ក្រៅ​របស់​នាង​ គឺចេ​ន​នី (Jenny) ចឹ​ង​ពី​ពេល​នេះ​ ទៅ​អាច​ហៅ​ពួក​ខ្ញុំ​ថា ប៉ា​ចេ​ន​នី រឺ​ក៏​ម៉ាក់​ចេ​ន​នី បាន​ណា៎ អរគុណ​អុំ​ពូ​មីង​បងប្អូន​ដែល​តែងតែ​ជូនពរ​ពាក្យ​ល្អ​ៗ​ដល់​អូន​ចេ​ន​នី នឹង​ម៉ាក់​ៗ​អោយ​មាន​សុខភាព​ល្អ​រហូត​មកគិត​រួច​ស្រេច​ថា ​បេ​ី​បានកូន​ស្រី​ដាក់​ឈ្មោះ​ហៅ​ក្រៅចេ​ន​នី​(Jenny) បេ​ី​បានកូន​ប្រុស​ដាក់​ឈ្មោះ​ហៅ​ក្រៅ ច​ន​នី​(Jonny)​។

ចំណែក​លោក ថ​មមី វិញ​ក៏​បាន​បង្ហោះ​សារ​ស្រ​ដៀង​គ្នា​នេះ​ផង​ដែរ​ថា លិទ្ធ​ផល​ជា​ផ្លូវការ​ថ្ងៃ​ទី ០៦ ខែ​ឧសភា ឆ្នាំ​២០២០​នេះ ខ្ញ៉ំ​បាទ Tommy និង​ភរិយា​សួ​ស​វី​ហ្សា ក្រោយ​ពី​ការ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​ពី​លោកគ្រូ​ពេទ្យ​អ្នកគ្រូ​ពេទ្យ លទ្ធផល​ទទួល​បាន​ថ្ងៃនេះ​គឺ​ពួក​ខ្ញ៉ំ​ទាំង​ពីរ​នាក់​ទទួល​បាន​បុត្រី​កូនស្រី​ម្នាក់ ឈ្មោះ​​ហៅ​ក្រៅ កូនស្រី​Jennyនេះ​ ជា​ចម្លើយ​ដែល​បងប្អូន​ទន្ទឹម​រង​ចាំ ក៏​ដូច​ជា​កាដូរ​នៃ​ជីវិត​អាពាហ៍​ពិពាហ៍​របស់​ពួក​យើង​ទាំង​ពីរ​នាក់ សប្បាយចិត្ត​ណាស់ ទោះ​កូនស្រី​ឬ​ប្រុស​ក៍ដោយ​ក៍​ប៉ា​ម៉ាក់​ស្រលាញ់​កូន​ខ្លាំង​បំផុត​ ។

ដំណឹង​ពី​ការ​ពពោះ​លើក​ដំបូង​របស់ សួ​ស វី​ហ្សា បាន​ធ្វើ​ឲ្យ​ប្រិ​យ​មិត្ត​គាំទ្រ​រូប​នាង​បាន​សម្តែង​ក្តី​រីករាយ និង​ចូលរួម​អបអរសាទរ​យ៉ាងច្រើន បើ​ទោះបីជា​ពេល​នេះ​នាង​បាន​ខក​ខានមិនបាន​ឡើង​ច្រៀង និង​ឱកាស​ថត​បទ​ថ្មី​ៗ ដោយសារ​ជាប់​ភារ​មើលថែ​កូន​នៅ​ក្នុង​ផ្ទៃ​នា​ពេល​នេះ​ក៏​ដោយ​។ សួ​ស វី​ហ្សា និង​លោក ថ​មមី បាន​សម្តែង​ដឹក​ដៃ​គ្នា​ចូល​រោងការ​កាលពី​អ​ឡុ​ង​ពេល​ចុងឆ្នាំ​២០១៩ ក្នុង​ពេល​ដែល​ពួក​គេ​បាន​បង្កើត​ចំណង​ស្នេហ៍​ក្រៅ​ឆាក និង​បាន​សិក្សា​ស្វែង​យល់ចិត្ត​គ្នា​អស់​រយះ​ជា​ច្រើន​ឆ្នាំ មុន​ឈាន​ដល់​ពិធី​មង្គលការ​ក្រោម​ការ​ដឹង​លឺ​ពី​ចាស់ទុំ​ទាំង​សងខាង​។

បន្ទាប់​ពី​រៀប​ការ​រួច​គូស្នេហ៍​សិល្បៈ១​គូ​នេះ​បាន​ដឹក​ដៃ​គ្នា​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​ឯ​ក្រៅប្រទេស​រហូត​ដល់​ទៅ​៨​ប្រទេស​ឯណោះ មាន ប្រទេស​បារាំង ស្វី​ស អេ​ស្ប៉ា​ញ ហុ​ឡង់​ដ៍ អ៊ី​តា​លី អា​ល្លឺ​ម៉​ង់ ប៉ូ​ឡូញ និង ដា​ណឺ​ម៉ាក ដោយ​ត្រូវ​ចំណាយពេល​នៃ​ការ​ដើរ​លេង​នេះ​១​ខែ​ ។ ពួក​គេ​ទាំង​បាន​ចាប់ផ្តើម​កសាង​អនុស្សា​វរិ​យ៍​យ៉ាង​ផ្អែមល្ហែម​ជាមួយ​គ្នា​ស្ទើរ​មិន​ដាច់​សូរ ហើយ​អ្វី​ដែល​ពិសេស​ទៀត​នោះ ក្រោយ​ពេល​ដែល​ដឹង​ថា សួ​ស វី​ហ្សា កំពុង​តែ​ពពោះ​កូន​ដំបូង​នោះ​លោក ថ​មមី តែងតែ​នៅ​ក្បែរ​ភរិយា​ជាប់​ជា​និច្ច ក្នុង​ពេល​ដែល​សួ​ស វី​ហ្សា បាន​លុប​ចោល​កម្មវិធី​ច្រៀង​មួយ​រយៈ​ ដោយសារ​កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​បាន​ធ្វើ​នាង​ចាញ់​ធ្វើ​អ្វី​មិនកើត​ ។

អត្ថបទសរសេរ ដោយ