ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ច​ម្ង​ល់​រឿង​ផាកពិន័យ ​ឬបញ្ហា​​ផ្សេង​ៗ​នៃ​ច្បាប់​ចរាចរណ៍​អាចខល​ទៅ​លេខ​ទូរស័ព្ទ​​ទាន់​ហេតុការណ៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ជួយ​សម្រួល​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យ​បានដឹង​កាន់តែ​ច្បាស់លាស់​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​នឹង​កំពុង​រឹង​បន្តឹង​ការ​អនុវត្ត​តាំងពី​ថ្ងៃ​ទី​១ ខែឧសភា​នោះ ឬ​ក៏​បងប្អូន​មាន​ច​ម្ង​ល់​ពាក់ព័ន្ធ​នឹង​ការ​ផាកពិន័យ​សម្រាប់​បទល្មើស​ចរាចរណ៍អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៧ សម្រាប់​ប្រជាពលរដ្ឋ​សាកសួរ​ពី​ច្បាប់​ចរាចរណ៍ ២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​ឥត​គិតថ្លៃ ។ នាយកដ្ឋាន​នគរបាល​ចរាចរណ៍…

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ជួយ​សម្រួល​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ឲ្យ​បានដឹង​កាន់តែ​ច្បាស់លាស់​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​បាន​នឹង​កំពុង​រឹង​បន្តឹង​ការ​អនុវត្ត​តាំងពី​ថ្ងៃ​ទី​១ ខែឧសភា​នោះ ឬ​ក៏​បងប្អូន​មាន​ច​ម្ង​ល់​ពាក់ព័ន្ធ​នឹង​ការ​ផាកពិន័យ​សម្រាប់​បទល្មើស​ចរាចរណ៍អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៧ សម្រាប់​ប្រជាពលរដ្ឋ​សាកសួរ​ពី​ច្បាប់​ចរាចរណ៍ ២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​ឥត​គិតថ្លៃ ។

នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា «​ករណី​មាន​ច​ម្ង​ល់​ផ្សេង​ៗ ពាក់ព័ន្ធ​ការ​អនុវត្ត​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក សូម​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ អគ្គស្នងការដ្ឋាន នគរបាល​ជាតិ​លេខ 117 ដែល​មាន​មន្ត្រី​ប្រចាំការ​ឆ្លើយ​តប 24h/24h»​។

សូម​បញ្ជាក់​ថា​ សមត្ថកិច្ច​ប៉ូ​លី​ស​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​បាន​ចាប់ផ្តើម​នូវ​ការ​អនុវត្ត​ការ​រឹង​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ការ​ផាកពិន័យ​សម្រាប់​បទល្មើស​នានា​បាន​បង្កើន​ឡើង​ច្រើន រហូត​ដល់ ៣ ដង​ធៀប​នឹង​ការ​ផាកពិន័យ​លើក​មុន ដែល​ក្នុង​នោះ សម្រាប់​អ្នកបើកបរ​ម៉ូតូ បើ​មិន​ពាក់មួក​សុវត្ថិភាព ឬ​ពាក់មួក​សុវត្ថិភាព​ដែរ​តែ​មិន​បាន​ដាក់​គន្លឹះ​ត្រឹមត្រូវ​នឹង​រង​ការ​ផាកពិន័យ៦​ម៉ឺន​រៀល ហើយ​ការ​ផាកពិន័យ​លើ​ការ​បើកបរ​ដោយ​គ្រឿង​ស្រវឹង​គឺ​ចូល​ដល់​ខ្ទង់លាន​រៀល​ឯណោះ ដែល​ក្នុង​នោះ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ការ​រឹង​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នេះ​គឺ​ដើម្បី​ការងារ​អាយុជីវិត​ពលរដ្ឋ​ខ្មែរ​និង​កាត់​បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរ​ណួ​ទូ​ទាំង​ប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ