ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈឺធ្មេញ​មែន​ទេ? កុំ​ប្រញាប់​លេបថ្នាំ​! អាន​អត្ថបទ​នេះ​សិន

3 ឆ្នាំ មុន

អាកា​រៈ​ឈឺធ្មេញ​ជា​បញ្ហា​មួយ​ដ៏​គួរ​ឱ្យ​រំខាន​និង​អាច​ផ្ដល់​ភាព​ពិបាក​បំផុត​នៅ​ពេល​ឈឺ​ខ្លាំង​។ អាកា​រៈ​នេះ​អាច​កើត​មាន​ឡើង​ដោយសារ​ជំងឺ​អញ្ចាញធ្មេញ ធ្មេញ​ប្រេះ ឬ​ប្រហោង​ដង្កូវ​ស៊ី ជំងឺ​ពុក​ធ្មេញ បញ្ហា​ទាក់ទង​នឹង​ឬ​ស​ធ្មេញ ជំងឺ​សន្លាក់​ឆ្អឹងថ្គាម និង​ការ​ឆ្លង​មេរោគ ជាដើម​។ ថា​តើ​យើង​អាច​ដោះស្រាយ​បញ្ហា​ឈឺធ្មេញ​ដោយ​ខ្លួនឯង​បាន​យ៉ាងដូច​ម្ដេចទៅ?…

អាកា​រៈ​ឈឺធ្មេញ​ជា​បញ្ហា​មួយ​ដ៏​គួរ​ឱ្យ​រំខាន​និង​អាច​ផ្ដល់​ភាព​ពិបាក​បំផុត​នៅ​ពេល​ឈឺ​ខ្លាំង​។ អាកា​រៈ​នេះ​អាច​កើត​មាន​ឡើង​ដោយសារ​ជំងឺ​អញ្ចាញធ្មេញ ធ្មេញ​ប្រេះ ឬ​ប្រហោង​ដង្កូវ​ស៊ី ជំងឺ​ពុក​ធ្មេញ បញ្ហា​ទាក់ទង​នឹង​ឬ​ស​ធ្មេញ ជំងឺ​សន្លាក់​ឆ្អឹងថ្គាម និង​ការ​ឆ្លង​មេរោគ ជាដើម​។

ថា​តើ​យើង​អាច​ដោះស្រាយ​បញ្ហា​ឈឺធ្មេញ​ដោយ​ខ្លួនឯង​បាន​យ៉ាងដូច​ម្ដេចទៅ? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព យើងនឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ងាយ​ៗ ប៉ុន្តែ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​បំបាត់​អាកា​រៈ​ឈឺធ្មេញ​បាន​យ៉ាង​ឆាប់រហ័ស ៖

១. ផ្កា​ក្លាំ​ង​ពូ

គ្រឿងទេស​នេះ​ក៏​មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ជា​ថ្នាំស្ពឹក​ផង​ដែរ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទំពារ​ផ្កាក្លាំពូ​ចំនួន​ពី ២ ទៅ ៣ ក៏​អាច​បំបាត់​អាកា​រៈ​ឈឺធ្មេញ​បាន​យ៉ាង​ឆាប់រហ័ស​។ អ្នក​ក៏​អាច​ប្រើប្រាស់​ម្ស៉ៅ​ផ្កា​ក្លាំ​ង​ពូ​ដាក់​លើ​ធ្មេញ​ដែល​ឈឺ​។

២. ជី​អង្កាម

ជី​អង្កាម​មាន​ផ្ទុក​សារធាតុ tannins ដែល​ជួយ​កាត់​បន្ថយ​ការ​ហើម និង​ឈឺចាប់​នៃ​ធ្មេញ​បាន​យ៉ាង​ឆាប់រហ័ស​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ខ្ពុរមាត់​ជាមួយ​ទឹកតែ​ជី​អង្កាម​។ ដើម្បី​ទទួល​បាន​តែ​ជី​អង្កាម ចូរ​ដាក់​ស្លឹក​ជី​អង្កាម​ស្ងួត ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ដាំ​ពុះ ១ ពែង ហើយ​ទុក​ចោល​សម្រាប់​រយៈពេល​ប្រមាណ​ជា ២០ នាទី ជា​ការ​ស្រេច​។ កុំ​ភ្លេច​ទុក​ឱ្យ​ទឹកតែ​ជី​អង្កាម​ចុះ​ត្រជាក់​សិន សឹម​យក​មក​ខ្ពុរ​។

៣. ខ្ទឹមស

ខ្ទឹម​សមាន​លក្ខណៈសម្បត្តិ​ជា​ថ្នាំ​សម្លាប់​មេរោគ​បែប​ធម្មជាតិ និង​អាច​បំបាត់​ការ​ឈឺចាប់​បាន​យ៉ាង​ប្រសើរ​បំផុត​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​បុក​កំទេច ឬ​កិន​ខ្ទឹមស​មួយ​កំពឹស ហើយ​បន្ថែម​អំបិល​បន្តិច​ចូល រួច​ដាក់​វា​លើ​ធ្មេញ​ដែល​ឈឺ​ជា​ការ​ស្រេច​។ វិធី​ដ៏​ងាយ​ម្យ៉ាងទៀត​នោះ គឺ​អ្នក​អាច​ទំពារ​ខ្ទឹមស ១ ឬ ២​កំពឹស​ក្នុង​មាត់​តែ​ម្ដង​។

៤. ខ្ទឹមបារាំង

ខ្ទឹមបារាំង​អាច​ជួយ​បំបាត់​អាកា​រៈ​ឈឺធ្មេញ​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​បាន​យ៉ាង​ប្រសើរ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទំពារ​ខ្ទឹមបារាំង​ឆៅ​រហូត​ដល់​ធូរស្បើយ​ពី​ការ​ឈឺចាប់​។ ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​រសជាតិ​នៃ​ខ្ទឹមបារាំង អ្នក​គ្រាន់តែ​យក​ខ្ទឹមបារាំង​មួយ​បន្ទះ​សម​ល្មម​ដាក់​ផ្ទាល់​លើ​ធ្មេញ​ដែល​ឈឺ ហើយ​យក​ចេញ​វិញ​នៅ​ពេល​ធូរស្បើយ​ជា​ការ​ស្រេច​។

៥. តែ​ផ្កា Chamomile

ក៏​មិន​ខុស​ពី​តែ​ជី​អង្កាម​ដែរ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​ខ្ពុរមាត់​ជាមួយ​តែ​ផ្កា​chamomile​។ ចូរ​ប្រាកដ​ថា​តែ​ប៉ះ​ត្រូវ​នឹង​ធ្មេញ​ឈឺ​។

៦. ស្លឹក​ត្របែក

តែ​ស្លឹក​ត្របែក គឺ​មាន​ប្រសិទ្ធភាព​ណាស់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឈឺធ្មេញ​និង​ហើម​អញ្ចាញ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​ស្លឹក​ត្របែក ១ ពែង រួច​ទុក​ចោល​ឱ្យ​ចុះ​ត្រជាក់​បន្តិច​សិន សឹម​ខ្ពុរមាត់​ជាមួយ​ទឹកតែ​នេះ​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃ​។ អ្នក​ក៏​អាច​ទំពារ​ស្លឹក​ត្របែក​ខ្ចី​មួយ​ចំនួន​ក្នុង​មាត់​ផង​ដែរ ដើម្បី​ព្យាបាល​អាកា​រៈ​ហើម​និង​ហូរ​ឈាម​អញ្ចាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ