ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនតាមរក​ចិន​ធ្លាប់ចាប់ជំរិតខ្លួន លុះ​រក​ឃើញ​កក្រើក​ជ្រោយចង្វា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​មួយ​ក្រុម​តាមរក​ជនជាតិ​ចិន​មួយ​ក្រុម​ផ្សេង​ទៀត​ដែល​ជា​ក្រុម​ធ្លាប់​ចាប់ជំរិត​ខ្លួន​ចំនួន​២​ដង​រួច​មក​ហើយ លុះ​ប្រទះ​ឃើញក៏​មានការ​ផ្ទុះអាវុធ​និង​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​ដេញ​កាប់​គ្នា​បណ្តាល​ឲ្យ​រង​របួស​២​នាក់ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​បាន​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​ទន្លេមេគង្គ​ក្បែរ​នឹង​ម៉ាស៊ីនបូមទឹក ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​មួយ​ក្រុម​តាមរក​ជនជាតិ​ចិន​មួយ​ក្រុម​ផ្សេង​ទៀត​ដែល​ជា​ក្រុម​ធ្លាប់​ចាប់ជំរិត​ខ្លួន​ចំនួន​២​ដង​រួច​មក​ហើយ លុះ​ប្រទះ​ឃើញក៏​មានការ​ផ្ទុះអាវុធ​និង​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​ដេញ​កាប់​គ្នា​បណ្តាល​ឲ្យ​រង​របួស​២​នាក់ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​បាន​ម្នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​ទន្លេមេគង្គ​ក្បែរ​នឹង​ម៉ាស៊ីនបូមទឹក ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។

ជនជាតិ​ចិន​ទាំង​២​ក្រុម​ខាងលើ​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជនជាតិ​ចិន​ចំនួន​៣​នាក់​ជិះ​រថយន្ត​ម៉ាក​ស្តា​រិច​ចំនួន​២​គ្រឿង ក្នុង​នោះ​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់ និង​មួយ​គ្រឿង​ទៀត​ពណ៌​ស ក្នុង​គោលបំណង​បើករថយន្ត​ដើរ​រក​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​ចាប់ជំរិត​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ខុន​ដូ​​ម្តុំ​កោះ​ពេជ្រ អស់ប្រាក់​ចំនួន​៣​ម៉ឺន​ដុល្លារ ដោយ​ជន​រង​គ្រោះ​បាន​វេរ​លុយ​ទៅ​អោយ​ជនសង្ស័យ ទើប​ជនសង្ស័យ​ដោះ​លែង ។ ក្រោយមក​កន្លង​មក​បាន​ប៉ុន្មាន​ថ្ងៃ​ក៏​ចាប់ជំរិត​ជន​រង​គ្រោះ​ម្តងទៀត​នៅ​ក្នុង​ម្តុំ​កោះ​ពេជ្រ​ដដែល ។

តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ថា នៅ​យប់​កើតហេតុ ជន​រង​គ្រោះ​បាន​តាមដាន​ជនសង្ស័យ​មក​ដល់​ក្បែរ​នឹង​ម៉ាស៊ីនបូមទឹក​ជ្រោយចង្វារ ស្រាប់តែ​ឃើញ​ជនសង្ស័យ​៣​នាក់ ហើយ​ជនសង្ស័យ​ម្នាក់​បាន​ដក​កាំភ្លើង​បាញ់ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​កាន់​ដាវ​សាំ​ម៉ូ​រៃ​ដេញ​កាប់​ជន​រង​គ្រោះ​ធ្វើ​អោយ​ជន​រង​គ្រោះភ័យ​ស្លន់ស្លោ​ពេក​បើករថយន្ត​បុក​ជនសង្ស័យ​ម្នាក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​រថយន្ត​ជ្រុល​បន្ត​ទៅ​បុក​ជញ្ជាំង​របង​ដី​ឡូត៍​មួយ​កន្លែង​ដែល​នៅ​ទល់មុខ​ផ្ទះ​វីឡា​របស់​ជនសង្ស័យ​ផ្ទះ​លេខ​289 ធ្វើ​ឲ្យ​អ្នក​បើករថយន្ត​រង​របួស​សន្លប់​ស្តូកស្តឹង រីឯ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ ។

បើ​តាម​ជន​រង​គ្រោះ​ប្រាប់​តាម​រយៈ​អ្នកបកប្រែ​ថា ជនសង្ស័យ​និង​ជន​រង​គ្រោះ​ធ្លាប់​ជា​មិត្តភក្តិ​នឹង​គ្នា និង​ធ្លាប់​បាន​ចាប់ជំរិត​២​ទៅ​៣​ដង​មក​ហើយ ទើបតែ​លើក​នេះ​តាម​ទាន់​ត្រូវ​ជនសង្ស័យ​ផ្ទុះអាវុធ​ត្រូវ​រថយន្ត​មួយ​គ្រាប់ និង​កាន់​ដាវ​សាំ​ម៉ូ​រ៉ៃ​ដេញ​កាប់ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​បើករថយន្ត​ដេញ​បុក​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ម្នាក់ ចំណែក​ជន​រង​គ្រោះភ័យ​ពេក​បាន​សន្លប់​នៅ​ក្នុង​រថយន្ត ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល ។ រីឯ​ជនល្មើស​វិញ​ត្រូវ​បាន​សមត្ថកិច្ច​វាយ​ខ្នោះ​រួច​យក​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ្រោយចង្វារ​ដើម្បី​សួរនាំ​បាន​ម្នាក់ ចំណែក​បក្ខពួក​២​នាក់​ទៀត​ចូល​ទៅ​សម្ងំ​នៅ​ក្នុងផ្ទះ ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ជ្រោយចង្វារ​ដើម្បី​អោយ​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ