ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ ! មកដឹងពីហាងឆេងលុយប្រទេសសំខាន់ៗធៀបនឹងលុយខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ទើរតែរាល់ថ្ងៃតែម្តងហើយដែលហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀប នឹងប្រាក់ប្រទេសផ្សេងៗតែងតែប្រែប្រួល ។ ដូច្នេះនៅថ្ងៃនេះសូមមកតាមដានពីអត្រាប្តូរ ប្រាក់នៃបណ្តាប្រទេសដែលប្រជាពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ធៀបនឹងប្រាក់រៀលខ្មែរ ថាតើមានហាងឆេងយ៉ាងដូចម្តេច ។ ធនាគារ…

រាជធានីភ្នំពេញ ៖ ស្ទើរតែរាល់ថ្ងៃតែម្តងហើយដែលហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀប នឹងប្រាក់ប្រទេសផ្សេងៗតែងតែប្រែប្រួល ។ ដូច្នេះនៅថ្ងៃនេះសូមមកតាមដានពីអត្រាប្តូរ ប្រាក់នៃបណ្តាប្រទេសដែលប្រជាពលរដ្ឋខ្មែរនិយមចាយវាយញឹកញាប់ធៀបនឹងប្រាក់រៀលខ្មែរ ថាតើមានហាងឆេងយ៉ាងដូចម្តេច ។

ធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី ៧ខែឧសភា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ១ ដុល្លារអាមេ រិក ស្មើនឹង ៤១០៦ រៀល ហើយ ១ អឺរ៉ូ ទិញចូល ៤៤៣២ រៀល លក់ចេញ ៤៤៧៦ រៀល ខណៈដែល ១ ដុល្លារអូស្ត្រាលី ទិញចូល ២៦២៨ រៀល លក់ចេញ ២៦៥៤ រៀល ។
ទន្ទឹមនេះ ១ យ៉ន់ចិន ទិញចូល ៥៧៨ រៀល លក់ចេញ ៥៨៤ រៀល និង ១០០ យ៉េនជប៉ុន ទិញចូល ៣៨៦៥ រៀល លក់ចេញ ៣៩០៤ រៀល ចំពោះ ១០០ វុនកូរ៉េ ទិញចូល ៣៣៥ រៀល លក់ចេញ ៣៣៨ រៀល ។

ជាមួយគ្នានេះដែរ ១ ដុល្លារសាំងហ្គាពួរ ទិញចូល ២៨៨៨ រៀល លក់ចេញ ២៩១៧ រៀល និង ១ បាតថៃ ទិញចូល ១២៧ រៀល លក់ចេញ ១២៨ រៀល ហើយ ១០០០ ដុងវៀតណាម ទិញចូល ១៧៥ រៀល លក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ