ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ៖ ស្លឹក​ខ្ទឹម​គ្មាន​អ្នកទិញ​ម្ចាស់​សុខចិត្ត​ដក​កាត់​គល់​ធ្វើ​ជ្រក់

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជា​ការ​នឹក​ស្មាន​មិន​ដល់​ដែល​ស្លឹក​ខ្ទឹម​បាន​ធ្លាក់​ថោក​រហូត​គ្មាន​អ្នកទិញ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​ខុស​ពី​រាល់​ឆ្នាំ ដែល​ធ្វើ​ឲ្យ​អ្នក​ដាំ​អស់សង្ឃឹម​ក្នុង​ការ​បន្ត​ដាំ​ដំណាំ​នេះ​បន្ត​ទៀត ពោល គឺ​ផ្ទុយ​ការ​គិត​របស់​កសិករ​ដែល​ជា​អ្នក​ដាំ​ថា មាន​ជំងឺ​កូ​វី​ដ​១៩ នឹង​ធ្វើ​ឲ្យ​បន្លែ​ឡើងថ្លៃ ។ កសិករ​ម្នាក់…

ខេត្តកណ្តាល ៖ ជា​ការ​នឹក​ស្មាន​មិន​ដល់​ដែល​ស្លឹក​ខ្ទឹម​បាន​ធ្លាក់​ថោក​រហូត​គ្មាន​អ្នកទិញ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​ខុស​ពី​រាល់​ឆ្នាំ ដែល​ធ្វើ​ឲ្យ​អ្នក​ដាំ​អស់សង្ឃឹម​ក្នុង​ការ​បន្ត​ដាំ​ដំណាំ​នេះ​បន្ត​ទៀត ពោល គឺ​ផ្ទុយ​ការ​គិត​របស់​កសិករ​ដែល​ជា​អ្នក​ដាំ​ថា មាន​ជំងឺ​កូ​វី​ដ​១៩ នឹង​ធ្វើ​ឲ្យ​បន្លែ​ឡើងថ្លៃ ។

កសិករ​ម្នាក់ រស់នៅ​ក្នុង​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា គាត់​តែង​តែង​ប្រកប​រក​ដាំ​ខ្ទឹម​យក​ស្លឹក ដើម្បី​លក់​ឲ្យ​ម៉ូយ​យក​លក់​បន្ត នៅ​ទីផ្សារ​នា​រាជធានី​ភ្នំពេញ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​ខ្ទឹម របស់​គាត់​គ្មាន​អ្នកទិញ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​សម្រេចចិត្ត​ដក​កាត់​យក​គល់​ឲ្យ​អ្នក​ធ្វើ​ជ្រក់​បន្តិច​ៗ ដើម្បី​បាន​ប្រាក់​ឲ្យ​កូន​ចាយ​សង​ថ្លៃ​ប្រេង ជី ថ្នាំ​សម្លាប់​សត្វល្អិត គេ​បន្តិចបន្តួច ។

កសិករ​ដដែល​បាន​លើក​ឡើង​ថា ខ្ទឹម​ដែល​គាត់​ដាំ​នេះ​បាន​ប្រើ​ពូជ​អស់​ជា​ច្រើន​រយ​គីឡូ ដោយ​ដាំ​បាន​បាញ់​ទឹកជា​រៀងរាល់ថ្ងៃ បាញ់ថ្នាំ ដាក់​ជី​ជា​ច្រើន ដើម្បី​ទទួល​បាន​ផល​ល្អ ផ្ទុយ​ទៅ​វិញ​នៅ​ពេល​ទទួល​បាន​ផល ឬ​ល្មម​ដក​លក់ គ្មាន​ឈ្មួញ ឬ​ថៅកែ​មក​មើល​នោះ​ទេ ។ ខ្ទឹម​នេះ​បាន​ធ្លាក់​ចុះថោក​ជា​បន្តបន្ទាប់ ដែល​ដំបូង​ឡើង​គាត់​បាន​លក់​ដក​ឲ្យ​គេ​ក្នុង​មួយ​គីឡូក្រាម​១​ពាន់​រៀល ប៉ុន្តែ​មក​ដល់​ពេល​នេះ​គ្មាន​ថៅកែ ឬ​ឈ្មួញ​មក​សួរនាំ​នោះ​ទេ គឺ​មាន​តែ​អ្នក​ធ្វើ​ជ្រក់​លក់​មក​ឲ្យ​ដក​ហើយ កាត់​លក់​ឲ្យ​គេ​ប៉ុណ្ណោះ ។

ប្រភព​បាន​បន្ត​ថា ការ​ដាំ​ខ្ទឹម​នេះ​ដោយ​សង្ឃឹមថា បាន​តម្លៃ​ខ្ពស់​ព្រោះថា មាន​ជំងឺ​កូ​វី​ដ​១៩ មិន​មានការ​នាំ​ចូល​បន្លែ ខ្ទឹម​មក​ពី​ស្រុក​គេ តែ​អ្វី​ដែល​គិត​នោះ គឺ​ផ្ទុយ​ពី​ការ​គិត​ដែល​ធ្វើ​ឲ្យ​ខ្ទឹម​គាត់​គ្មាន​អ្នកទិញ​នៅ​សល់​លើ​ដី​ជា​ច្រើន ។

បើ​តាម​កសិករ​ដែល​ដាំ​ខ្ទឹម​ដដែល​បាន​ឲ្យ​ដឹង​ខ្ទឹម​ដែល​គេ​យក​ទៅ​ជ្រក់​លក់​នៅ​ទីផ្សារ​នេះ​ត្រូវ​បាន​គេ​កុម្ម៉ង់​ប្រមាណ​ជាង​១០​គីឡូ ទៅ​២០​គីឡូ​ក្នុង​មួយ​ថ្ងៃ ដោយ​ក្នុង​មួយ​គីឡូ​តម្លៃ​២៥០០​រៀល ប៉ុន្តែ​គាត់​បាន​ជួល​ឈ្នួល​កាត់​ក្នុងមួយ​គីឡូ​៥០០​រៀល ដែល​គិត​ទៅ​ខ្ទឹម​ដែល​កាត់ និង​លាង​ស្អាត​សល់​ឲ្យ​អ្នក​យក​ទៅ​ជ្រក់​សល់​២០០០​រៀល​ប៉ុណ្ណោះ ។

ប្រភព​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ខ្ទឹម​ដែល​នៅ​សល់ គឺ​ត្រូវ​ដក​ហាល​ទុក​ធ្វើ​ពូជ ដើម្បី​ដាំ​នៅ​ពេល​ក្រោយ​ទៀត ប៉ុន្តែ​គាត់​ថា​អស់​សង្ឃឹមថា ក្នុង​ការ​ដាំ​ខ្ទឹម​ហើយ ព្រោះថា តម្លៃ​ស្លឹក​ខ្ទឹម​ថោក​រហូត ។

ចំណុច​នេះ​កសិករ​រូប​នេះ​ក៏​បាន​អំពាវនាវ​ដល់​ក្រសួងកសិកម្ម រុក្ខា​ប្រមាណ និង​នេសាទ​ក៏​ដូច​ជា រដ្ឋាភិបាល​គួរ​គិត​ពី​ទីផ្សារ​បន្លែ​ក៏​ដូច​ជា តម្លៃ​ស្លឹក​ខ្ទឹម​ផង​ដែរ ធ្វើ​យ៉ាងណា​ឲ្យ​ទទួល​បាន​តម្លៃ​ថ្លៃ ដើម្បី​ឲ្យ​កសិករ​ដែល​ជា​អ្នក​ដាំ​លក់​បាន​ប្រាក់​យក​ទៅ​សង​ទំនិញ​ដូច​ជា ប្រេងសាំង ជី ថ្នាំ​សម្លាប់​សត្វល្អិត​ជាដើម បើ​មិន​ដូច្នេះ​ទេ​គាត់​នឹង​ជំពាក់​បំពុល​ធនាគា​គេ​កាន់តែ​ច្រើន​ឡើង ដោយសារ​ខ្ចឹ​មក​ធ្វើ​ដើមទុន​។

ចំណែក​លោក សុខ ដែល​ជា​អ្នក​ដាំ​ខ្ទឹម​ក៏​បាន​ត្អូញត្អែ​ផង​ដែរ​ថា ខ្ទឹម​ថោក​ធ្វើ​ឲ្យ​គាត់​លែង​ចង់បាន​ដាំ​ខ្ទឹម​ហើយ ព្រោះថា ដាំ​ខ្ទឹម​ម្តងនេះ​មិន​អាច​សង​ទំនិញ​គេ​គ្រាន់​នោះ​ទេ ។ លោក​ថា ជា​រាង​រាល់​ឆ្នាំ​ស្លឹក​ខ្ទឹម​មាន​តម្លៃ​សមរម្យ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​ទោះបីជា​មាន​ជំងឺ​កូ​វី​ដ​១៩​ក៏​ដោយ​ខ្ទឹម​នៅ​តែ​គ្មាន​តម្លៃ​ដដែល ខុស​ពី​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

បើ​តាម​ការ​ចុះ​ទៅ​កន្លែង​ដាំ​តែ​ម្តង កោះសន្តិភាព​បានឃើញ​ថា កសិករ​ដែល​ដាំ​ដំណាំ​ខ្ទឹម បង្ហាញ​ទឹកមុខ​ស្រពោន​ប្រៀប​ដូច​ជា ខ្ទឹម​ដែល​ត្រូវ​នឹង​កំ​ដៅ​ថ្ងៃ​ខ្លាំង​អី​ញ្ចឹ​ង​ព្រោះ​គាត់​ឃើញ​ដាំ​ណាំ​ដាំ​បាន​ល្អ​តែ​គ្មាន​អ្នកទិញ​ទៅ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ