ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិននឹកស្មាន​ផ្ទះ​សំណាក់​យីហោ​«៦៦» ពួកគេ​ប្រព្រឹត្តយ៉ាង​គគ្លើន​​ចឹង​​​សោះ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រុម​ស្ទាវ​ប្រុស-ស្រី​ចំនួន​១៣​នាក់ ​ដែល​បាន​ពួន​សំងំ​ពពាក់ពពូន​គ្នា​ដើម្បី​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ក្នុងផ្ទះ​សំណាក់ ​ត្រូវ​បាន​កំលាំង​ប៉េអឹម​ខេត្ត ​ក្រោម​ធ្វើការ​បង្ក្រាប​បាន​ទាំង​សំបុក​​​ជាមួយនឹង​វត្ថុ​តាង​ជាក់ស្តែង ​រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​ខេត្ត​ចាត់ការ​បន្ត ។ ហេតុ​ការ​ចុះ​បង្ក្រាប​ក្រុ​វ​ស្ទាវសំងំប្រើប្រាស់​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់​នេះ ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី…

ខេត្តតាកែវ ៖ ក្រុម​ស្ទាវ​ប្រុស-ស្រី​ចំនួន​១៣​នាក់ ​ដែល​បាន​ពួន​សំងំ​ពពាក់ពពូន​គ្នា​ដើម្បី​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​ក្នុងផ្ទះ​សំណាក់ ​ត្រូវ​បាន​កំលាំង​ប៉េអឹម​ខេត្ត ​ក្រោម​ធ្វើការ​បង្ក្រាប​បាន​ទាំង​សំបុក​​​ជាមួយនឹង​វត្ថុ​តាង​ជាក់ស្តែង ​រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​ខេត្ត​ចាត់ការ​បន្ត ។

ហេតុ​ការ​ចុះ​បង្ក្រាប​ក្រុ​វ​ស្ទាវសំងំប្រើប្រាស់​គ្រឿងញៀន​ក្នុងផ្ទះ​សំណាក់​នេះ ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ៦ ឧសភា វេលា​ម៉ោង​៩ន​ិង៣០​នាទី​ព្រឹក​ ក្នុងភូមិ​ប្រ​ហ៊ូ​ត សង្តាត់រ​កា​ក្រៅ ​ក្រុង​ដូន​កែវ ​ខេត្តតាកែវ ។ លោក​វរ​សេនី​ឯក ង៉ែត ចាន់​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​បានអោយ​ដឹង​ថា​ ​ការ​បង្ក្រាប​ក្មេង​ស្ទាវ​ពួនសំងំ​ប្រើប្រាស់​គ្រឿងញៀន​នេះ​ គឺ​មានការ​សម្របសម្រួល​នីតិវិធី​ដោយ លោក ជីវ ចាន់​តារា ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ផង​ដែរ ។

​លោក​បាន​ដឹកនាំ​កំលាំង​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​១៣​នាក់ មាន​ស្រី​៦​នាក់ នៅផ្ទះ​សំណាក់​យីហោ​«៦៦» ស្ថិតក្នុងភូមិ​-ឃុំ​ខាងលើ ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន មាន​ម៉ូតូ​៤​គ្រឿង, ដាវ​២ និង​ថ្នាំ​ញៀន៤​កញ្ចប់ ​។ លោក​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​​បន្ត​ថា​ ផ្ទះសំណាក់​នេះ​ កម្លាំងជំនាញ​របស់​លោក​បាន​ស្រាវជ្រាវ​យូ​រមក​ហើយ ដោយ​មិនសូវ​មាន​ភ្ញៀវ​ធម្មតា​មក​សម្រាក​ឡើយ​ ដែល​ភាគ​ច្រើន​ គឺជា​ក្រុម​ក្មេង​ស្ទាវ​ និងជា​មុខសញ្ញា​ចែកចាយ​នឹង​ប្រើប្រាស់​គ្រឿងញៀន​មក​ស្នាក់​នៅ​តែ​ម្តង ។

​ទើប​នៅ​ថ្ងៃនេះ​ យើង​ធ្វើការ​បង្ក្រាប​តែ​ម្តង​ជា​លទ្ធផល ​គឺ​សុទ្ធតែ​ក្មេង​ស្ទាវ​ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​ ក៏​បាន​និយាយ​សារភាព​ថា​ ពួក​គេ​ពិតជា​បាន​សំងំនៅ​ក្នុងផ្ទះ​សំ​ណាក់ ​ដើម្បី​ប្រើប្រាស់​គ្រឿង​ញៀត​ពិតប្រាកដ​មែន។ លោក​វរ​សេនីយ៍ ឈុ​ន សុមេធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​រប្រើប្រាស់​គ្រឿងញៀន​ខេត្ត​បានអោយ​ដឹង​ថា ​នៅ​ពេល​នេះ​យើង​កំពុង​តែ​កសាង​សំណុំរឿង ​ដើម្បី​បញ្ជូន​ជនសង្ស័យ​ប្រុស ស្រី និងវត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​ខេត្ត​ ។

អត្ថបទសរសេរ ដោយ