ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SMEs អាច​នឹង​ទទួល​នូវ​នីតិវិធី​ក្នុង​ការ​សង​រហូត​ត្រឡប់ ៦ ឆ្នាំ​កម្ចី​ពី​ធនាគារ SME

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ជួយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ហៅ​កាត់​ថា SMEs ដើម្បី​ពង្រឹង​និង​ពង្រីក​នូវ​អាជីវកម្ម​របស់​ខ្លួន ថ្នាក់ដឹកនាំ​សម្ព័ន្ធ សហគ្រាស​ធុន​តូច និង​មធ្យមកម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​ថា​កន្លង​មក​ការ​បង្កើត​នូវ «​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់…

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ជួយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ហៅ​កាត់​ថា SMEs ដើម្បី​ពង្រឹង​និង​ពង្រីក​នូវ​អាជីវកម្ម​របស់​ខ្លួន ថ្នាក់ដឹកនាំ​សម្ព័ន្ធ សហគ្រាស​ធុន​តូច និង​មធ្យមកម្ពុជា បាន​ប្រកាស​ឲ្យ​ដឹង​ថា​កន្លង​មក​ការ​បង្កើត​នូវ «​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់ SME នៅ​កម្ពុជា​» គឺ​នីតិវិធី​កន្លង​មក​តម្រូវ​ឲ្យ​បង់​សង​ត្រឡប់​ក្នុង​រយៈពេល ៤ ឆ្នាំ​ដែល​វា​ហាក់ដូចជា​ឆាប់រហ័ស​ពេក ហេតុ​ដូច្នេះ​ខាង​តំណាង SMEs គ្រោង​នឹង​ស្នើ​សុំ​ឲ្យ​នីតិវិធី​ក្នុង​ការ​សង​រហូត​ត្រឡប់ ៦ ឆ្នាំ​សម្រាប់​កម្ចី​ពី​ធនាគារ SME ។

លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ថ្លែង​នៅ សន្និសីទ​សារព័ត៌មាន​ស្ដី​ពី «​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់ SME នៅ​កម្ពុជា​» នា​ព្រឹក​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២០ រៀបចំ​ឡើង​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​បញ្ជាក់​ថា SME Bank ត្រូវ​បាន​បង្កើត​ដោយ​មាន​ទុន ១០០ លាន​ដុល្លារ តែ​ទុន​របស់ SME Bank តាម​របាយការណ៍​លោក​ឧកញ៉ា​ទទួល​បាន​ថា មុន​ចូល​ឆ្នាំ​ខ្មែរ គឺ​មាន​ធនាគារ​ចំនួន ៣៣ បាន​បរិ​ច្ឆា​គ ជួយ SME Bank ដែល​ធ្វើ​ឲ្យ​ធនា​ការ​មួយ​នេះ​មាន​ខ្ទង់​លុយ​ចូល​ដល់ ១៥០ លាន​ដុល្លារ ។ ដែល​ក្នុង​នោះ​អត្រា​ការ​ប្រាក់ ៧% ចំពោះ​សេវា​ផ្សេង​ៗ​គឺ​អត់​មាន​ទេ តែ​ឥណទាន​ទុន​បង្វិល​សម្រាប់ SME នីមួយ​ៗ​គឺ​ទ​ទួ​បាន ២០ ម៉ឺន​ដុល្លារ និង​ខ្លះ​អាច​ទទួល​បាន ៣០ ម៉ឺន​ដុល្លារ​សម្រាប់ SME ដែល​ខ្ចី​ឥណទាន​សម្រាប់​ទិញ​ម៉ាស៊ីន​ធំ​ៗ​ក្នុង​ស្ថាប័ន​នីមួយ​ៗ​របស់​SMEs ។

លោក​ឧកញ៉ា តែ តាំង​ប៉ បាន​បញ្ជាក់​ថា SME Bank ផ្តល់​កម្ចី​ដល់​ផ្នែក​កម្មន្តសាល​ដូច​ជា SME ផ្នែក​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក ផលិត​ទំនិញ​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍ ឬផលិត​គ្រឿង​បង្គុំ​ឲ្យ​ខាង ផ្នែក​កម្មន្តសាល ដទៃ​ទៀត​ជាដើម ។

លោក​ឧកញ៉ា បាន​បញ្ជាក់​ថា ពេល​នេះ​ខាង​លោក​តំណាង​ឲ្យ SMEs កំពុង​ដាក់​ពាក្យ​ស្នើ សុំ​បន្ត​នីតិវិធី ៦ ឆ្នាំ​ចាំ​សង​ត្រឡប់​ទៅ​វិញ គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់ SME នៅ​កម្ពុជា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ